កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំឲ្យមន្ត្រី នៃមន្ទីរកសិកម្មខេត្ត ត្រូវចុះផ្សព្វផ្សាយ និងជូនដំណឹង តាមបណ្តាស្រុកទាំងអស់ លើកទឹកចិត្តកុំឲ្យប្រជាកសិករ ធ្វើស្រែប្រាំងក្នុងរដូវនេះ។ លោកអភិបាលខេត្ត បានលើកឡើងដូច្នេះនីថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១០ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំធំ សាលាខេត្តកំពង់ចាម។...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសរំលេចថា សម្តេចកំពុងរៀបចំគិតគូជាជំហ៊ាន លើការប្រមូលយកអ្នកជំនាញពីវិស័យឯកជន ឬជាសមាជិក នៃសមាគមឧកញ៉ាកម្ពុជា មកធ្វើជាទីប្រឹក្សាក្នុងការប្រឹក្សា និងពិគ្រោះយោបល់ លើជំនាញផ្សេង ដើម្បីជាធាតុផ្សំបន្ថែមទៀត បន្ថែមលើក្រសួងស្ថាប័ន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ។ ថ្លែងក្នុងឱកាស អញ្ជើញបិទសន្និបាតប្រចាំឆ្នាំ លើកទី២ បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅផែនការ...
ថ្ងៃទី១៤ ខែមីនា កិច្ចជំនួបក្រុងប៉េកាំង រវាងប្រទេសចិន រុស្ស៊ីនិងអ៊ីរ៉ង់ នៅក្រុងប៉េកាំង បានបើកធ្វើដោយជោគជ័យ ។ តំណាងប្រទេសចិន រុស្ស៊ីនិងអ៊ីរ៉ង់ បានផ្លាស់ប្តូរមតិយោបល់ ដោយស៊ីជម្រៅអំពីបញ្ហានុយក្លេអ៊ែរ និងការលុបចោលការ ដាក់ទណ្ឌកម្មជាដើម ។ ប្រទេសទាំង៣ បានបង្ហាញពីភាពចាំបាច់ នៃការបញ្ឈប់ការដាក់ទណ្ឌកម្ម ដោយឯកតោភាគីទាំងអស់ ។ភាគីទាំង៣បាន រំលឹកឡើងវិញថា ការប្រាស្រ័យទាក់ទងផ្នែកនយោបាយ...
ភ្នំពេញ ៖ លោកសយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា ចិន ប្តេជ្ញាចូលរួមផ្សព្វផ្សាយ ពីវិស័យទេសចរណ៍ ឱ្យបានទូលំទូឡាយ ខណៈដែលប្រទេសទាំងពីរ បានកំណត់យកឆ្នាំ២០២៥នេះ ជាឆ្នាំនៃការផ្លាស់ប្តូរភ្ញៀវទេសចរ ។ ប្រាប់វិទ្យុមិត្តភាពកម្ពុជាចិនលោក សយ សុភាព បានមានប្រសាសន៍ថា លោកសូមគាំទ្រចំពោះរដ្ឋាភិបាលចិន និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានគិតគូរ ចំពោះវិស័យទេសចរណ៍ តាមរយៈការដាក់ចេញ...
របាយការណ៍ ការងាររដ្ឋាភិបាលឆ្នាំនេះ បានលើកឡើងថា “បរិមាណចំណាយថាមពល នៃផលិតផល ក្នុងស្រុកសរុបគិតជាឯកតា របស់ចិនក្នុងមួយឆ្នាំកន្លងទៅនេះ បានធ្លាក់ចុះជាង ៣ ភាគរយ” ហើយបានចាត់ទុក” ការចំណាយថាមពល នៃផលិតផលក្នុងស្រុកសរុបគិត ជាឯកតាធ្លាក់ចុះជាង ៣ ភាគរយ” និងគុណភាពនៃបរិស្ថានអេកូឡូស៊ីត្រូវបានកែលម្អជាបន្តបន្ទាប់ជាគោលដៅរំពឹងទុកសំខាន់ៗសម្រាប់ការអភិវឌ្ឍនៅឆ្នាំ ២០២៥ ដែលបានបង្ហាញថា ប្រទេសចិនចិនមានការប្តេជ្ញាចិត្ត យ៉ាងមុតមាំមិនងាករេ ក្នុងការដើរ...
“បញ្ញាសិប្បនិម្មិត Embodied បណ្តាញ៦G ម៉ូដែលធំ លំនៅដ្ឋានល្អ ផែនការចំណាយស្មើចំណូល(Zero-base Budgeting) ឧស្សាហកម្មអនាគត ។ល។” ក្នុងមហាសន្និបាត នៃសភាទាំងពីររបស់ចិន ដែលទើបបញ្ចប់បាន លេចចេញពាក្យថ្មី និង ពាក្យពេញនិយមជាច្រើន ដែលបណ្តាល ឱ្យមានការយក ចិត្តទុកដាក់ និង ពិភាក្សាយ៉ាងផុលផុស ។ សំណើថ្មីនិងរឿងពិភាក្សាថ្មី...
ភ្នំពេញ ៖ សហភាពអឺរ៉ុប វិនិយោគទឹកប្រាក់ជិត ៨០ លានអឺរ៉ូ ដើម្បីធ្វើទំនើបកម្ម វិស័យកសិកម្មនៅកម្ពុជា និងជំរុញឱ្យកសិករមាន លទ្ធភាពចូល ទៅកាន់ទីផ្សារ ក្នុងស្រុក និងសកល ។ ទឹកប្រាក់វិនិយោគនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់កសិករខ្នាតតូចចំនួន ១០០.០០០ នាក់ គ្រួសារមានដីធ្លីខ្នាត តូចចំនួន ២៥.០០០ គ្រួសារ...
សៀមរាប: លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី១៤ខែមីនាឆ្នាំ២០២៥នេះ បានអញ្ជើញ ចុះសាកសួរសុខទុក្ខនិង សំណេះសំណាលជាមួយបងប្អូនសហគមន៍ ដាំដុះបន្លែផ្ទះសំណាញ់ នៅសហគមន៍ចំនួន២ កន្លែងស្ថិតក្នុងស្រុកបន្ទាយស្រីខេត្តសៀមរាប ដែលទទួលបានឥណទានពីធនាគារ ARDB សម្រាប់ពង្រីកអាជីវកម្មដាំដុះបន្លែ ផ្គត់ផ្គង់ដល់ទីផ្សារក្នុងស្រុក ។ នៅក្នុងការអញ្ជើញចុះសំណេះសំណាល និងពិនិត្យមើលរបស់...
ភ្នំពេញ ៖ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Nicola Beer អនុប្រធានធនាគារ វិនិយោគអឺរ៉ុប EIB បានអញ្ជើញចូលរួមពិធិចុះហត្ថលេខាលើ កិច្ចកិច្ចព្រមព្រៀង ហិរញ្ញប្បទានឥតសំណង សម្រាប់កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្មរវាងរដ្ឋាភិបាលកម្ពុជា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញនូវមោទនភាព ចំពោះវិស័យឯកជន ដែលបានរួមចំណែកជួយដល់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ កិត្តិយសជាតិ និងធានាបាននូវម្ចាស់ការ ក្នុងការផ្គត់ផ្គង់សម្ភារៈប្រើប្រាស់ និងទំនិញក្នុងស្រុកមួយចំនួន ជាជំហ៊ានៗ និងកំពុងឈាន ដល់ការបញ្ឈប់ការនាំចូលមុខទំនិញ ដែលកម្ពុជាអាចផលិតបានដោយខ្លួនឯងផងដែរ ។ នេះបើតាមអ្វីដែលសម្តេចធិបតី បានមានប្រសាសន៍ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំ...