កណ្ដាល ៖ ភ្ជាប់នឹងអំណរសាទរ និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្រ វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១១ និងថ្នាក់បរិញ្ញាបត្រ ជំនាញគ្រប់គ្រងពន្ធនាគារ ជំនាន់ទី២ នៃបណ្ឌិត្យសភានគរបាលកម្ពុជា នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់ការរម្លឹកដាស់តឿនដល់និស្សិតនគរបាលទាំងអស់ កុំប្រព្រឹត្តទង្វើទាំងឡាយណា ដែលប្រជាពលរដ្ឋមិនគាំទ្រ...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃអង្គារទី៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានចុះអនុស្សរណៈ យោគយល់គ្នា ជាមួយលោក FUKUHARA KOJI ប្រធាន នៃសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន(JBAC) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ លើការចុះកម្មសិក្សា ក្នុងគោលបំណងគាំទ្រ...
បរទេស ៖ សារព័ត៌មាន Axios បានផ្សាយដោយដកស្រង់ប្រភពថា ការកើនឡើង នៃចំនួនអ្នកប្រជាធិបតេយ្យ ជាន់ខ្ពស់គឺចង់ឱ្យលោក Joe Biden ដកខ្លួនចេញពីការប្រជែង ការបោះឆ្នោត ប្រធានាធិបតី អាមេរិកនៅត្រឹមថ្ងៃសុក្រនេះ ។ សមាជិកសភា ត្រូវបានគេនិយាយថា កំពុងសង្ឃឹមថាគណបក្សទាំងមូលនឹង “សុំឱ្យ” មេដឹកនាំអាមេរិក ដែលកំពុងកាន់អំណាច ឱ្យចុះចេញពីតំណែង។...
ពោធិ៍សាត់: អភិបាលខេត្តពោធិ៍សាត់ លោកខូយ រីដា បានណែនាំអោយមន្ត្រី នៃ មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និង សុរិយោដីខេត្ត និង ការិយាល័យភូមិបាល និង សុរិយោដីក្រុង ស្រុកទាំងអស់ និង អង្គភាពច្រកចេញចូលតែមួយ របស់រដ្ឋបាលខេត្ត សាខាពន្ធដារខេត្ត និង អង្គភាពពាក់ព័ន្ធនានាត្រូវយកចិត្តទុកដាក់ និង...
ភ្នំពេញ ៖ ក្រសួងធម្មការ និងសាសនា បានណែនាំដល់មន្ទីរធម្មការ និងសាសនា រាជធានី-ខេត្ត រៀបចំ វាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក នៅតាមវត្តអារាមសាសនា ដើម្បីអបអរសាទរ ថ្ងៃបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» នៅថ្ងៃទី៥ ខែសីហាឆ្នាំ២០២៤ខាងមុខ ។ នៅថ្ងៃទី៥...
រដ្ឋផេនស៊ីវ៉ានៀ ៖ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានកំពុងប្រឈមមុខ នឹងសម្ពាធកាន់តែខ្លាំងឡើង ពីក្រុមអ្នកប្រជាធិបតេយ្យ ដែលមានការព្រួយបារម្ភ អំពីបេក្ខភាពរបស់គាត់ ដែលនេះ ជាការព្រួយបារម្ភសម្រាប់រូបគាត់ ហើយកាលពីថ្ងៃអាទិត្យ ម្សិលមិញនេះបានបន្ថយសកម្មភាព សម្រាប់ការធ្វើយុទ្ធនាការនៅរដ្ឋ Pennsylvania ផងដែរ ។ លោក បៃដិន ដែលមានវ័យ៨១ឆ្នាំប្រឈមនឹងការអំពាវនាវកាន់តែខ្លាំងឡើងដើម្បីបញ្ចប់ការចូលរួមប្រជែងក្នុងការបោះឆ្នោតឡើងវិញរបស់គាត់...
ភ្នំពេញ ៖ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា មានព្រះរាជបន្ទូលថា ការដាំដើមឈើ គឺមានផលប្រយោជន៍ធំធេងណាស់ សម្រាប់ប្រទេសជាតិ ធ្វើឲ្យមានគម្របបៃតងលើធម្មជាតិ ហើយក៏មានអត្ថប្រយោជន៍ សម្រាប់មនុស្សជាតិទាំងអស់ និងសត្វគ្រប់ប្រភេទលើភពផែនដី ។ ក្នុងឱកាសយាងជាព្រះរាជាធិបតីក្នុងព្រះរាជពិធី «រុក្ខទិវា» លើកទី២៩ ស្ថិតនៅស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើបន្ទាយអង្គរ ភូមិខ្នា...
បរទេស៖ ទីក្រុងវ៉ាស៊ីនតោន បានទទូចថា លោក Biden មិនត្រូវបានគេព្យាបាល សម្រាប់ជំងឺ ផាកឃីនសុន ដែលជាជំងឺខួរក្បាល ដែលបណ្តាល ឱ្យមានបញ្ហា ជាមួយនឹងចលនា សុខភាពផ្លូវចិត្ត ការគេង ការឈឺចាប់ និង បញ្ហាសុខភាពផ្សេងៗទៀតនោះទេ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយ របស់សហរដ្ឋអាមេរិក បានរាយការណ៍ថា វេជ្ជបណ្ឌិតជំនាញខាងជំងឺនេះ បានទៅសេតវិមានជាច្រើនដង។...
បរទេស៖ រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) បាននិយាយនៅថ្ងៃច័ន្ទថា យន្តហោះ Boeing 737 ជាង ២.៥០០ គ្រឿង ចាំបាច់ត្រូវត្រួតពិនិត្យ ដោយសារតែបញ្ហាដែលអាចកើតមានជាមួយនឹងម៉ាស៊ីនបង្កើតអុកស៊ីហ្សែនក្នុងហេតុការណ៍បន្ទាន់ អាចនឹងមិនធ្លាក់ចុះនៅកន្លែងអង្គុយរបស់អ្នកដំណើរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងករណីមានការបាត់បង់សម្ពាធក្នុងកាប៊ីន របាំងអុកស៊ីហ្សែនធ្លាក់ពីថតខាងលើក្បាលអ្នកដំណើរ ។...
កំពង់ស្ពឺ ៖ កម្មករកម្មការិនីប្រមាណ២៦នាក់ រងរបួសធ្ងន់ស្រាល បន្ទាប់ពីរថយន្តបុករថយន្ត នៅលើផ្លូវជាតិលេខ៤១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤១-៤២ នៅចំណុចភូមិបឹងស្ដុក ឃុំបសេដ្ឋ ស្រុកបសេដ្ឋខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៨និង៥៥នាទីយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤។ សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថាមុនកើតហេតុ មានរថយន្តដឹកកម្មករ រោងចក្រមួយគ្រឿងម៉ាក Hyundai Mighty ពណ៌ស ផ្លាកលេខភ្នំពេញ 3E-1302...