គៀវ៖ កាលពីថ្ងៃអាទិត្យ ប្រទេសអ៊ុយក្រែនបានអះអាងថា ខ្លួនបានវាយប្រហារទៅលើស្ពានសំខាន់ទី២នៅក្នុងតំបន់ Kursk ដោយបានបង្កការរំខាន ដល់ផ្លូវផ្គត់ផ្គង់ របស់ទីក្រុងម៉ូស្គូ ខណៈដែលការវាយ លុករបស់ក្រុងគៀវ ដែលមិនធ្លាប់មាន ពីមុនមកនោះទេ នៅលើទឹកដីរបស់រុស្ស៊ី ដែលបានអូសបន្លាយ ឈានចូលដល់សប្តាហ៍ទី២នេះ ។ទន្ទឹមនឹងនេះដែរ ប្រទេសរុស្ស៊ី បានបង្កើនសម្ពាធ នៅភាគខាងកើត អ៊ុយក្រែន ដោយបានអះអាងថា នឹងដណ្តើមយកភូមិ...
ហ្គាហ្សា ៖ ក្រុមហាម៉ាស់បានរិះគន់សំណើបទឈប់បាញ់ថ្មី សម្រាប់តំបន់ហ្គាហ្សា ដែលបានបង្ហាញនៅទីក្រុងដូហា កាលពីសប្តាហ៍មុនថា ជាការបំពេញលក្ខខណ្ឌ របស់នាយករដ្ឋមន្ត្រី អ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ជាពិសេសការបដិសេធ របស់លោកក្នុងការយល់ ព្រមបទឈប់បាញ់ជាអចិន្ត្រៃយ៍ ។ ក្រុមនេះបានអះអាងថា សំណើនេះស្រប តាមការទាមទាររបស់លោក ណេតាន់យ៉ាហ៊ូ រួមទាំងការបដិសេធ បទឈប់បាញ់ជាអចិន្ត្រៃយ៍ រក្សាការគ្រប់គ្រង...
សេអ៊ូល៖ កាលពីថ្ងៃអាទិត្យ លោក Lee Jae-myung អតីតបេក្ខជន ប្រធានាធិបតី របស់ប្រទេសកូរ៉េខាងត្បូង បានឈ្នះអាណត្តិទី២ របស់គាត់ធ្វើជាមេដឹកនាំគណបក្ស ប្រជាធិបតេយ្យប្រឆាំងដ៏សំខាន់ជាមួយ នឹងជាការបោះឆ្នោតសំខាន់បំផុត មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រគណបក្ស ។ លោក Lee ត្រូវបានបោះឆ្នោតជ្រើសរើស ជាប្រធានបក្សជាថ្មីឡើងវិញ ដោយទទួលបានសំឡេងគាំទ្រ ៨៥,៤ភាគរយ បូករួមទាំងសន្លឹកឆ្នោត ដែលបោះដោយសមាជិកបក្ស...
ភ្នំពេញ ៖ សង្គមកម្ពុជា ទាំងមូលបានគាំទ្រ ចំពោះការអនុវត្តច្បាប់ របស់អាជ្ញាធរមានសមត្ថកិច្ច ចំពោះក្រុមជ្រុលនិយម ដែលមានបំណង ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ចង់ឱ្យប្រទេសជាតិចលាចល វឹកវរ និង ធ្លាក់ក្នុងភាពអន្តរាយ ។ការគាំទ្រ ការអនុវត្តច្បាប់នេះ ធ្វើឡើងបន្ទាប់ពី សមត្ថកិច្ចបានឃាត់ខ្លួន មនុស្ស៣១នាក់ ដែលពាក់ព័ន្ធនឹងផែនការប៉ុនប៉ង ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ កាលពីល្ងាចថ្ងៃទី១៨ ខែសីហា...
ភ្នំពេញ ៖ លោកហ្សង់ ហ្វ្រង់ស្វ័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជា បន្តអនុវត្តគោលនយោបាយ ការបរទេសមួយឯករាជ្យ ពេញលេញ ដោយផ្អែកលើច្បាប់អន្តរជាតិ និងគោលការណ៍នានា នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ។ ក្នុងវេទិកាព័ត៌មាន លើកទី៤ ដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ លោក...
ហាណូយ ៖ ទីភ្នាក់ងារព័ត៌មានវៀតណាមបានរាយការណ៍ថា ការនាំចេញផ្លែឈើ និងបន្លែរបស់វៀតណាម អាចឈានដល់កម្រិតខ្ពស់បំផុតចំនួន ៧ ពាន់លានដុល្លារនៅឆ្នាំនេះ ដោយសារបរិបទដែលប្រទេសនេះ បានបន្តរាយការណ៍ពីកំណើនការ នាំចេញពីរខ្ទង់ នៃផលិតផលទាំងនោះ។ ប្រទេសអាស៊ីអាគ្នេយ៍រកបាន ៣,៨៣ពាន់លានដុល្លារពីការ នាំចេញផ្លែឈើ និងបន្លែក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំនេះ កើនឡើង ២៤,៣ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ នេះបើយោងតាមសមាគមផ្លែឈើ និងបន្លែវៀតណាម...
បរទេស ៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានមកដល់តុលាការ ឧក្រិដ្ឋកម្មនៅព្រឹកថ្ងៃច័ន្ទ ដើម្បីពិនិត្យសាក្សី និងបញ្ជីភស្តុតាង ក្នុងសំណុំរឿងប្រមាថ ព្រះមហាក្សត្រ ដែលកើតចេញពីបទសម្ភាសន៍ ដែលលោកបាន ផ្តល់ក្នុងទីក្រុងសេអ៊ូលកាលពីឆ្នាំ ២០១៥ ដោយនិយាយថា លោកមិនព្រួយបារម្ភនោះទេ ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍...
សេអ៊ូល ៖ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធយោធា ទ្រង់ទ្រាយធំរួមគ្នានៅថ្ងៃចន្ទនេះ ក្នុងគោលបំណងពង្រឹងបន្ថែមទៀត នូវសមត្ថភាពការពារជាតិរួមគ្នា របស់ពួកគេ ដើម្បីទប់ទល់ នឹងការគំរាមកំហែងពីកូរ៉េខាងជើង ដោយផ្តោតលើការត្រៀមខ្លួន ប្រឆាំងនឹងអាវុធប្រល័យលោក របស់ទីក្រុងព្យុងយ៉ាង ។ សមយុទ្ធ Ulchi Freedom Shield ប្រចាំឆ្នាំដែលនឹងមានរយៈពេល ១១ ថ្ងៃរហូតដល់ថ្ងៃទី...
តូក្យូ ៖ មេដឹកនាំនៃប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានបន្តការប្ដេជ្ញាចិត្ដ ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក ខណៈដែលមេដឹកនាំ នៃប្រទេសទាំង៣ បានប្រារព្ធខួបមួយឆ្នាំ ចាប់តាំងពីកិច្ចប្រជុំកំពូល របស់ពួកគេនៅជិតទីក្រុងវ៉ាស៊ីនតោន។ សេចក្តីថ្លែងការណ៍រួមបាននិយាយថា ដោយកត់សម្គាល់ “វឌ្ឍនភាពដ៏អស្ចារ្យ” នៅក្នុងកិច្ចខិតខំប្រឹងប្រែងត្រីភាគី នាយករដ្ឋមន្រ្តីជប៉ុនលោក ហ្វូមីអូ គីស៊ីដា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ...
ភ្នំពេញ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃជាសាធារណៈស្តីពី ការធ្វើ Calibration ឧបករណ៍រតេស្តសម្ភារ-បរិក្ខារអគ្គិសនី ចំនួន 03 គ្រឿង របស់អង្គភាពបរិធាន នៃនាយកដ្ឋានអាជីវកម្ម ចែកចាយ (ក្រៅផែនការឆ្នាំ) ។ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា នាថ្ងៃទី១២ ខែសីហា បានឱ្យដឹងថា អគ្គិសនីកម្ពុជា បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាស បំពេញដើម្បីចូលរួមពិគ្រោះថ្លៃ និងមានដាក់...