តូក្យូ ៖ យោងតាមតួលេខបឋម ដែលចេញផ្សាយ ដោយក្រសួងសុខាភិបាល និងការងារ និងសុខុមាលភាពបានឲ្យដឹងថា ការធ្វើអត្តឃាត នៅក្នុងចំណោមកុមារ ដែលមានអាយុចូលរៀន ក្នុងប្រទេសជប៉ុន បានកើនឡើង ដល់៥២៧នាក់ នៅក្នុងឆ្នាំ២០២៤ ដែលលើសពីកំណត់ត្រាមុន ចំនួន៥១៤នៅក្នុងឆ្នាំ២០២២ ។ សិស្សវិទ្យាល័យមានចំនួនជិត៧០ភាគរយ នៃករណីដែលមានអ្នកស្លាប់ ចំនួន៣៤៩នាក់ បន្ទាប់មកសិស្សមធ្យមសិក្សាចំនួន១៦៣នាក់ និងសិស្សសាលាបឋមសិក្សាចំនួន១៥នាក់...
សេអ៊ូល ៖ មេដឹកនាំកំពូលរបស់សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ ហៅថា (កូរ៉េខាងជើង) បានចុះត្រួតពិនិត្យមូលដ្ឋានផលិតសម្ភារៈនុយក្លេអ៊ែរ និងវិទ្យាស្ថានអាវុធនុយក្លេអ៊ែរ ដោយបានសង្កត់ធ្ងន់ទៅលើជំហរ ដ៏រឹងមាំរបស់ប្រទេសក្នុងការអភិវឌ្ឍ ជំហរប្រឆាំងនុយក្លេអ៊ែរ ដោយគ្មានកំណត់ ។ ទីភ្នាក់ងារសារព័ត៌មាន ហៅកាត់ថា (KCNA) បានឲ្យដឹងដោយមិនបញ្ជាក់ ពីកាលបរិច្ឆេទ នៃការត្រួត ពិនិត្ររបស់លោក គីម ជុងអ៊ុន...
បាងកក ៖ ទិន្នន័យផ្លូវការបានបង្ហាញ កាលពីថ្ងៃអង្គារថា ការនាំចេញអង្កររបស់ប្រទេសថៃឡង់ដ៏ បានកើនឡើង ដល់កម្រិតខ្ពស់បំផុត នៅក្នុងរយៈពេល៦ឆ្នាំនៅក្នុងឆ្នាំ២០២៤ ជាមួយនឹងបរិមាណ សរុបចំនួន ៩,៩៥លានតោន ពោលគឺបានកើនឡើងដល់១៣ភាគរយធៀបនឹងឆ្នាំមុន ។ ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា តម្លៃនាំចេញអង្ករ របស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កាលពីឆ្នាំ មុនមានតម្លៃ ២២៥.៦៦ពាន់លានបាត ប្រហែលនឹង ៦,៤៣ពាន់លានដុល្លារ សហរដ្ឋអាមេរិក...
សៀមរាប ៖ លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ នូវប្រព័ន្ធលក់សំបុត និងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥។ ជាការដាក់ឲ្យអនុវត្តនូវ ថ្នាលឌីជីថល សម្រាប់ការលក់ និង ការគ្រប់គ្រងការលក់សំបុត្រ...
អ.ស.ប៖ អង្គការសហប្រជាជាតិ (UN) បានឲ្យដឹង កាលពីថ្ងៃអង្គារថា ខ្លួនបានទទួលការជូនដំណឹងជាផ្លូវការពីក្រុងវ៉ាស៊ីនតោន អំពីការដកខ្លួនចេញ ពីកិច្ចព្រមព្រៀងបម្រែបម្រួល អាកាសធាតុទីក្រុងប៉ារីស ។ លោក Stephane Dujarric អ្នកនាំពាក្យរបស់ប្រធានអង្គការ សហប្រជាជាតិ លោក Antonio Guterres បានលើកឡើងនៅក្នុងសន្និសីទ សារព័ត៌មានប្រចាំថ្ងៃយ៉ាងដូច្នេះថា “សហរដ្ឋអាមេរិក បានជូនដំណឹងដល់អគ្គលេខាធិការ...
បេរូត៖ កាលពីថ្ងៃអង្គារ ក្រសួងសុខាភិបាលលីបង់ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារការ វាយប្រហាររយៈពេល៣ថ្ងៃរបស់អ៊ីស្រាអ៊ែល នៅតំបន់ភាគខាងត្បូង នៃប្រទេសលីបង់ បានកើនឡើងដល់ ២៥នាក់ និង១៦០នាក់ផ្សេងទៀត បានរងរបួស ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញដោយមជ្ឈមណ្ឌលប្រតិបត្តិការ បន្ទាន់ផ្នែកសុខភាពសាធារណៈរបស់ក្រសួងបានរាយការណ៍ថា មនុស្សម្នាក់បានស្លាប់ និង២៦នាក់ផ្សេងទៀតបានរងរបួស នៅក្នុងអំឡុងពេលការវាយប្រហារ របស់អ៊ីស្រាអ៊ែល កាលពីថ្ងៃចន្ទ ។...
បរទេស ៖ យន្តហោះចម្បាំង F-35 មួយគ្រឿង បានធ្លាក់នៅឯមូលដ្ឋានទ័ពអាកាស Eielson ក្បែរទីក្រុង Fairbanks រដ្ឋ Alaska នៅម៉ោងប្រហែល ១ រសៀលកាលពីថ្ងៃអង្គារ ដោយអាជ្ញាធរបានរាយការណ៍ថា ឧបទ្ទវហេតុនេះបានបណ្តាលឱ្យ “ខូចខាតយ៉ាងសំខាន់” ដល់យន្តហោះ។ ទោះបីជាយ៉ាងណាក៏ដោយ វីដេអូមួយ ដែលត្រូវបានផ្សព្វផ្សាយ នៅលើអ៊ីនធឺណិតបង្ហាញថា...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃអង្គារថា ប្រធានាធិបតីរុស្ស៊ី Vladimir Putin ត្រូវបានការពារយ៉ាងល្អពីការគំរាមកំហែង នានាដែលអាចកើតមានឡើង។ ការលើកឡើងនេះ ត្រូវបានគេមើលឃើញថា គឺគាត់កំពុងតែធ្វើការឆ្លើយតបទៅនឹងការអះអាង របស់អ្នកកាសែតអាមេរិក Tucker Carlson ដែលថារដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិក Joe...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការបរទេសរុស្ស៊ី បានចេញផ្សាយរបាយការណ៍មួយកាលពីថ្ងៃអង្គារ ស្តីពីឧក្រិដ្ឋកម្មសង្គ្រាម ដែលបានប្រព្រឹត្តដោយរបបក្រុងគៀវ ក្នុងឆ្នាំ២០២៤ប្រឆាំងនឹងជនស៊ីវិល ។ ឯកសារដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងបាន ផ្តល់ព័ត៌មានលម្អិតអំពីការវាយប្រហាររបស់ទីក្រុងគៀវប្រឆាំងនឹងទឹកដីរុស្ស៊ី ជាចម្បងនៅតាមខ្សែបន្ទាត់ប្រយុទ្ធ និងទឹកដីដែលគ្រប់គ្រងដោយកងកម្លាំងអ៊ុយក្រែន។ យោងតាមរបាយការណ៍ យ៉ាងហោចណាស់ជនស៊ីវិល៥,៣៩៩នាក់បានទទួលរងពីការឈ្លានពានរបស់អ៊ុយក្រែន កាលពីឆ្នាំមុន ដោយមាន៨០៩នាក់ត្រូវបានសម្លាប់ក្នុងនោះមានកុមារ៥១នាក់ ដែលជាក្មេងជាងគេគឺជាក្មេងស្រីអាយុ ៤ខែផងដែរ។ តំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ីដូចជា Belgorod,...
ស្វាយរៀង ៖ កម្លាំងនគរបាល ស្រុកស្វាយជ្រំ បានធ្វើការឃាត់ខ្លួនក្មេងទំនើងចំនួន៣ នាក់ ដែលធ្វើសកម្មភាពបង្ហោះម៉ូតូ តាមផ្លូវសាធារណៈយកមកធ្វើការអប់រំ រីឯវត្ថុតាងទុករយៈពេល៣ ខែ។ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំបានឱ្យដឹងថា នៅថ្ងៃទី២៩ខែមករាឆ្នាំ២០២៥ វេលាម៉ោង៨និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រោលគោ បានចេញល្បាតចល័ត តាមភូមិសាស្រ្ត ក្នុងឃុំក្រោលគោ ក៏បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានក្មេងទំនើងកំពុងជិះម៉ូតូបង្ហោះ...