ភ្នំពេញ ៖ លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ.) បានណែនាំដល់ថ្នាក់ដឹកនាំគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានសិក្សា វិជ្ជាជីវៈទាំងរដ្ឋ និងឯកជនទាំងអស់ ឱ្យបំផុសស្មារតីជាតិនិយម ដល់យុវជនទាំងអស់ ឱ្យស្រលាញ់ និងស្នេហាជាតិតាមការណែនាំ របស់រាជរដ្ឋាភិបាលស្របច្បាប់ ដោយកុំឱ្យប្រកាន់យកស្មារតីសន្តិភាពនិយមពេក។ ក្នុងឱកាសអញ្ជើញពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ...
ភ្នំពេញ ៖ កម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ-បុគ្គលិក និងសប្បុរសជន នៅមន្ទីរពេទ្យកាល់ម៉ែត បានប្រព្រឹត្តឡើង នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៥ ដោយមានអ្នកចូលរួមបរិច្ចាគឈាម ពីអ្នកស្ម័គ្រចិត្ត និងសប្បុរសជន ប្រមាណ ៤៥៦ នាក់ ដោយទទួលបានអំណោយ ឈាមប្រមាណ ៤៥៦ ប្លោក...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីសម្រេចចុះឈ្មោះ គណបក្សសន្តិភាពជាតិ សរសេរអក្សរកាត់ គ.ស.ជ ក្នុងបញ្ជីគណបក្ស នយោបាយនៅក្រសួងមហាផ្ទៃ ដោយមានអាសយដ្ឋានទីស្នាក់ការកណ្តាលនៅផ្ទះលេខ៦៩z ផ្លូវបេតុង ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្នុងនោះដែរ ក្រសួង ក៏បានណែនាំ គណបក្សសន្តិភាពជាតិ...
ភ្នំពេញ ៖ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និង លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីភ្ជាប់បំពង់មេនាំទឹកឆៅដោយពុំផ្ដាច់ការផ្គត់ផ្គង់ទឹកស្អាត (Connection Under Pressure) ក្រោមគម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រង...
បរទេស ៖ អាកាសយានដ្ឋាន Heathrow របស់ចក្រភពអង់គ្លេស បាននិយាយនៅថ្ងៃសុក្រថា អាកាសយានដ្ឋាននឹងបិទរហូតដល់ពាក់កណ្តាលអធ្រាត្រ បន្ទាប់ពីជួបប្រទះ ការដាច់ចរន្តអគ្គិសនី យ៉ាងធំដោយសារតែមានអគ្គីភ័យឆាបឆេះ នៅស្ថានីយអគ្គិសនី ដែលស្ថិតក្បែរនោះដែលផ្គត់ផ្គង់អាកាសយានដ្ឋាន។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា អាកាសយានដ្ឋាន Heathrow បាននិយាយនៅក្នុង...
ប្រ៊ុចសែល ៖ គណៈកម្មការអឺរ៉ុប បានដាក់ចេញនូវផែនការដ៏ទូលំទូលាយមួយ ដើម្បីបង្កើនសមត្ថភាពការពាររបស់សហភាពអឺរ៉ុប ក្នុងគោលបំណងពង្រឹង ការត្រៀមលក្ខណៈយោធា និងកាត់បន្ថយការ ពឹងផ្អែកលើសម្ព័ន្ធមិត្តមិនមែនសហភាពអឺរ៉ុប ចំពេលមានភាពមិនច្បាស់លាស់លើការគាំទ្ររបស់សហរដ្ឋអាមេរិក សម្រាប់អង្គការណាតូ នាពេលអនាគត។ ប្រធានគណៈកម្មាការអឺរ៉ុបលោកស្រី Ursula von der Leyen បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សន្តិសុខ ដែលយើងពឹងផ្អែក មិនអាចត្រូវបានគេទទួលយកបានទៀតនោះទេ។ អឺរ៉ុបបានត្រៀមខ្លួនរួចជាស្រេច...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានប្រសាសន៍ថាអគារផ្នែកជំងឺកុមារ នៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ នឹងជួយលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ជាពិសេសសុខភាពមាតា ទារក កុមារនៅកម្ពុជា។ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារផ្នែកជំងឺកុមារ នៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ នាថ្ងៃ២០ មីនា សាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល ដែលបានបម្រើសេវាថែទាំ...
ភ្នំពេញ ៖ តាមរយៈវេទិកាកិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន, លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញ សុទិដ្ឋិនិយមយ៉ាងមុតមាំថា វិនិយោគិន និងធុរជន នឹងពិនិត្យលទ្ធភាព និងឱកាសអញ្ជើញមកសិក្សា ស្វែងយល់ដោយផ្ទាល់នៅកម្ពុជា ។ ការលើកឡើងរបស់ លោក ស៊ុន ចាន់ថុល...
ភ្នំពេញ៖ ក្នុងពេលណែនាំ ដល់លោកគ្រូ អ្នកគ្រូ ត្រូវបង្កើតទំនាក់ទំនង ជាមួយអាណាព្យាបាលសិស្ស ប្រៀបបានបង្កើត ញាតិបន្ថែម និងអាចជួយយកអាសាគ្នា ក្នុងពេលណាមួយដែលជួបការលំបាកនោះ សម្តេចធិបតី ក៏បានរំលឹក រឿងកាលពីឆ្នាំ២០១៣ ដែលពេលនោះជួបបញ្ហា ហើយត្រូវបានមនុស្សមួយភូមិរត់មកជួយ ដែលធ្វើឱ្យសម្តេចមានក្តីរំភើប និងសប្បាយចិត្ត នៅពេលបានឃើញ ការស្រលាញ់រាប់អាន ពីអ្នកភូមិដាច់ស្រយាលបែបនេះ ។ ក្នុងឱកាសអញ្ជើញជាអធិបតី...