ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ផែនការប៉ុនប៉ង ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ របស់ក្រុមប្រឆាំងជ្រុលនិយម នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ បានទទួលបរាជ័យយ៉ាងអាម៉ាស ទាំងស្រុង ដោយសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ត្រូវបានធានាយ៉ាងរឹងមាំជាប្រក្រតី នៅទូទាំងប្រទេស ។ តាមរយៈសេចក្ដីថ្លែងការណ៍របស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី៣ ខែកញ្ញា...
ភ្នំពេញ ៖ សម្តេច ឃួន សុដារីប្រធានរដ្ឋសភាកម្ពុជា បានអបអរសាទរ ចំពោះការរីកចម្រើនដ៏ខ្លាំងងក្លា របស់ប្រទេសចិន និងចាត់ទុកថា រាល់សមិទ្ធផលដែលចិន ទទួលបានក៏ជាមោទកភាព របស់កម្ពុជា ។ ការលើកឡើងរបស់ប្រធានរដ្ឋសភានេះ នាព្រឹកថ្ងៃទី៣ កញ្ញា ក្នុងឱកាស អនុញ្ញាតឲ្យលោកស្រី ចុង មីង (Zong Ming)...
ភ្នំពេញ ៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើកឡើងថា ចាប់ពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះពិនិត្យ ស្ថានភាពការងារ និងសួរសុខទុក្ខកម្មករ និយោជិតបានចំនួន ៧៩ រោងចក្រ...
ហ្គាហ្សា៖ ការណែនាំថ្មីត្រូវបានចេញ ដល់ក្រុមយុទ្ធជន ដែលត្រូវបានចោទប្រកាន់ពីបទយាមអ្នកទោស ទាក់ទងនឹងរបៀបដោះស្រាយជាមួយពួកគេ ប្រសិនបើកងទ័ពអ៊ីស្រាអែល ចូលទៅជិតកន្លែងឃុំឃាំង។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ និងកងទ័ពអ៊ីស្រាអែល “ទទួលខុសត្រូវទាំងស្រុង ចំពោះការស្លាប់របស់អ្នកទោស បន្ទាប់ពីពួកគេបានរារាំងកិច្ចព្រមព្រៀងដោះដូរអ្នកទោសដោយចេតនា បន្ថែមពីលើការសម្លាប់មនុស្សរាប់សិបនាក់ដោយចេតនារបស់ពួកគេ តាមរយៈការទម្លាក់គ្រាប់បែកដោយផ្ទាល់”។ លោក Abu Obeida អ្នកនាំពាក្យក្រុមហាម៉ាស់បានបន្ថែមថា “ការទទូចរបស់លោក ណេតាន់យ៉ាហ៊ូ...
យេរ៉ូសាឡឹម៖ ក្រសួងការបរទេសអ៊ីស្រាអែល បានថ្កោលទោសការសម្រេច ចិត្តរបស់ចក្រភពអង់គ្លេស ក្នុងការផ្អាកអាជ្ញាប័ណ្ណ នាំចេញអាវុធមួយចំនួន ទៅកាន់ប្រទេសអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz បានហៅចំណាត់ការនេះថា “ជាជំហានដែលផ្ញើសារ ដែលមានបញ្ហាយ៉ាងខ្លាំង” ទៅកាន់ក្រុមហាម៉ាស់ និងអ្នកគាំទ្ររបស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់។ លោក Katz បានបង្ហាញពីការខកចិត្តរបស់អ៊ីស្រាអែល...
ដាកា៖ ឱនភាពពាណិជ្ជកម្ម របស់ប្រទេសបង់ក្លាដែសក្នុងឆ្នាំសារពើពន្ធ ២០២៣-២០២៤ ចាប់ពីខែកក្កដា ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៤ បានធ្លាក់ចុះជាង ១៨ភាគរយដល់ ២២,៤៣ពាន់លានដុល្លារអាមេរិកពីមួយឆ្នាំទៅមួយឆ្នាំ នេះបើយោងតាមទិន្នន័យចុងក្រោយពីធនាគារបង់ក្លាដែស។ ទិន្នន័យរបស់ធនាគារកណ្តាល បានបង្ហាញថា ការទូទាត់ការនាំចូលរបស់ប្រទេសមានចំនួន ៦៣,២៤ពាន់លានដុល្លារ ធ្លាក់ចុះ ១០,៦ភាគរយ ក្នុងឆ្នាំសារពើពន្ធ ២០២៣-២០២៤ ខណៈដែលប្រាក់ចំណូល ពីការនាំចេញមានចំនួន...
ស៊ីនជាំង ៖ ដំណោះស្រាយប្រឆាំងនឹងការដាក់ទណ្ឌកម្ម ជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក ទាក់ទងនឹងតំបន់ស្វយ័តស៊ីនជាំង អ៊ុយហ្គ័រ ភាគពាយព្យ នៃប្រទេសចិន និងការផ្តល់ ការគាំទ្រ ដល់ក្រុមហ៊ុន ដែលរងផលប៉ះពាល់ត្រូវបានដាក់បង្ហាញ និងចូលជាធរមានកាលពីថ្ងៃចន្ទ នេះបើយោងតាមសមាជិក សភាប្រចាំតំបន់។ ដំណោះស្រាយនេះមានគោលបំណងលាតត្រដាងដល់សហគមន៍អន្តរជាតិ និងប្រជាជនស៊ីនជាំង ដែលជាចេតនាដ៏អាក្រក់របស់សហរដ្ឋអាមេរិក ក្នុងការអនុវត្តការដាក់ទណ្ឌកម្មប្រឆាំងនឹងតំបន់ស៊ីនជាំង ដើម្បីបង្ហាញពីការគាបសង្កត់របស់សហរដ្ឋអាមេរិក ចំពោះសហគ្រាសក្នុងតំបន់ និងការបំផ្លាញស្ថិរភាពសង្គម...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន /សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែល បានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថា៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យដេញថ្លៃជាសាធារណៈដើម្បី ជ្រើសរើសអ្នកទទួលការ ផ្គត់ផ្គង់សម្ភារ សាងសង់ និងដំឡើងត្រង់សួរម៉ាទ័រថ្មី០១គ្រឿង TR 115/22kV, 75MVA នៅអនុស្ថានីយ អគ្គិសនីទួលពង្រ (GSB)...
កំពង់ស្ពឺ ៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យមើលគម្រោងដាំដើមត្នោត និងដើមឈើបៃតង ព្រមទាំងបានស្ដារ សម្អាតកូនរុក្ខជាតិតូចៗដុះក្នុងស្ទឹង ធ្វើឱ្យមានសម្រស់កាន់តែមានភាពទាក់ទាញ នៅតាមបណ្តោយដងស្ទឹងព្រែកត្នោត ស្ថិតក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ។ បើតាមការឲ្យដឹងពីលោក ញ៉ាញ់ ជាបហ៊ង...
ភ្នំពេញ ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានលើកឡើងថា កម្ពុជា បានបន្ថែមសកម្មភាពថ្មីចំនួន៣ ដោយផ្តោតសំខាន់លើបញ្ហាយេនឌ័រ បរិស្ថាន និងមីនប្រឆាំងមនុស្សកែច្នៃក្នុងផែនការសកម្មភាពសៀមរាប-អង្គរ ឆ្នាំ២០២៥-២០២៩ សម្រាប់ការអនុវត្តអនុសញ្ញាអូតាវ៉ា។ នេះជាការថ្លែងរបស់លោកទេសរដ្ឋមន្រ្តី ក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិគ្រោះយោបល់ផ្តល់ធាតុចូលលើផែនការសៀមរាប-អង្គរ ឆ្នាំ២០២៥-២០២៩ សម្រាប់ការអនុវត្តអនុសញ្ញាស្តីពីការហាមប្រាមគ្រាប់មីនប្រឆាំងមនុស្ស...