ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានជនជាតិចិន ៣៣១នាក់ទៀត ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា នៅយប់ថ្ងៃទី២១ ឈានចូលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍របស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា...
បរទេស៖ នាយករដ្ឋមន្ត្រីវៀតណាម កាលពីថ្ងៃអាទិត្យបានចាកចេញពីប្រទេស សម្រាប់ដំណើរទស្សនកិច្ច ជាផ្លូវការទៅកាន់ប្រទេសរុស្ស៊ី ដោយក្នុងអំឡុងពេលនោះប្រទេសទាំងពីរ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន រួមទាំងកិច្ចសហប្រតិបត្តិការប្រេង និងឧស្ម័ន, នេះបើយោងតាមទីក្រុងហាណូយ ។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី លោក ផាំ មិញឈីញ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា នៅកម្ពុជាអ្នកកើតជំងឺរបេង មានការធ្លាក់ចុះយ៉ាងខ្លាំង ធៀបនឹងបណ្តាប្រទេសដទៃ ។ យោងតាមសារលិខិតអបអរសាទរក្នុងឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ សម្តេចធិបតី មានប្រសាសន៍ថា កម្ពុជាបានធ្វើការស្រាវជ្រាវ និងផ្តល់ការព្យាបាលជំងឺរបេងជូនប្រជាជនដោយឥតគិតថ្លៃ ដែលកិច្ចការនេះ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងជាហេតុធ្វើឱ្យអត្រាឈឺនិងស្លាប់ដោយសារជំងឺរបេង មានការធ្លាក់ចុះយ៉ាងខ្លាំង...
ខេត្តស្ទឹងត្រែង ÷ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ២:០០ រសៀល ក្រុមអ្នកស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល រដ្ឋបាលជលផល ខេត្តក្រចេះ-ស្ទឹងត្រែង និងអង្គការ WWF បានរកឃើញកូនផ្សោតទើបនឹងកើតថ្មីមួយក្បាល នៅចំណុចអន្លង់កោះសន្ទក់ ភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ។ នេះគឺជាកូនផ្សោតទី១...
ខេត្តស្ទឹងត្រែង ÷ រដ្ឋបាលខេត្តស្ទឹងត្រែង ក្នុងគោលដៅពង្រឹងសន្តិសុខ និងបង្កើនភាពសប្បាយរីករាយជូនពលរដ្ឋ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានដាក់ចេញបទបញ្ជាម៉ឺងម៉ាត់ ឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បោសសម្អាតបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងអនឡាញឱ្យអស់ពីមូលដ្ឋាន ស្របពេលដែលខេត្ត កំពុងត្រៀមរៀបចំព្រឹត្តិការណ៍ «ស្ទឹងត្រែងសង្ក្រាន្ត ឆ្នាំ២០២៦»។ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត លោកអភិបាលបានសង្កត់ធ្ងន់ថា ការលុបបំបាត់បទល្មើសអនឡាញគឺជា «អាទិភាពខ្ពស់បំផុត»។លោកអភិបាលខេត្ត...
បរទេស៖យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកនឹងដាក់ពង្រាយភ្នាក់ងារ អនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ ឬហៅថាជាប៉ូលីសICE ដើម្បីឈរឈ្មោះជាបុគ្គលិករដ្ឋបាល សន្តិសុខដឹកជញ្ជូន (TSA) នៅព្រលានយន្តហោះលុះត្រា តែគណបក្សប្រជាធិបតេយ្យ នៅក្នុងសភាមិនទប់ស្កាត់ការផ្តល់មូលនិធិសម្រាប់នាយកដ្ឋាន សន្តិសុខមាតុភូមិ (DHS)។ ការប្រកាសបិទមួយផ្នែក ដែលបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសអាហ្វហ្គានីស្ថានបាននាំចេញផ្លែឈើស្ងួតចំនួន ២០៥០០០ តោន ដែលមានតម្លៃ ៦៦៧ លានដុល្លារអាមេរិក ក្នុងអំឡុងឆ្នាំប្រតិទិន គិតត្រឹមថ្ងៃទី២០ខែមីនា ឆ្នាំ ២០២៦។ ការនាំចេញទាំងនេះបានទៅដល់ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ប្រទេស រួមមាន អ៊ីរ៉ង់ អារ៉ាប់រួម តួគី ប៉ាគីស្ថាន ចិន បារាំង ហូឡង់...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អារ៉ាប៊ីសាអូឌីតបានបណ្តេញអ្នកការទូតអ៊ីរ៉ង់ជាច្រើនរូប ដោយលើកឡើងពីការ វាយប្រហាររបស់ទីក្រុងតេហរ៉ង់ លើទឹកដីរបស់ខ្លួន ។ចំណាត់ការនេះកើតឡើង បន្ទាប់ពីប្រទេសអារ៉ាប់ និង មូស្លីមចំនួន១២ផ្សេងទៀតរួមទាំងប្រទេសដែលធ្វើជាម្ចាស់ផ្ទះមូលដ្ឋានទ័ពអាមេរិក បានបរិហារការសងសឹករបស់សាធារណរដ្ឋអ៊ីស្លាម ចំពោះការទម្លាក់គ្រាប់បែករវាង សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលបានចាប់ផ្តើម កាលពីថ្ងៃទី២៨ខែកុម្ភៈ ។ កាលពីថ្ងៃសៅរ៍ ក្រសួងការបរទេស នៃប្រទេសអារ៉ាប៊ីសាអូឌីតបានថ្កោលទោស...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃអាទិត្យ បានអំពាវនាវឱ្យបញ្ឈប់ការវាយប្រហារ លើថាមពល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ចំពេលមានភាពតានតឹង កើនឡើងនៅមជ្ឈិមបូព៌ា។ នៅក្នុងការបង្ហោះនៅលើវេទិកា ប្រព័ន្ធផ្សព្វផ្សាយសង្គម X បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទជាមួយព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត និងនាយករដ្ឋមន្ត្រី Mohammed bin Salman...
សាធារណរដ្ឋកូរ៉េ ៖ ពលករ និងសមាគមន៍ខ្មែរនៅប្រទេសកូរ៉េខាងត្បូងប្រមាណជាង៣០០០នាក់ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ បាននាំគ្នាចូលរួមរៀបចំកម្មវិធីសង្រ្កាន្តឆ្នាំថ្មី ដើម្បីអបអរសាទរពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរក្នុងតំបន់មីយាំង ខេត្តក្យង់សាងណាំដូ សាធារណរដ្ឋកូរ៉េដែលជាការរៀបចំ ពិធីបុណ្យចូលឆ្នាំថ្មី មុនបង្អស់ខណៈដែលពិធីបុណ្យចូលឆ្នាំថ្មីខិតជិតមកដល់។ កម្មវិធីនេះធ្វើឡើង ដើម្បីផ្តល់ភាពសប្បាយរីករាយដល់ពលករ និងសហគមន៍ខ្មែរក្នុងតំបន់មីយាំង និងដើម្បីផ្សព្វផ្សាយពី ទំនៀមទម្លាប់ និងប្រពៃណីខ្មែរទៅកាន់ឆាកអន្តរជាតិក៏ដូចជា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ...