បរទេស៖ សម្រាប់ប្រទេសជាច្រើន នៅអាស៊ីអាគ្នេយ៍ ការវិនិយោគ និងទេសចរណ៍របស់ចិន គឺជាគន្លឹះនៃសេដ្ឋកិច្ចរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញបាននិយាយថា ផលិតផលចិនដែលមានគុណភាពទាប តម្លៃថោក ដែលកំពុងតែមានច្រើននៅក្នុង ទីផ្សារពាសពេញតំបន់ ក៏កំពុងបង្កើនការព្រួយបារម្ភ អំពីរបៀបដែលពួកគេកំពុង កាត់បន្ថយអាជីវកម្មក្នុងស្រុកផងដែរ ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា...
បរទេស ៖ អ្នកនាំពាក្យប៉ូលីសរដ្ឋ បាននិយាយកាលពីថ្ងៃពុធថា ក្មេងជំទង់ម្នាក់ នៅរដ្ឋ New Mexico សហរដ្ឋអាមេរិក ដែលត្រូវបានចោទប្រកាន់ពីបទសម្លាប់សាច់ញាតិអស់ ៤នាក់ បានប្រាប់អ្នកស៊ើបអង្កេតថា គេបានលឺសំលេងដែលបញ្ជា ឱ្យគាត់សម្លាប់គ្រួសាររបស់គាត់។ យោងតាមសារព័ត៌មាន NBC NEWS ចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ក្មេងប្រុសអាយុ...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ កាលពីថ្ងៃ១៦ ធ្នូ បានចេញប្រកាស ស្ដីពីការបង្កើត និងដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញារដ្ឋបាល ក្រុងអរិយក្សត្រ នៃខេត្តកណ្ដាល។ និមិត្តសញ្ញានេះ ត្រូវដាក់នៅកន្លែងធ្វើការងារ នៅរដ្ឋបាលក្រុងអរិយក្សត្រ ,ប្រើប្រាស់នៅលើលិខិត ស្រោមសំបុត្រ និងឯកសារផ្លូវការពាក់ព័ន្ធរដ្ឋបាលក្រុងអរិយក្សត្រ និងប្រើប្រាស់ក្នុងពិធីនានា និងប្រើប្រាស់ក្នុងកិច្ចការផ្លូវការផ្សេងៗ តាមការចាំបាច់ ៕
វ៉ាស៊ីនតោន៖ តុលាការកំពូលរបស់សហរដ្ឋអាមេរិក បានយល់ព្រមពិនិត្យឡើងវិញ នូវសំណើរបស់ TikTok និងក្រុមហ៊ុនមេរបស់ខ្លួនគឺ ByteDance ដើម្បីទប់ស្កាត់ច្បាប់ ដែលតម្រូវឱ្យលក់កម្មវិធីចែករំលែកវីដេអូ ដ៏ពេញនិយមមួយនេះ នៅត្រឹមថ្ងៃទី១៩ ខែមករា មួយថ្ងៃមុនការវិលត្រឡប់ របស់លោកដូណាល់ ត្រាំ ទៅកាន់សេតវិមាន ឬប្រឈមមុខនឹងការហាមឃាត់ ដោយផ្អែកលើមូលដ្ឋានសន្តិសុខជាតិ ។ តុលាការកំពូលរបស់ប្រទេសនេះ គ្រោងនឹងបើកសវនាការលើទឡ្ហីករណ៍ នៅថ្ងៃទី១០...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បន្តយកចិត្តទុកដាក់យ៉ាងខ្លាំង លើការជំរុញទាក់ទាញវិនិយោគ ក្នុងវិស័យអាទិភាព ដើម្បីជំរុញការធ្វើពិពិធកម្មមូលដ្ឋាន ឧស្សាហកម្មនិងសេដ្ឋកិច្ចកម្ពុជា ព្រមទាំងបង្កើនឱកាសការងារជូនប្រជាពលរដ្ឋខ្មែរ។ នេះជាការលើកឡើងរបស់ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាឱកាសអញ្ជើញជាអធិបតីដឹកកិច្ចប្រជុំការរៀបចំយុទ្ធសាស្ត្រជំរុញវិនិយោគរយៈពេល ៣ឆ្នាំ...
វ៉ាស៊ីនតោន ៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានបោះឆ្នោត ដើម្បីអនុម័តច្បាប់គោលនយោបាយការពារជាតិ ដែលមានតម្លៃ ៨៩៥ ពាន់លានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធ ២០២៥ ហើយឥឡូវនេះកំពុង រង់ចាំការចុះហត្ថលេខាលើច្បាប់ ដោយប្រធានាធិបតី លោក ចូ បៃដិន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ច្បាប់អនុញ្ញាតការពារជាតិ ឆ្នាំ២០២៥ (NDAA)...
ភ្នំពេញ ៖ នៅថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារក្រសួងបរិស្ថាន បានសហការ ជាមួយមន្រ្តី នៃរដ្ឋបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យ ករណីបំពុលទឹកព្រែកកំពង់ស្មាច់ ស្តិតក្នុងភូមិសាស្រ្ត ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានប្រភព ចេញពីការបញ្ចេញសំណល់រាវ របស់រោងចក្រ KOBON (CAMBODIA) BIOTHECHNOLOGY CO .,LTD....
សេអ៊ូល ៖ ប្រធានាធិបតីស្តីទី កូរ៉េខាងត្បូង លោក Han Duck-soo បានទាមទារឱ្យរដ្ឋសភា ពិចារណាឡើងវិញ នូវសេចក្តីព្រាងច្បាប់ចំនួន៦ ដែលបានអនុម័តដោយគណបក្ស ប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងដ៏សំខាន់ របស់ប្រទេស នេះបើយោងតាការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់ ។ ចលនាទាមទារឱ្យមានការពិចារណាឡើងវិញ នូវសេចក្តីព្រាងច្បាប់កសិកម្មចំនួន៦ និងសកម្មភាពពាក់ព័ន្ធនឹងសភាចំនួនពីរ ដែលបានអនុម័តដោយគណបក្សប្រឆាំងកាលពីខែមុនត្រូ វបានអនុម័តក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី...
គៀវ ៖ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក John Healey បានឲ្យដឹងថា ចក្រភពអង់គ្លេស កំពុងពង្រឹងការគាំទ្រផ្នែកយោធា របស់ខ្លួនដល់អ៊ុយក្រែន ជាមួយនឹងកញ្ចប់ជំនួយថ្មីមួយ ដែលរួមមានយន្តហោះដ្រូន របស់កងទ័ពជើងទឹក ប្រព័ន្ធការពារដែនអាកាស និងកាំភ្លើងធំ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារ័ត៌មានចិនស៊ិនហួ។ លោក Healey បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Ukrinform...
រដ្ឋមន្ត្រីក្រសួងវប្បធម៌ នៃប្រទេសកម្ពុជា បានមានប្រសាសន៍ថា «សប្តាហ៍ភាពយន្តអន្តរជាតិ មេគង្គ-ឡានឆាង» ពិតជាបានលើកកម្ពស់ កិច្ចសហប្រតិបត្តិការ លើវិស័យវប្បធម៌ រវាងប្រទេសចិន និងប្រទេសក្នុងតំបន់ កាន់តែល្អប្រសើរឡើង ។ មានប្រសាសន៍ នៅក្នុងកម្មវិធី «សប្តាហ៍ភាពយន្តអន្តរជាតិ មេគង្គ-ឡានឆាង» លើកទី៦ នារាជធានីភ្នំពេញ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ លោកជំទាវ ភឿង...