ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានព្រមានចាត់វិធានការ តាមច្បាប់ ចំពោះក្រុមហ៊ុនរោងចក្រ សហគ្រាស និងសិប្បកម្ម ដែលដុតកម្ទេចក្រណាត់ និងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ ដោយមិនមានការលើកលែង ។ តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងបរិស្ថាន បានជម្រាបជូនម្ចាស់ក្រុមហ៊ុនរោងចក្រ សហគ្រាស និងសិប្បកម្ម ថា ការយកសំណល់កម្ទេចក្រណាត់ និងសំណល់ស្បែកសត្វសល់ពីការផលិតស្បែកជើង កាបូប និងសម្ភារផ្សេងៗ...
ឡាអេ ៖ ក្នុងអស់រយៈពេល៤ថ្ងៃជាប់ៗគ្នា កាលពីថ្ងៃសៅរ៍ ជើងហោះហើររាប់សិបជើង ត្រូវបានលុបចោលនៅឯអាកាសយានដ្ឋាន Amsterdam Schiphol ដោយសារការចុះអ័ព្ទយ៉ាងក្រាស់ បានបន្តរំខានការធ្វើដំណើរឆ្លងកាត់ប្រទេសហូឡង់ ។ជើងហោះហើរ ប្រហែល៥០ ដែលគ្រោងធ្វើប្រតិបត្តិការសម្រាប់ថ្ងៃសៅរ៍ត្រូវបានលុបចោល ដោយបានបង្កើនការរំខានយ៉ាងខ្លាំងរយៈពេល១សប្តាហ៍ ។ លក្ខខណ្ឌស្រដៀងគ្នានេះដែរ កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ បណ្តាលឱ្យជើងហោះហើរ រាប់សិបត្រូវបានលុបចោល ខណៈថ្ងៃពុធ ត្រូវបានគេមើលឃើញថា...
វ៉ាស៊ីនតោន ៖ កាលពីថ្ងៃសៅរ៍ មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នា នៅទីក្រុងវ៉ាស៊ីនតោន ដើម្បីតវ៉ាប្រឆាំង នឹងការចូលកាន់តំណែង របស់ប្រធានាធិបតី ជាប់ឆ្នោត ដូណាល់ ត្រាំ ខណៈសកម្មជនសិទ្ធិស្ត្រី យុត្តិធម៌ពូជសាសន៍ និងមូលហេតុផ្សេងទៀត បានប្រមូលផ្តុំគ្នាប្រឆាំង នឹងគោលនយោបាយចូលមក ដែលពួកគេនិយាយថា នឹងគំរាមកំហែងដល់សិទ្ធិរដ្ឋធម្មនុញ្ញរបស់ពួកគេ ក្នុងអំឡុងពេលអាណត្តិទី២ របស់គណបក្សសាធារណរដ្ឋ ។ ក្រុមមនុស្សមួយចំនួន...
ព្រៃវែង ៖ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានផ្តល់អនុសាសន៍ ដល់ថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារទាំងអស់ មិនត្រូវមានទស្សនៈផ្នែកឆ្អន់នឹងសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍជាដាច់ខាត ពីព្រោះកត្តាទាំងនេះ ជាមូលដ្ឋានគ្រឹះនៃជីវភាពរស់នៅ ដ៏សុខសាន្តរបស់ប្រជាជន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំបូក សរុបសកម្មភាពការងារគណៈកម្មាធិការ...
មានប្រសាសន៍ប្រាប់ឲ្យដឹង អំឡុងកម្មវិធីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន នាពេលថ្មីៗនេះ អ្នកវិនិយោគ និងសង្គមស៊ីវិល នៅកម្ពុជា បានថ្លែងពីការរំពឹងទុកខ្ពស់ លើកិច្ចសហប្រតិបត្តិការ កាន់តែល្អប្រសើរ រវាងកម្ពុជានិងចិន នៅឆ្នាំ២០២៥ ដែលជាឆ្នាំថ្មីនេះ។ លោក លី ឃុនថៃ អនុប្រធានសម្ព័ន្ធខ្មែរចិននៅកម្ពុជា និងជាប្រធានសហព័ន្ធអ្នកវិនិយោគ នៅកម្ពុជា បានប្រាប់ថា ព្រោះតែមិត្តភាពដែកថែប និងការកសាងសហគមន៍ជោគវាសនារួម...
ប៉ុន្មានថ្ងៃកន្លងទៅនេះ កម្មវិធីAPP របស់ចិនឈ្មោះ កូនសៀវភៅក្រហម (RedNote) កំពុងទទួលប្រជាប្រិយភាពខ្លាំង នៅអាមេរិក ។ ក្នុងតារាងទាញយកកម្មវិធីAPP ឥតគិតថ្លៃនៃ App Store របស់ក្រុមហ៊ុន Apple នៅក្នុងតំបន់អាមេរិកខាងជើង កម្មវិធីAPP បណ្ដាញសង្គមរបស់ចិននេះ បានឡើងកាន់លំដាប់ថ្នាក់ទីមួយ ។ ទិន្នន័យបានបង្ហាញថា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤...
អ្នកនាំពាក្យក្រសួង ការបរទេសចិន បានប្រកាសនៅថ្ងៃទី១៧ខែមករាថា តបតាមការអញ្ជើញ របស់សហរដ្ឋអាមេរិក លោក Han Zheng តំ ណាង ពិសេសរបស់លោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញ ធ្វើដំណើរទៅកាន់ក្រុងវ៉ាស៊ីនតោន រដ្ឋធានីសហរដ្ឋអាមេរិក ដើម្បីចូលរួមពិធីឡើង កាន់មុខតំណែង របស់លោកដូណាល់ត្រាំ ប្រធានាធិបតីអាមេរិក ដែលនឹងរៀបចំធ្វើ នៅថ្ងៃទី២០ខែមករាខាងមុខនេះ...
ភ្នំពេញ៖ លោក ឃ្លាំង ហ៊ួត អភិបាលរង រាជធានីភ្នំពេញ បានចេញមុខបដិសេធ ចំពោះការចោទប្រកាន់បែបទុច្ចរិតថា រូបលោកមានការ ជាប់ពាក់ព័ន្ធជាមួយបុគ្គល លី រតនរស្មី ដែលត្រូវតុលការថៃ ចេញដីការចាប់ខ្លួន ទាក់ទិនទៅនឹងករណីឃាតកម្ម លើអតីតតំណាងរាស្រ្តបក្សប្រឆាំង លោក លិម គីមយ៉ា។ លោកអះអាងថា «មិនដែលស្គាល់ ឬមិនដែលមានអ្វីពាក់ព័ន្ធ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿង ប្រធានស្ថានតំណាង ក្រសួងនគរបាលវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា បានផ្លាស់ប្ដូរយោបល់ ដោយវាយតម្លៃ ជាវិជ្ជមានចំពោះលទ្ធផល នៃកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសន្តិសុខ ។ នេះបើតាមលទ្ធផលជំនួប នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី១៧ ខែមករា...
បរទេស ៖ ប្រទេសសិង្ហបុរីគ្រោងនឹងផ្តល់ឱ្យពលរដ្ឋ ដែលមានអាយុចាប់ពី ៥៥ ឆ្នាំឡើង ហើយដែលមានចំណូលទាប នូវប្រាក់បន្ថែមចំនួនចន្លោះពី ១៤៦ដុល្លារ ទៅ២២០ដុល្លារ ជាផ្នែកនៃកញ្ចប់ជំនួយដែលត្រូវបញ្ចេញនៅខែក្រោយ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រាក់បន្ថែមសម្រាប់មនុស្សចាស់នៃកញ្ចប់ធានារ៉ាប់រង គឺអនុវត្តចំពោះពលរដ្ឋវ័យ ចំណាស់ដែលមិនមានទ្រព្យសម្បត្តិច្រើនជាងមួយ និងដែលមានប្រាក់ចំណូលប្រចាំឆ្នាំ...