ភ្នំពេញ ៖ ព្រឹទ្ធសភានីតិកាលទី៥ ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន បាននិងកំពុងបន្តពង្រឹងពង្រីកវិស័យការទូតសភា យ៉ាងសកម្ម ជាមួយនឹងសភានៃបណ្តាប្រទេសនានា អង្គការអន្តរសភានានាក្នុងតំបន់ និងពិភពលោក ក៏ដូចជា ប្រទេសជាមិត្ត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីលើកកម្ពស់ កិត្យានុភាពជាតិ លើឆាកអន្តរជាតិ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ឱ្យឈានទៅសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់...
Phnom Penh: In one week from October 19 to 25, 2024, the Identification Officer provided more than 9,000 free ID card services...
ភ្នំពេញ ៖ លោក Kim Han-Gil ប្រធានគណៈកម្មាធិការរួបរួមជាតិ នៃការិយាល័យប្រធានាធិបតី សាធារណរដ្ឋកូរ៉េ បានសម្ដែងការកោតសរសើរ ការអភិវឌ្ឍដ៏ឆាប់រហ័ស លើគ្រប់វិស័យរបស់កម្ពុជា ។ ការសរសេីរនេះធ្វេីឡេីងក្នុងឱកាសលោកចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។...
ភ្នំពេញ ៖ នៅចន្លោះសម័យប្រជុំលើកទី១ និងលើកទី២ ដែលមានរយៈពេល៣ខែ ព្រឹទ្ធសភានិតិកាលទី៥ បានជួយអន្តរាគមន៍ ទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បី ដោះស្រាយបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋ ចំនួន៣៤៦លើក ។ នេះបើយោងតាមសេចក្ដី ប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃការបើកសម័យ ប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៥ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន...
សិង្ហបុរី ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោក សេជិ ថាណាកា (Seiji Tanaka) អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល ការងារនិងសុខុមាលភាព នៃប្រទេសជប៉ុន បានជួបពិភាក្សាគ្នា ជាលក្ខណៈទ្វេភាគី នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ អំឡុងពេលចូលរួម...
ដោយមិនអើពើ នឹងការប្រឆាំងពីគ្រប់ភាគី គណៈកម្មាធិការសហភាពអឺរ៉ុប បានចេញផ្សាយព័ត៌មាន នៅថ្ងៃទី២៩ ខែតុលា តាមម៉ោងក្នុងតំបន់ ដោយសម្រេចចិត្តថា នឹងយកពន្ធប្រឆាំង ឧបត្ថម្ភធនចុងក្រោយ រយៈពេល៥ឆ្នាំ ចំពោះរថយន្តអគ្គិសនី ដែលនាំចូលពីប្រទេសចិន ចាប់ពីថ្ងៃទី៣១ ខែតុលាតទៅ ។ ចំពោះលទ្ធផលនេះ ភាគីចិនបានបញ្ជាក់ យ៉ាងច្បាស់ថា មិនទទួលស្គាល់និងមិនទទួលយក ហើយបានដាក់ពាក្យបណ្ដឹង ក្រោមយន្តការដោះស្រាយវិវាទ...
ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី៣០ ខែតុលា ម៉ោងក្នុងស្រុក ការប្រកួតកីឡាជាតិ លើកទី៤ បានបើកជាផ្លូវការនៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា ។ នៅពេលដែលការចាក់វីដេអូឡើងវិញ នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី 32 ត្រូវបានបញ្ចាំងនៅលើអេក្រង់ធំ អ្នកដឹកនាំរឿងចិន Chen Weidan ដែលត្រូវបានអញ្ជើញឱ្យចូលរួមក្នុងការណែនាំនៅនឹងកន្លែងបាននិយាយដោយអារម្មណ៍ថា “នេះគឺជាកិច្ចព្រមព្រៀង ដ៏ស្រស់ស្អាតរវាងពួកយើង និងការបន្តនៃ...
វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានឲ្យដឹងថា ទាហានកូរ៉េខាងជើង ដែលត្រូវបានដាក់ពង្រាយទៅកាន់ប្រទេសរុស្ស៊ី ទំនងជាចូលរួម ក្នុងសង្គ្រាមរបស់ខ្លួនប្រឆាំង នឹងអ៊ុយក្រែន។ លោក Austin បានប្រាប់សន្និសីទសារព័ត៌មានថា វាគឺជាសញ្ញា នៃភាពទន់ខ្សោយ ដោយថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន...
ប៉េកាំង ៖ ការសម្រេចចិត្តរបស់សហភាពអឺរ៉ុប ក្នុងការដាក់ពន្ធលើយានយន្តអគ្គិសនី ដែលផលិតដោយចិន (EVs) សម្រាប់រយៈពេល ៥ឆ្នាំ បានបង្កឱ្យមានការប្រឆាំងយ៉ាងខ្លាំង ដោយប្រទេសចិនបានហៅទង្វើនេះថា អយុត្តិធម៌ មិនសមហេតុផល និងគ្មានគោលបំណង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ សភាពាណិជ្ជកម្មចិន សម្រាប់ការនាំចូល និងនាំចេញគ្រឿងម៉ាស៊ីន និងផលិតផលអេឡិចត្រូនិក (CCCME) ក្នុងនាមឧស្សាហកម្មរថយន្តចិន បានសម្តែង “ការសោកស្តាយជាខ្លាំង”...
កំពង់ធំ : វេទិកា រវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៅខេត្តកំពង់ធំ ស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេច ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ត្រូវបានប្រារព្ធបើកនៅ ថ្ងៃទី ៣១ដល់ថ្ងៃទី ០១ ខែវិច្ឆិកាឆ្នាំ ២០២៤ក្រោមអធិបតីភាព លោក ដៀប ពីរី ប្រធានក្រុមប្រឹក្សា ខេត្តនិងលោក...