ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសខ្មែរ បានគូសបញ្ជាក់ថា ការអនុវត្តកិច្ចព្រមព្រៀង ជាឯកច្ឆន្ទប្រាំចំណុច (5PC) នៅតែជាឯកសារគោលរបស់អាស៊ាន ក្នុងការជួយមីយ៉ាន់ម៉ាវិលទៅរកប្រក្រតីភាពឡើងវិញ តាមរយៈដំណើរការនយោបាយ ដែលដឹកនាំ និងគ្រប់គ្រង ដោយមីយ៉ាន់ម៉ាខ្លួនឯង ។ លទ្ធផល នៃកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការ ក្នុងទម្រង់ពង្រីក ស្តីពីការអនុវត្តកិច្ចព្រមព្រៀង ជាឯកច្ឆន្នប្រាំចំណុច...
តេអេរ៉ង់៖ ប្រាក់រៀលអ៊ីរ៉ង់ បានធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងប្រវត្តិសាស្ត្រ ធៀបនឹងប្រាក់ដុល្លារអាមេរិក កាលពីថ្ងៃពុធ នេះបើយោងតាមការចុះផ្សាយរបស់ Nour News របស់អ៊ីរ៉ង់។ ប្រាក់ដុល្លារត្រូវបានជួញដូរលើសពី ១,៥៨០,០០០រៀលអ៊ីរ៉ង់នៅ ក្នុងទីផ្សារក្នុងស្រុក ដែលជំរុញការធ្លាក់ចុះ ដែលបានចាប់ផ្តើមកាលពីចុងសប្តាហ៍ នៅពេលដែលរូបិយប័ណ្ណមានប្រហែល ១,៥១០,០០០រៀលអ៊ីរ៉ង់។ ទិន្នន័យពីគេហទំព័រ តាមដានរូបិយប័ណ្ណបង្ហាញថា ប្រាក់រៀលអ៊ីរ៉ង់បានបាត់បង់ប្រហែល ៥ភាគរយនៃតម្លៃ របស់វាចាប់តាំងពីដើមខែមក។...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យ លោក Kim Changyong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាព រាជធានីភ្នំពេញ។
បរទេស៖ សម្ព័ន្ធមិត្តនៅឈូងសមុទ្រ ដែលជិតស្និទ្ធបំផុត របស់ទីក្រុងវ៉ាស៊ីនតោន គឺប្រទេស អារ៉ាប៊ីសាអូឌីត និង ប្រទេសអេមីរ៉ាតអារ៉ាប់រួម បានប្រកាសជាសាធារណៈថា ពួកគេនឹង មិនអនុញ្ញាតឱ្យទឹកដី ឬដែនអាកាសរបស់ពួកគេ ត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពយោធា ណាមួយរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់ឡើយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ព្រះអង្គម្ចាស់រាជទាយាទ...
បរទេស ៖ សមាជិកសភាជាន់ខ្ពស់ នៃគណបក្ស ប្រជាធិបតេយ្យ អាមេរិក បានគំរាមបើកដំណើរការ នីតិវិធីចោទប្រកាន់ប្រឆាំង នឹងរដ្ឋមន្ត្រីសន្តិសុខ មាតុភូមិ គឺលោកស្រី Kristi Noem លុះត្រាតែលោកស្រីត្រូវ បានប្រធានាធិបតី Donald Trump បណ្តេញចេញពីតំណែង ដើម្បីឆ្លើយតបទៅនឹងការសម្លាប់ បុរសម្នាក់ដោយភ្នាក់ងារ សហព័ន្ធនៅទីក្រុង Minneapolis...
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែន ថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី១ ភាគីថៃ បានបញ្ចប់កិច្ចប្រជុំពិភាក្សារបស់ខ្លួនហើយ ខណៈភាគីទាំងពីរ មិនទាន់រកឃើញ នូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ ដូច្នេះភាគីទាំងពីរ បានឯកភាពគ្នាដកឃ្លាវិលត្រលប់ ទៅទីបញ្ជាការរៀងខ្លួនវិញ ។ តាមរយៈសេចក្តីប្រកាសព័ត៌មាន លោកស្រី...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Donald Trump បានអះអាងថា ប្រទេសគុយបានឹងឈានទៅដល់ការដួលរលំក្នុងពេលឆាប់ៗនេះ ។ការលើកឡើង របស់មេដឹកនាំ អាមេរិករូបនេះ បានកើតឡើង ចំពេលមានរបាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោន កំពុងរៀបចំផែនការ បិទផ្លូវប្រេងសរុប របស់ប្រទេសកោះនេះ ក្នុងគោលបំណងជំរុញ ឱ្យមានរដ្ឋប្រហារប្រឆាំងនឹងប្រធានាធិបតី Miguel Diaz-Canel...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RTជំនួយការជាន់ខ្ពស់ របស់វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃពុធថា មេដឹកនាំអ៊ុយក្រែនលោក Vladimir Zelensky ត្រូវបានស្វាគមន៍មកកាន់ទីក្រុងមូស្គូ ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ។ លោក Yury Ushakov បាននិយាយថា គំនិត នៃកិច្ចប្រជុំកំពូលរវាងលោក Putinនិងលោក Zelenskyត្រូវបានពិភាក្សា...
អង្គការសហប្រជាជាតិ ៖ បេសកជនចិនម្នាក់បានបដិសេធ ការចោទប្រកាន់ របស់សហរដ្ឋអាមេរិកលើ បញ្ហាសមុទ្រចិនខាងត្បូង។ ចិន បដិសេធយ៉ាងដាច់អហង្ការ ចំពោះការកត់សម្គាល់ខុសឆ្គង របស់តំណាងសហរដ្ឋអាមេរិកអំពី “ការទាមទារដែនសមុទ្រដ៏ធំទូលាយ និងខុសច្បាប់របស់ចិន” នៅក្នុងសមុទ្រចិនខាងត្បូង នេះបើយោងតាមលោក Fu Cong តំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំអង្គការសហប្រជាជាតិ។ លោកបានប្រាប់ការជជែកពិភាក្សាបើកចំហមួយរបស់ក្រុមប្រឹក្សាសន្តិសុខ ស្តីពីនីតិរដ្ឋអន្តរជាតិថា “ខ្ញុំចង់សង្កត់ធ្ងន់ថា ចិនមានអធិបតេយ្យភាព ដែលមិនអាចប្រកែកបានលើកោះ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែ បណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម ។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា...