កំពង់ស្ពឺ ៖ កម្មករ-កម្មការិនីជិត៦០នាក់ បានរងរបួសធ្ងន់-ស្រាល ក្រោយរថយន្តដឹកកម្មករ បុករថយន្តមួយគ្រឿងនៅពីមុខ ហើយបន្តប៉ះម៉ូតូបណ្តាលឲ្យក្រឡាប់លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ៣៥-៣៦ នៅចំណុចភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៥ មិថុនា។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនកើតហេតុគេឃើញ រថយន្ដមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ កំពង់ស្ពឺ3A-1352 បើកបរដោយឈ្មោះ...
បរទេស៖ ប្រធានាធិបតីកោះតៃវ៉ាន់ លោក ឡៃ ឈីងតេ បាននិយាយនៅថ្ងៃចន្ទថា ប្រទេសចិន “គ្មានសិទ្ធិដាក់ទណ្ឌកម្ម” ប្រជាជនតៃវ៉ាន់ចំពោះទស្សនៈ ឬការតស៊ូមតិរបស់ពួកគេទេ បន្ទាប់ពីទីក្រុងប៉េកាំង បានព្រមានទៅលើអ្នកគាំទ្រឯករាជ្យដែលរឹងទទឹងរបស់កោះនេះ អាចប្រឈមមុខ នឹងការកាត់ទោស ប្រហារជីវិត។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រទេសចិនបានអះអាងថា...
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំដើម្បីពិនិត្យ និងពិភាក្សាពី វឌ្ឍនភាពការងារប្រចាំសប្តាហ៍ និងទិសដៅការងារបន្ទាប់ របស់ ធ.អ.ជ.ក., ស្ថានភាពវិវត្តន៍ថ្មីៗនៃវិស័យធនាគារ និងរបៀបវារៈផ្សេងៗ ។ កិច្ចប្រជុំនេះរៀបចំឡើងក្រោមអធិបតីភាព លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាថ្ងៃចន្ទទី២៤ ខែមិថុនា...
កណ្ដាល ៖ អគាររដ្ឋបាលក្រុងអរិយក្សត្រ, អគារសាលប្រជុំ, អគារការិយាល័យច្រកចេញចូលតែមួយ របស់រដ្ឋបាលក្រុងអរិយក្សត្រ ស្ថិតនៅភូមិទួលមាស សង្កាត់ អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ត្រូវបានបញ្ចុះបឋមសិលា បើការដ្ឋានសាងសង់ ក្រោមអធិបតីភាព លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ។...
បន្ទាយមានជ័យ: នៅរសៀលថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ បានដឹកនាំក្រុមការងារសប្បុរសជន បាននាំយកគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយដ៍ថ្លៃថ្លា របស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី...
យេរ៉ូសាឡឹម ៖ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល បានថ្លែងកាលពីថ្ងៃអាទិត្យថា ការប្រយុទ្ធដ៏ខ្លាំងក្លាប្រឆាំងនឹងក្រុមហាម៉ាស់ គឺ “ជិតដល់ទីបញ្ចប់ហើយ” ។ នៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍ប៉ុស្តិ៍លេខ14 របស់អ៊ីស្រាអ៊ែល លោក Netanyahu បានថ្លែងយ៉ាងដូច្នេះថា “ដំណាក់កាលដ៏ខ្លាំងក្លា នៃសង្រ្គាមនៅក្រុង Rafah ជិតបញ្ចប់ហើយ” ហើយកងកម្លាំងអ៊ីស្រាអ៊ែល...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា ជម្រុញឲ្យមន្ទីរអង្គភាពជុំវិញខេត្ត ដៃគូរអភិវឌ្ឍ អង្គការសង្គមស៊ីវិល និងសហគមន៍ ត្រូវរួមគ្នាចូលរួមអនុវត្តក្របខ័ណ្ឌអនុវត្ត ការជំរុញបង្កើន ការថែទាំសុខភាពបឋម ដល់ប្រជាពលរដ្ឋ ឲ្យទទួលបានជោគជ័យ ដើម្បីសង្គមជាតិរបស់យើងទាំងមូល ។ លោកអភិបាលខេត្ត បានជំរុញដូច្នេះ នារសៀលថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៤ នៅសាលសន្និសីទ...
បន្ទាយមានជ័យ ៖ នៅវេលាម៉ោង២០និង៣០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋាន កងរាជឣាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថក្រុង បានធ្វើការស្រាវជ្រាវ និងតាមដានមុខសញ្ញា ជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រហូតឈានដល់ការឃាត់ខ្លួន បាននៅចំណុចភ្លើងស្តុបផ្សារទឹកថ្លា ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ...
បរទេស ៖ យោធារុស្ស៊ីបានទម្លាក់គ្រាប់បែក ដ៏មានឥទ្ធិពលបំផុតមួយ ទៅលើអង្គភាពប្រតិបត្តិការ ពិសេសរបស់អ៊ុយក្រែន , នេះបើយោងតាមសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយ និងវីដេអូមួយ ដែលផ្សព្វផ្សាយនៅ លើប្រព័ន្ធផ្សព្វផ្សាយសង្គម។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា កាលពីថ្ងៃសុក្រ បណ្តាញ Telegram រុស្ស៊ីជាច្រើនដែលគ្របដណ្តប់ដោយបង្ហោះពាក់ព័ន្ធនឹងជម្លោះអ៊ុយក្រែន...
ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី នៅថ្ងៃ ២៣ មិថុនា បានចូលរួមទស្សនាការ ប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ...