ឡូសអ៊ែនជីឡេស ៖ រលកកម្តៅដ៏ខ្លាំងមួយ បានបន្តកើនឡើងនៅតំបន់ជាច្រើន របស់សហរដ្ឋអាមេរិកនៅចុងសប្តាហ៍នេះ ដោយបង្កឱ្យមាន សីតុណ្ហភាពខ្ពស់ ដែលបំបែកក្នុងកំណត់ត្រា និងធ្វើឱ្យមនុស្សរាប់លាននាក់ ស្ថិតនៅក្រោមការជូនដំណឹង អំពីកម្តៅនេះ ។ មជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុ ហៅកាត់ថា (WPC) បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា “រលកកម្តៅនឹងបន្តកើតឡើង នៅភាគខាងកើតភាគច្រើន នៃសហរដ្ឋអាមេរិក ភាគខាងត្បូងនៃព្រំប្រទល់ ដែលមិនមានស្ថានការណ៍អ្វីនោះទេ” ។...
អង់ការ៉ា៖ ទូរទស្សន៍ក្នុងស្រុក NTV បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា អាជ្ញាធរតួកគី បានគ្រប់គ្រងភ្លើងដែលបានឆាបឆេះមកលើតំបន់កសិកម្ម ដែលបានបណ្តាលឲ្យស្លាប់មនុស្សអស់ចំនួន១២នាក់ និង ៧៨នាក់ផ្សេងទៀតរងរបួស នៅភាគអាគ្នេយ៍នៃទីក្រុងរបស់ប្រទេសតួកគី ។ អគ្គីភ័យបានចាប់ផ្តើមកាលពីយប់ថ្ងៃព្រហស្បតិ៍ ខណៈដែលភ្លើងឆេះចំបើងនៅក្នុងតំបន់ដាំដុះដែលលាតសន្ធឹងនៅស្រុក Cinar នៃខេត្ត Diyarbakir និងស្រុក Mazidagi នៃខេត្ត Mardin ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ...
ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងអាងទន្លេ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នេះបានអញ្ជើញ បើកកិច្ចប្រជុំអន្តរក្រសួង លើកដំបូង របស់សមាជិក នៃគណៈកម្មាធិការជាតិ គ្រប់គ្រងអាងទន្លេ។ សូមជម្រាបថា កិច្ចប្រជុំអន្តរក្រសួង នាពេលនេះ មានការចូលរួម...
ភ្នំពេញ ៖ សហភាពសហជីពពន្លឺកម្មករ ដែលតំណាងឱ្យកម្មករនិយោជិត៤ម៉ឺននាក់ បានដាក់ញត្តិនៅស្ថានទូតអាមេរិក នៅព្រឹកថ្ងៃទី២៤ ខែមិថុនានេះ ដើម្បីស្នើសុំនាយកអង្គការ USAID ប្រចាំកម្ពុជា គិតគូរឡើងវិញ ពីការឧបត្ថម្ភកញ្ចប់ថវិកាសម្រាប់ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និង សិទ្ធិមនុស្សហៅកាត់ «សង់ត្រាល់» ។ អ្នកស្រី សៀ គន្ធា អគ្គលេខាធិការ សហភាពសហជីពពន្លឺកម្មករ...
បរទេស ៖ យោងតាមការចេញ ផ្សាយ របស់ RT រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ របស់ប្រទេសប៊ែលហ្សិក លោក Vincent Van Peteghem បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសបែលហ្ស៊ិកនឹងមិនគាំទ្រ ការរឹបអូសទ្រព្យសម្បត្តិ របស់រុស្ស៊ីដែលត្រូវបានបង្កក ដោយសហភាពអឺរ៉ុប ជាផ្នែកនៃទណ្ឌកម្មទាក់ទងនឹង អ៊ុយក្រែននោះឡើយ។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសនេះលោក Vincent Van...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT លោក Donald Trump បានប្រាប់ NBC News កាលពីថ្ងៃសៅរ៍ថាគាត់បានជ្រើសរើសមិត្តឬ mate សម្រាប់តំណែងជាអនុប្រធានាធិបតី របស់គាត់រួចទៅហើយ ។ ទោះបីជាយ់ាងណាក្តីលោក Trump បាននិយាយថា គាត់មិនទាន់បានប្រាប់ឈ្មោះ អំពីបុគ្គលនោះនៅឡើយទេ ប៉ុន្តែថាពួកគេនឹងចូលរួមការជជែក ដេញដោលរបស់គាត់...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងរុស្ស៊ី បានវាយប្រហារមជ្ឈមណ្ឌលហ្វឹកហ្វឺន សម្រាប់អ្នកបើកយន្តហោះអ៊ុយក្រែន ជាមួយនឹងមីស៊ីលរយៈចម្ងាយឆ្ងាយ កាលពីព្រឹកថ្ងៃអាទិត្យ។ វាគឺជាការវាយប្រហារ ដ៏បំផ្លិចបំផ្លាញជាបន្តបន្ទាប់ ដែលក្រសួងបានអះអាងថា ត្រូវបានធ្វើឡើង ឆ្លងកាត់ជួរមុខរបស់អ៊ុយក្រែន ទាំងមូលបានយ៉ាងជោគជ័យ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្រសួងការពារជាតិរុស្សី មិនបានធ្វើការបញ្ជាក់លំអិតច្បាស់ អំពីទីតាំងដែលខ្លួនបានធ្វើការ វាយប្រហារនេះឡើយ។...
ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ លោក ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសថៃ នឹងអញ្ជើញបំពេញ ទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃ២៧ មិថុនា ខាងមុខ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃ២៤...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ក្រសួងការពារជាតិរបស់រុស្សីបាននិយាយថា យោធារុស្ស៊ីបានធ្វើការវាយ ប្រហារប្រកបដោយភាពជាក់លាក់ជាច្រើន លើកទៅលើឃ្លាំងផ្ទុកគ្រាប់រំសេវ របស់អ៊ុយក្រែន រួមទាំងកន្លែងផ្ទុកយន្តហោះ គ្មានមនុស្សបើក និងអាវុធអាកាសដែលផ្គត់ផ្គង់ ដោយលោកខាងលិចផង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ ក្រសួងបាននិយាយថា ខ្លួនបានធ្វើការវាយប្រហារជាក្រុមពេញមួយយប់ ដោយប្រើអាវុធរយៈចម្ងាយឆ្ងាយ ផ្លូវអាកាស និងសមុទ្រ និងយន្តហោះគ្មានមនុស្សបើកលើប្រភេទគោលដៅជាច្រើន។ គោលដៅទាំងនេះរួមបញ្ចូល...
គៀវ៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បានឲ្យដឹងថា ប្រទេសរបស់លោក នឹងចាប់ផ្តើមកិច្ចចរចា សមាជិកភាពជាមួយ សហភាពអឺរ៉ុប នៅសប្តាហ៍ក្រោយ នេះបើយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ លោក Shmyhal បានប្រាប់ កិច្ចប្រជុំរដ្ឋាភិបាលថា “នៅថ្ងៃទី២៥ ខែមិថុនា យើងនឹងរៀបចំសន្និសីទ...