ភ្នំពេញ៖ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានណែនាំអាជីវករ ត្រូវបញ្ឈប់ និងរក្សាទុកជាបណ្តោះអាសន្ន ចំពោះផ្លែក្រូច មានសញ្ញាជាតិ ឬព្រះរាជសង្ហារ នៃព្រះរាជាណាចក្រកម្ពុជា។ យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ថា កាលពីពេលថ្មីៗនេះ តាមរយៈការអនុវត្ត សកម្មភាពចុះអង្កេតទីផ្សាររបស់ខ្លួន និងដោយទទួលបានសេចក្តីរាយការណ៍...
ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការកសាងមូលធនមនុស្ស ដែលត្រូវចាប់ផ្តើមពីដំណាក់កាលដំបូងនោះ គឺការថែទាំក្មេងក្នុងរយៈពេល ១០០០ថ្ងៃដំបូង ព្រោះអំឡុងពេលនេះ ជាពេលវេលាខួរក្បាលលូតលាស់ល្អ ។ ក្នុងកម្មវិធីថ្ងៃទី៣ និងជាថ្ងៃចុងក្រោយ នៃសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា...
ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា មានប្រសាសន៍ថា បណ្តាអង្គទូតបរទេសប្រចាំកម្ពុជា អង្គការអន្តរជាតិ និងសារព័ត៌មានធំៗ ក្នុងពិភពលោក កំពុងផ្តោតលើសកម្មភាពយោធាថៃ ដែលនៅតែបន្តសកម្មភាព រំលោភបំពានកម្ពុជាឥតឈប់ឈរ តាមរយៈការដាក់ទូកុងតឺន័រ រាយបន្លាលួស និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពកម្ពុជា-ថៃ នៅថ្ងៃទី១៣ ខែកុម្ភៈ...
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានជំនួយ ១.៥ លានដុល្លារអាមេរិក ដើម្បីគាំទ្រការស្តារជីវភាពរស់នៅ និង ការលើកកម្ពស់អាហារូបត្ថម្ភ ក្នុងសហគមន៍ ដែលរងផលប៉ះពាល់ ដោយជម្លោះព្រំដែន ក្នុងព្រះរាជាណាចក្រកម្ពុជា។ កិច្ចព្រមព្រៀងនេះបានបញ្ជាក់ជាផ្លូវការ នូវជំនួយជាសាច់ប្រាក់ចំនួន ២២១ លានយេនជប៉ុន (១.៥ លានដុល្លារអាមេរិក) ពីរដ្ឋាភិបាលជប៉ុន ដើម្បីឧបត្ថម្ភ “គម្រោង...
បរទេស៖ មន្ត្រីយោធា បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា នាវាចម្បាំងពីរគ្រឿង របស់កងទ័ពជើងទឹក សហរដ្ឋអាមេរិក បានបុកប៉ះគ្នាក្នុងអំឡុង ពេលប្រតិបត្តិការបំពេញបន្ថែម នៅសមុទ្រនៅក្នុងដែនទឹកជិតអាមេរិកខាងត្បូង ដោយបានបណ្តាលឱ្យនាវិកពីរនាក់ រងរបួសស្រាល និងជំរុញឱ្យមានការស៊ើបអង្កេត លើហេតុការណ៍នេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ការប៉ះទង្គិចគ្នានេះបានកើតឡើងកាលពីថ្ងៃពុធ ខណៈដែលនាវាពិឃាតមីស៊ីល Arleigh...
បន្ទាយមានជ័យ ៖ នៅថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួល ជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ទទួលស្វាគមន៍ នាយឧត្តមសេនីយ៍ ROMEO S BRAWNER JR អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន ដែលអញ្ជើញមកទស្សនកិច្ចទីតាំងមួយចំនួន ក្នុងខេត្តបន្ទាយមានជ័យ...
ភ្នំពេញ ៖ ក្នុងឱកាសផ្ញើសារអបអរសាទរជូនចំពោះថ្នាក់ដឹកនាំកំពូលៗ របស់ប្រទេសចិន នាឱកាសពិធីបុណ្យឆ្នាំថ្មីប្រពៃណីជាតិចិន ចាប់ពីថ្ងៃទី១៦-១៩ កុម្ភៈ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ក្នុងឆ្នាំថ្មី ឆ្នាំមមីនេះ នឹងនាំមក នូវភាពរុងរឿងដល់មិត្តភាព ដែកថែបរវាងប្រទេសកម្ពុជា-ចិន ខណៈមិត្តភាពនេះ កំពុងត្រូវបានពួនជ្រំ ឲ្យកាន់តែខ្លាំងក្លាឡើង ។ សារលិខិតអបអរសាទររបស់សម្តេចតេជោ...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក បានអំពាវនាវ ដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ រួមគ្នាទប់ស្កាត់គ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន វៀតណាម។ យោងតាមសេចក្ដីអំពាវនាវរបស់ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៣ កុម្ភៈ នេះ ថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានកោតសរសើរដល់អ្នកប្រើប្រាស់ផ្លូវ ដ៏ច្រើនលើសលប់ ដែលបានចូលរួមគោរពប្រតិបត្តិច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានផ្ញើសារលិខិត អបអរសាទរ ជូនចំពោះថ្នាក់ដឹកនាំកំពូលៗ របស់វៀតណាម នាពិធីបុណ្យឆ្នាំថ្មី ប្រពៃណីជាតិវៀតណាម ដែលនឹងឈានចូល មកដល់នាពេលឆាប់ៗនេះ ។ ថ្នាក់ដឹកនាំកំពូលៗរបស់វៀតណាម ដែលសម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរនោះ រួមមាន ៖...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងបន្តបើកវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី ១៤-១៥ ខែកុម្ភៈ ចុងសប្តាហ៍នេះចំនួន៤ទីតាំង នៅក្នុងខេត្តក្រចេះ និងកំពង់ធំដើម្បីផ្សព្វផ្សាយស្តីពីឱកាសការងារ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងអត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គម ទៅដល់អតីតពលករ មកពីប្រទេសថៃ ក៏ដូចជាប្រជាពលរដ្ឋនៅមូលដ្ឋាន ។ លោក ស៊ុន...