ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជានឹងដាក់ឱ្យពិគ្រោះថ្លៃ ជាសាធារណៈ ស្តីពីការផ្គត់ផ្គង់កៅអីពូកវិល ចំនួន 34 គ្រឿង សម្រាប់ប្រើប្រាស់នៅអនុស្ថានីយអគ្គិសនី ចំនួន 13 ទីតាំង និងអង្គភាព អនុស្ថានីយ នៃនាយកដ្ឋានបញ្ជូនអគ្គិសនី...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានចេញសេចក្ដីសម្រេច កំណត់វិស័យអាទិភាព សម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន ឆ្នាំ២០២៥-២០៣៥។ សូមបញ្ជាក់ថា ការកំណត់វិស័យអាទិភាព សម្រាប់អនុវត្តគម្រោងភាព ជាដៃគូរវាងរដ្ឋនិងឯកជន ក្នុងរយៈពេល ១០ឆ្នាំ (២០២៥-២០៣៥) មានដូចជា ៖ ១-...
ភ្នំពេញ ៖ ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើទៅកាន់អនុប្រធាន សាលាគណបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តចិន សុំបញ្ជូនកម្មសិក្សាការី របស់កម្ពុជា មកសិក្សានៅសាលាគណបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងបញ្ជូនគ្រូឧទ្ទេសនាម ព្រមទាំងអ្នកជំនាញ របស់ចិន ទៅធ្វើបទបង្ហាញនៅកម្ពុជាផងដែរ។ ការស្នើសុំរបស់សម្តេចតេជោនេះ នៅព្រឹកថ្ងៃ៣ ធ្នូ ដែលជាថ្ងៃទី២...
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងថា ប្រទេសចិនប្រឆាំងយ៉ាងខ្លាំង ចំពោះវិធានការត្រួតពិនិត្យចុងក្រោយបង្អស់ របស់សហរដ្ឋអាមេរិក លើការនាំចេញ semiconductor ដោយហៅការផ្លាស់ប្តូរនេះថា ជាការបង្ខិតបង្ខំសេដ្ឋកិច្ច និងការអនុវត្តមិនមែនទីផ្សារ ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិកកំពុងនិយាយរឿងមួយ និងធ្វើមួយទៀត ដោយឥតឈប់ឈរ លើគោលគំនិតនៃ “សន្តិសុខជាតិ” ដោយបំពានលើវិធានការត្រួតពិនិត្យ ការនាំចេញ និងចូលរួមក្នុងអាកប្បកិរិយាគំរាមកំហែងឯកតោភាគី ។...
វ៉ាស៊ីនតោន ៖ រដ្ឋាភិបាល សហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះ បានប្រកាសផ្តល់ជំនួយយោធា បន្ថែមដល់ប្រទេសអ៊ុយក្រែន ដែលមានតម្លៃ ៧២៥ លានដុល្លារអាមេរិក ដើម្បីបំពេញតម្រូវការ បន្ទាន់របស់ប្រទេស ដែលកំពុងមានសង្រ្គាមជាមួយរុស្ស៊ី ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ បានឲ្យដឹងថា អាវុធនៅក្នុងកញ្ចប់ចុងក្រោយបង្អស់រួមមាន សមត្ថភាពការពារដែនអាកាស គ្រាប់បែកសម្រាប់ប្រព័ន្ធរ៉ុក្កែត និងកាំភ្លើងធំ និង...
ថ្ងៃទី២ ខែធ្នូ ពេលអញ្ជើញចូលរួមពិធីសំណេះសំណាល លើកទី៤ ស្តីពីការងារកសាង “ខ្សែក្រវាត់និងផ្លូវ” និងថ្លែងសុន្ទរកថា គន្លឹះនៅក្រុងប៉េកាំង លោកXi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធា មជ្ឈិមចិន បានលើកឡើងថា ក្រោមបរិយាកាសអន្តរជាតិ ដ៏ម៉ឺងម៉ាត់ និងស្មុគ្រស្មាញនាពេលបច្ចុប្បន្ន គឺមានទាំងកាលានុវត្តភាព និងបញ្ហាប្រឈមក្នុងការរួមគ្នាកសាង...
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសេចក្ដីសម្រេចកែសម្រួលរបៀបរបបការងារ និងបែងចែកភារកិច្ច របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។ ក្នុងសេចក្ដីសម្រេចកែសម្រួលការងារនេះដែរ បានឲ្យដឹងថា លោក នេត សាវឿន, លោក ប្រាក់ សុខុន, លោក អូន ព័ន្ធមុនីរ័ត្ន ទទួលបន្ទុកជា នាយករដ្ឋមន្ដ្រីស្ដីទី...
ពេលថ្មីៗកន្លងទៅនេះ លោកត្រាំប្រធានាធិបតី ជាប់ឆ្នោតរបស់អាមេរិក បានបង្ហោះសារតាមគណនី បណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនថា អាមេរិកគ្រោង នឹង យកពន្ធគយ២៥% ចំពោះទំនិញដែលនាំចូលពីប្រទេសម៉ិកស៊ិក និងកាណាដា ក្នុងពេលជាមួយគ្នានេះ នឹងដំឡើងពន្ធគយ១០%ចំពោះទំនិញទាំងអស់ ដែលនាំចូលពីប្រទេសចិន ។ ទោះបីជាមិនទាន់ឡើងកាន់មុខតំណែងក៏ដោយ ប៉ុន្តែលោកត្រាំ ក៏បានចាប់ផ្តើមត្រៀមលក្ខណៈ សម្រាប់បញ្ជីពន្ធគយរួចហើយ ។ ទាក់ទិននឹងករណីនេះ រដ្ឋាភិបាលម៉ិកស៊ិកបានថ្លែងថា ប្រសិនបើភាគីអាមេរិកទទូចធ្វើបែបនេះ...
ថ្ងៃទី ២ ខែធ្នូ តាមម៉ោងក្នុងតំបន់ លោក Geng Shuang តំណាងរងរបស់ចិន ប្រចាំជាអចិន្ត្រៃយ៍ នៅអង្គការសហប្រជាជាតិ បានប្រគល់ 《សេចក្តីផ្លែងការណ៍ របស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីបន្ទាត់មូលដ្ឋាន នៃដែនសមុទ្រកោះ Huangyan 》និងផែនទីដែនសមុទ្រ ពាក់ព័ន្ធជូនលោក Matthias អគ្គលេខាធិការរង ស្តីទីនៃអង្គការសហប្រជាជាតិ...
ភ្នំពេញ ៖ រាជបណ្ឌិត្យសភាកម្ពុជា និងភាគីចិននៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ បានបើកសម្ពោធស្លាក ៖ « វិទ្យាស្ថានម៉ក់ជី នៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ វិស័យបច្ចេកវិទ្យារវាងប្រទេសយើងទាំងពីរ ឱ្យកាន់តែស៊ីជម្រៅថែមទៀត ។ នៅក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា ការបង្កើត...