ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានសម្រេចកែសម្រួលថ្ងៃធ្វើការ នៃការផ្តល់សេវាអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ និងលិខិតឆ្លងដែនធម្មតា ដោយដាក់ឲ្យដំណើរ ការពីថ្ងៃពុធ រហូត ដល់ថ្ងៃអាទិត្យ សម្រាប់ទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិ ខ្មែរនិងលិខិតឆ្លងដែនធម្មតា ប្រចាំនៅផ្សារអីអន ម៉ល សែនសុខ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ តទៅ ដោយថ្ងៃច័ន្ទនិងអង្គារ ជាថ្ងៃឈប់សម្រាកវិញ...
វ៉ាស៊ីនតោន៖ មន្ត្រីក្រសួងការពារជាតិបានឲ្យដឹងថា កងទ័ពអាកាសអាមេរិក បានបន្តជើងហោះហើរយន្ដហោះដឹកជញ្ចូន Ospreys របស់ខ្លួននៅក្នុងប្រទេសជប៉ុន បន្ទាប់ពីបានផ្អាកហោះហើរ បន្ទាប់ពីការធ្លាក់យន្តហោះមួយគ្រឿងរបស់ខ្លួននៅភាគនិរតីនៃកោះជប៉ុន កាលពីក្នុងខែវិច្ឆិកា ឆ្នាំមុន។ កងម៉ារីនអាមេរិកបានបន្តប្រតិបត្តិការយន្តហោះ MV-22 របស់ខ្លួនឡើងវិញ នៅក្នុងប្រទេសជប៉ុនចាប់តាំងពីខែមីនា ប៉ុន្មានថ្ងៃបន្ទាប់ពីការលុបចោល ការហាមឃាត់ការហោះហើរទូទាំងពិភពលោកលើ យន្ដហោះ Ospreys របស់សហរដ្ឋអាមេរិក ដែលត្រូវបានដាក់បន្ទាប់ពីឧបទ្ទវហេតុកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ដែលបានសម្លាប់ទាហានអាកាសទាំង...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានឲ្យដឹងថា ចាប់តាំងពីកម្ពុជា បានចូលជាសមាជិក របស់អង្គការយូណេស្កូ កម្ពុជាបានចុះបញ្ជីនូវសម្បតិ្តបេតិកភណ្ឌរូបី ចំនួន៤, សម្បតិ្តបេតិកភណ្ឌអរូបី ចំនួន៦ និងបញ្ជីស្មារតីចងចាំនៃពិភពលោក ចំនួន៣ ដើម្បីថែរក្សានូវទម្រង់ដើមនៃវប្បធម៌។ តាមរយៈគេហទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤...
ភ្នំពេញ ៖ ក្នុងជំនួបសម្តែងការគួរសម និង ពិភាក្សាការងារ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤នេះ លោក Lee Q. Shim ប្រធានក្រុមហ៊ុន Lee Li Holdings Group បានបង្ហាញ...
ភ្នំពេញ៖ លោក Stefan Messerer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាលអាល្លឺម៉ង់ នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ។ ការបញ្ជាក់របស់លោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ខាងលើនេះ ធ្វើឡើងក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានាថ្ងៃទី២ ខែកក្កដា...
ភ្នំពេញ ៖ ក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤នេះ លោកសាស្រ្តាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) បានប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានច្រានចោលទាំងស្រុង ចំពោះការផ្សព្វផ្សាយថា នៅមូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹកកម្ពុជា មានការបែងចែកតំបន់ សម្រាប់មូលដ្ឋាននាវាយោធាចិន និងតំបន់នាវាយោធាកម្ពុជា។ តាមរយៈគេហទំព័រហ្វេសប៊ុក នៅយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានមួយចំនួន ដែលបានចោទសួរពាក់ព័ន្ធនឹង...
ភ្នំពេញ ៖ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ថ្លែងថា អង្គការសង់ត្រាល់ បានជ្រៀតជ្រែកការងារសហជីព ដោយធ្វើជាខ្នងបង្អែក នៅពីក្រោយការចងក្រង សហជីពតាមមូលដ្ឋាន ដោយប្រើពាក្យថា «សហជីពឯករាជ្យ» នៅតាមបណ្តារោងចក្រ ហើយចេញរបាយការណ៍ស្រមោល មានចេតនាអុកឡុកស្ថេរភាពសង្គមកម្ពុជា ធ្វើឱ្យមានវិវាទសហជីព បែកបាក់សាមគ្គី ក្នុងបំណងក្តិចពន្លករីកចម្រើន ក្នុងវិស័យកាត់ដេរនៅកម្ពុជា ដែលរាជរដ្ឋាភិបាល...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានលើកឡើងថា សមត្ថកិច្ចចាប់ខ្លួន ក្រុមយុវជនមាតាធម្មជាតិ៥រូប គឺអនុវត្តទោសទៅតាមផ្លូវច្បាប់ ទៅតាមដីកាសម្រេច របស់អង្គជំនុំជម្រះសាលាដំបូង រាជធានីភ្នំពេញ។ លោក ទូច សុឃៈ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ២ កក្កដា ថា ការចាប់ខ្លួនពួកគេមិនមែនចេះតែចាប់នោះទេ ហើយក៏មិនមែនរំលោភសិទ្ធិមនុស្សដែរ...
កណ្ដាល ៖ ក្រោយឡើងកាន់តំណែង លោក គួច ចំរើន អភិបាលខេត្តកណ្ដាលថ្មី បានណែនាំអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់អនុវត្ត គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមបង្ការ ទប់ស្កាត់ និង បង្ក្រាបបទល្មើសនានា។ នាឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ នៃរដ្ឋបាលខេត្តកណ្ដាល នៅថ្ងៃទី២ កក្កដា...