ភ្នំពេញ ៖ ស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃ២៧ មីនា បានប្រកាសជូនដំណឹងស្វែងរក ក្មេងប្រុសម្នាក់ឈ្មោះ សែត ភារុណ អាយុ៨ឆ្នាំ ពាក់អាវកីឡាឈុត ពណ៌ក្រហម បានចេញពីផ្ទះមិនដឹងទៅទីណា កាលពីថ្ងៃ២៦ មីនា ហើយមិនឃើញត្រឡប់មកផ្ទះវិញ។ ដូច្នេះបើប្រជាពលរដ្ឋបានឃើញ ដូចមានភិនភាគក្នុងរូបនេះ ជួយផ្តល់ព័ត៌មាន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលទំពូងទី១ តាមរយៈលេខទូរស័ព្ទ ០១២...
កំពង់ចាម ៖ លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានលើកឡើងថា ទីវត្តអារាមព្រះពុទ្ធសាសនា មានសារៈសំខាន់ណាស់ ក្នុងការរួមចំណែក កសាងប្រទេសជាតិ ។ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើង ដូច្នេះនៅព្រឹកថ្ងៃទី ២៧ ខែមីនាឆ្នាំ ២០២៤ ក្នុងឱកាសសម្ពោធ ដាក់ឲ្យប្រើប្រាស់ នូវសមិទ្ធផលនានា ក្នុងបរិវេណវត្តខេមវ័នបឹងស្នាយ ស្ថិតនៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួង សាធារណការ និង ដឹកជញ្ជូន លោក ផន រឹម បានឲ្យដឹងថា ក្រុមវិស្វករ និងកម្មករ ដែលកំពុងសាង សងផ្លូវជាតិលេខ៤៨ ចាប់ពីស្រែអំបិល-កោះកុង គឺ ពួកគាត់ត្រូវបានអនុញ្ញាត ឲ្យឈប់សម្រាកទាំងអស់គ្នា ទៅតាមប្រតិទិន របស់រាជរដ្ឋាភិបាល ដោយក្រសួងគ្មានគោលការណ៍ ណែនាំឲ្យក្រុមហ៊ុន...
ភ្នំពេញ ៖ តបតាមការអញ្ជើញ របស់ឧត្តមសេនីយ៍ឯក តូ ឡឹម សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងនគរបាល វៀតណាម និងដោយបានការអនុញ្ញាតពី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញបំពេញទស្សនកិច្ចការងារ នៅទីក្រុងដាណាំង...
កម្ពុជាគាំទ្រ និង ចាត់ទុក វេទិកា Boao មានសារៈសំខាន់ ក្នុងការរកដំណោះស្រាយ និងជំរុញ កិច្ចសហប្រតិបត្តិការ អន្តរជាតិ ។ នៅថ្ងៃទី២៦ ខែមីនា នេះ កិច្ចប្រជុំប្រចាំឆ្នាំ២០២៤នៃវេទិកាBoao សម្រាប់អាស៊ីបានចាប់ដំណើរការ នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន ។ វេទិកានេះមានរយៈពេល៤ថ្ងៃ ជុំវិញប្រធានបទ”អាស៊ីនិងពិភពលោក ៖...
ភ្នំពេញ ៖ ពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសហភាពសហព័ន្ធ យុវជនកម្ពុជា បានប្រព្រឹត្ត ទៅក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា និងលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អមដំណើរដោយសហការី នៅមជ្ឈមមណ្ឌលម៉ានី...
បរទេស ៖ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអ៊ុយក្រែន ប្រហែលជានៅពីក្រោយ ការវាយប្រហារភេរវកម្ម កាលពីថ្ងៃសុក្រសប្តាហ៍មុន លើកន្លែងប្រគុំតន្ត្រីមួយកន្លែងនៅជាយក្រុងមូស្គូ ដែលបានឆក់យកជីវិតមនុស្សអស់ ១៣៩នាក់ និងរបួសប្រហែល ២០០នាក់ ។ នេះបើយោងតាមប្រធាន សេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB)។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤...
បរទេស៖ អាជ្ញាធរបាននិយាយថា ក្រុមអ្នកជួយសង្គ្រោះ កំពុងស្វែងរកមនុស្សប្រាំពីរនាក់ បន្ទាប់ពីការបាក់ស្ពាន ដ៏សំខាន់មួយនៅក្នុងទីក្រុង Baltimore រដ្ឋ Maryland ភាគខាងកើត សហរដ្ឋអាមេរិក ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា វីដេអូបង្ហាញពីស្ពាន Francis Scott Key...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានត្រៀមខ្លួនជាស្រេច ក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ជំរុញវិនិយោគ រវាងប្រទេសកម្ពុជា និងឥណ្ឌូនេស៊ី ឱ្យបានកាន់តែប្រសើរឡើង មួយកម្រិតថែមទៀត។ នាឱកាសអនុញ្ញាតឱ្យ លោក សាន់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំកម្ពុជា...
បរទេស៖ មន្ត្រីរដ្ឋរបស់ប្រទេសម៉ាឡេស៊ីម្នាក់ បាននិយាយថា ជនជាតិថៃស្ថិតក្នុងចំណោមអ្នកសុំទានបរទេស ដែលត្រូវបានគេរកឃើញថា កំពុងស្វែងរកទ្រព្យសម្បត្តិនៅតាមដងផ្លូវក្នុងរដ្ឋ Kelantan របស់ប្រទេសម៉ាឡេស៊ី ក្នុងអំឡុងខែតមអាហារ របស់មូស្លីមនៃបុណ្យរ៉ាម៉ាដន។ យោងតាមសារព័ត៌មាន Bangkok Post របស់ថៃ ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Said Sudip ប្រធាននាយកដ្ឋាន...