ឡុងដ៍៖ អតីតឯកអគ្គរដ្ឋទូតអង់គ្លេស ប្រចាំសហរដ្ឋអាមេរិក លោក Peter Mandelson ត្រូវបានចាប់ខ្លួនពីបទសង្ស័យប្រព្រឹត្តខុស ក្នុងមុខតំណែងសាធារណៈ នេះបើយោងតាមការប្រកាសរបស់ប៉ូលីស Metropolitan នៅទីក្រុងឡុងដ៍កាលពីថ្ងៃចន្ទ ។ មន្ត្រីប៉ូលីសបានចាប់ខ្លួន លោក Mandelson អាយុ ៧២ឆ្នាំនៅអាសយដ្ឋានមួយក្នុងទីក្រុង Camden កាលពីថ្ងៃចន្ទ ហើយលោកត្រូវបាននាំទៅកាន់ ស្ថានីយ៍ប៉ូលីសទីក្រុងឡុងដ៍ សម្រាប់ការសម្ភាសន៍...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោងនាំយកឱកាសការងារជាង ៨ម៉ឺនកន្លែង ជូនបងប្អូនអតីតពលករមកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ នៅខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ នាចុងសប្តាហ៍នេះ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្រសួងការងារនឹងនាំយកឱកាសការងារ...
ភ្នំពេញ ៖ ប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាលោក ប៉ែន បូណា បានថ្លែងថា ខណៈសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កំពុងបំពេញបេសកកម្មការទូត យ៉ាងមមាញឹកនៅលើឆាកអន្តរជាតិ អំពីបញ្ហាព្រំដែនកម្ពុជា-ថៃនោះ សកម្មភាពការទូត ក្នុងស្រុកវិញ ក៏បាននិងកំពុងប្រព្រឹត្តទៅ យ៉ាងសកម្មមមាញឹកដូចគ្នាផងដែរ។ សកម្មភាពការទូតក្នុងប្រទេស ដែលកំពុងប្រព្រឹត្តទៅយ៉ាងសកម្មមមាញឹកនោះ ត្រូវបានលោក ប៉ែន...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានពលរដ្ឋភៀសសឹក ១.៤៥៤នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ហើយនៅមានពលរដ្ឋភៀសសឹក ៦៥.១៧៤នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី២៣ ដល់ម៉ោង ៦ព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ...
តេអេរ៉ង់ ៖ ខណៈដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវបានគ្រោងនឹងបន្តការចរចា នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ មានសញ្ញាតិចតួចណាស់ នៃការថមថយភាពតានតឹង នៅក្នុងការប្រឈមមុខដាក់គ្នា ខាងយោធារបស់ពួកគេ។ ដោយសារសហរដ្ឋអាមេរិក កំពុងបង្កើនវត្តមានយោធាក្នុងតំបន់ ការដកបុគ្គលិកការទូតចេញ និងការចេញការគំរាមកំហែង កាន់តែខ្លាំងឡើង នៃការវាយប្រហារ ដែលអាចកើតមាន អ្នកជំនាញក្នុងតំបន់បានព្រមានថា ហានិភ័យនៃសង្គ្រាម នៅមជ្ឈិមបូព៌ាកំពុងកើនឡើងយ៉ាងខ្លាំង។ ទីក្រុងតេអេរ៉ង់ បើកចំហសម្រាប់ការចរចា...
ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានថ្លែងថា បញ្ហាព្រំដែនកម្ពុជា-ថៃ គឺជាប្រធានបទក្តៅមួយ ដែលសហគមន៍អន្តរជាតិ បាននិងកំពុងផ្តោតការចាប់អារម្មណ៍ខ្លាំង និងតាមដានយ៉ាងយកចិត្តទុកដាក់ ។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃនៅថ្ងៃទី២៤ ខែកុម្ភៈ លោក ប៉ែន បូណា មានប្រសាសន៍ថា សម្តេចធិបតី ហ៊ុន ម៉ាណែត...
ភ្នំពេញ ៖ ក្នុងរយៈពេល ២២ថ្ងៃ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅទូទាំងប្រទេស មានគ្រោះអគ្គិភ័យកើតឡើងចំនួន ៨៦ករណី។ បើតាមរបាយការណ៍ក្រសួងមហាផ្ទៃ គ្រោះអគ្គិភ័យទាំងនោះ បានបណ្ដាលឱ្យឆេះផ្ទះសំបែងប្រជាពលរដ្ឋ៧២ខ្នង តូប១ខ្នង ឃ្លាំង១០ខ្នង កុដិ៨ខ្នង បន្ទប់១ខ្នង និងអគារស្នាក់នៅ១ខ្នង។ ជាមួយគ្នានេះ គ្រោះកាចនេះ ក៏បណ្ដាលឱ្យឆេះអាហារដ្ឋាន១ខ្នង...
ភ្នំពេញ ៖ ក្នុងរយៈពេល៣ថ្ងៃចុងក្រោយនេះ គិតចាប់តាំងពីថ្ងៃទី ២១ ២២ ២៣ ខែកុម្ភៈ ឆ្នាំ២០២៦ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញចេញជនបរទេសចំនួន ១,០៩០នាក់ ចេញពីកម្ពុជា។ជនបរទេសទាំង១,០៩០នាក់ (ស្រី ១៣៥នាក់) នេះ មាន១៧សញ្ជាតិ រួមមាន ៖ ចិន ឥណ្ឌា ប៉ាគីស្ថាន...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើឲ្យក្រុមសិល្បៈ ដែលត្រូវសម្តែងក្នុងកម្មវិធីបុកល័ក្ត នៃពិធីរៀបអាពាហ៍ពិពាហ៍ ត្រូវរៀបចំកាយវិការ និងពាក្យពេចន៍ឡើងវិញ ជៀសវាងការប៉ះពាល់ទៅដល់អារម្មណ៍ អ្នកកាន់សាសនាឥស្លាម ។ ក្នុងខំមិនឆ្លើយតបទៅនឹងមតិរបស់ប្រជាពលរដ្ឋ ចំពោះសាររបស់សម្តេចតេជោ នាយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ បង្ហោះទាក់ទងដល់វិធីបុកល័ក្ដ ក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរ ដែលទាក់ទងដល់ខ្មែរឥស្លាម...
បរទេស៖ AllClear ដែលជាក្រុមហ៊ុនធានារ៉ាប់រង នៅចក្រភពអង់គ្លេស បានបង្ហាញពីការស្រាវជ្រាវដែលបង្ហាញថា ការឆបោកតាមតាក់ស៊ី ឬ ការយកលើសតម្លៃ អាចកើតឡើង នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ជាពិសេសនៅពេល ដែលអ្នកទស្សនាហាក់ ដូចជាមិនសូវស្គាល់តម្លៃជិះរថយន្តតាក់ស៊ីនៅក្នុងស្រុក។ យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ថា ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៥...