ប្រ៊ុចសែលៈ នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico បានប្រកាសថា លោកនឹងធ្វើដំណើរ ទៅកាន់ទីក្រុងព្រុចសែល ដើម្បីជួបជាមួយស្នងការអឺរ៉ុប ទទួលបន្ទុកថាមពល អំពីបញ្ហាដឹកជញ្ជូនឧស្ម័ន និងដាស់លោកឱ្យភ្ញាក់ពីដំណេកដ៏ផ្អែមល្ហែម លង់លក់របស់លោក” ។ លោក Fico នៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយ សង្គមមុនការធ្វើដំណើរ របស់លោកបានគូសបញ្ជាក់ពីការខូចខាតសេដ្ឋកិច្ច ដែលស្លូវ៉ាគី ប្រឈមមុខ ដោយសារតែការសម្រេចចិត្ត...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងមូស្គូនឹងមានឆន្ទៈ ក្នុងការពិភាក្សាជាមួយប្រធានាធិបតី ជាប់ឆ្នោត របស់សហរដ្ឋអាមេរិក លោក Donald Trump ប្រសិនបើគាត់ប្រកាន់ខ្ជាប់ នូវផែនការរបស់គាត់ ក្នុងការស្តារទំនាក់ទំនងឡើងវិញ ។ លោក...
ភ្នំពេញ ៖ អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រីអេង ហ៊ី បានឲ្យដឹងថា កងកម្លាំងរាជអាវុធហត្ថ បាននិងកំពុងធ្វើការ ស្រាវជ្រាវ រកមុខកញ្ញារូបស្រស់ម្នាក់ ដែលជាអ្នករកស៊ីអនឡាញជិះរថយន្តស៊េរីទំនើប ហើយអមដោយរថយន្តបំពាក់ផ្លាក លេខខេមរភូមិន្ទ(ខ.ម) និងបើកភ្លើងសារ៉ែនបើកនាំផ្លូវទៅស៊ីការគេកាលពីពេលថ្មីៗនេះហើយ ខណៈលោកអះអាងថា ផ្លាកលេខរថយន្តនេះក៏ពុំមាននៅក្នុងអង្គភាព កងរាជអាវុធហត្ថទេ ។ ដោយសារក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ករណីនារីស្អាតជាអ្នកលក់អនឡាញបានជិះរថយន្តទំនើប ដោយមានរថយន្តផ្សេងបំពាក់ផ្លាកលេខខេមរភូមិន្ទ...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ បានជួបពិភាក្សាការងារ ជាមួយ លោក Emmanuel MENANTEAU សមាជិកគណៈកម្មាធិការ ប្រតិបត្តិ នៃក្រុមហ៊ុនមេ VINCI និងជានាយកទទួលបន្ទុកតំបន់សហរដ្ឋអាមេរិក អឺរ៉ុបខាងជើង និងខាងកើត និងអាស៊ីអាគ្នេយ៍ ដើម្បីទាក់ទាញក្រុមហ៊ុន...
ភ្នំពេញ ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់ប្រជានេសាទទាំងអស់ ត្រូវចូលរួមបន្តគោរពច្បាប់ជលផល ប្រើប្រាស់ឧបករណ៍ស្របច្បាប់ និង នេសាទតាមច្បាប់កំណត់ ដើម្បីធានានិរន្តរភាព ធនធានជលផល ក្នុងធម្មជាតិ។ ការលើកឡើងរបស់ លោករដ្ឋមន្ត្រី ឌិត ទីណា នាឱកាសចុះទស្សនកិច្ចពិនិត្យការប្រមូលផលត្រីប្រហុកនៅដាយត្រី នៅស្រុកពញាឮ...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលខេត្តស៊ីសាកេត នៃព្រះរាជាណាចក្រថៃ បានឯកភាពនិងសម្រេច បង្កើនម៉ោងចេញចូល នៅច្រកព្រំដែនអន្តរជាតិជាំ-ស្រង៉ាំ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ១០យប់ ។ ថ្លែងក្នុងពិធីបើកដំណើរការដំឡើងម៉ោងចេញ ចូល តាមច្រកទ្វារព្រំដែនអន្តរជាតិជាំ-ស្រង៉ាំ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានលើកឡើងថា ការបង្កើនម៉ោង...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា អ្នកជាប់ពន្ធនាគារគ្រប់រូប មានសិទ្ធិទទួលបានសេវាសុខាភិបាល ដូចប្រជាពលរដ្ឋទូទៅ ដោយគ្មានការរើសអើងនោះទេ ។ ការលើកឡើង របស់លោករដ្ឋមន្រ្តីនេះ នាឱកាសសំណេះសំណាល សួរសុខទុក្ខ និងពិនិត្យស្ថានភាពសិទ្ធិមនុស្ស ក្នុងមណ្ឌលអប់រំកែប្រែទី២ នាថ្ងៃ៩ មករា ។ គោលបំណង...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) បានក្រើនរំលឹក ដល់មន្ត្រីក្នុងពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទាំងអស់ ត្រូវគោរពតាមវិន័យ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ ត្រូវជៀសវាងដាច់ខាតនូវការប្រព្រឹត្ត ឬធ្វើសកម្មភាពណាមួយ នាំទៅដល់ការរំលោភសិទ្ធិជនជាប់ឃុំ។ ការលើកឡើងរបស់ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី នាឱកាសអញ្ជើញ ជួបសំណេះសំណាល...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃ១០ មករានេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ លើរបៀបវារៈមួយចំនួន ។ របៀបវារៈនោះ មានដូចខាងក្រោម ៖១- ពិនិត្យ និងសម្រេចលើសំណើ របស់គណៈកម្មការទី៦ ព្រឹទ្ធសភា សុំដាក់សេចក្ដីស្នើ វិសោធនកម្មបទបញ្ជាផ្ទៃក្នុង...
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងថា ការអនុវត្ត របស់សហភាពអឺរ៉ុប ក្នុងការស៊ើបអង្កេតការឧបត្ថម្ភធនបរទេស របស់ខ្លួនប្រឆាំងនឹង សហគ្រាសចិន បានបង្កើតរបាំងពាណិជ្ជកម្ម និងការវិនិយោគ។ សេចក្តីប្រកាសនេះបានធ្វើឡើងបន្ទាប់ពីបញ្ចប់ការ ស៊ើបអង្កេតរយៈពេល ៦ខែ ដែលត្រូវបានផ្តួចផ្តើមឡើង តាមសំណើរបស់សភា ពាណិជ្ជកម្មចិនសម្រាប់ការនាំចូល និងនាំចេញគ្រឿងម៉ាស៊ីន និងផលិតផលអេឡិចត្រូនិក។ ក្រសួងបានឲ្យដឹងថា នៅក្រោមបទប្បញ្ញត្តិឧបត្ថម្ភធនបរទេសរបស់ខ្លួន សហភាពអឺរ៉ុបបានធ្វើការស៊ើបអង្កេតបឋម ស៊ីជម្រៅ...