បរទេស៖ ក្រសួងយុត្តិធម៍អាមេរិក បានឱ្យដឹងថា មេដឹកនាំក្រុម យ៉ាគូហ្សាជប៉ុន កាលពីថ្ងៃពុធបានសារភាពកំហុស នៅក្នុងតុលាការសហព័ន្ធ ក្នុងទីក្រុងញូវយ៉កពីបទសមគំនិតក្នុងការចរាចរវត្ថុធាតុនុយក្លេអ៊ែរ ដូចជាអ៊ុយរ៉ាញ៉ូម និងប្លាតូនីញ៉ូម សម្រាប់ផលិតអាវុធ ពីប្រទេសមីយ៉ាន់ម៉ា ទៅកាន់ប្រទេសដទៃទៀត។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមក្រសួងយុត្តធម៌អាមេរិក បានឱ្យដឹងថា...
ភ្នំពេញ៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានកត់សម្គាល់ឃើញថា រដ្ឋបាលរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៤ ក្រោយពិធីបុណ្យធំៗចប់ ឃើញថាទីក្រុងស្អាត មានបរិស្ថានល្អ លែងមានសំរាមតាមផ្លូវ និងទីសាធារណៈទៀត ការណ៍នេះ ធ្វើឱ្យរដ្ឋបាលរាជធានីភ្នំពេញ បន្តទទួលបានការកោតសរសើរ ពីសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ។ នេះជាការកត់សម្គាល់របស់លោក ម៉ប់ សារិន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៨...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សេង ឌីណា បានមានប្រសាសន៍ថា ក្រសួងកំពុងសិក្សា ក្នុងការបង្កើតច្បាប់ ដាក់ក្រុមជ្រុលនិយមមួយក្តាប់តូច ជាក្រុមភេរវករ ។ លោក សេង ឌីណាបានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនាថ្ងៃ៩ មករានេះដោយលោកមិន បានបញ្ជាក់លំអិត អំពីដំណើរការ នៃការតាក់តែងច្បាប់ យ៉ាងណានោះទេ គ្រាន់តែលោកបញ្ជាក់នូវសំណេរយ៉ាងខ្លីថា...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានរំលឹកដល់ម្ចាស់យានដ្ឋាន កែច្នៃដំឡើងរថយន្ត ពុំទាន់មានលិខិតអនុញ្ញាត ធ្វើអាជីវកម្មយានដ្ឋាន រួសរាន់មកដាក់ពាក្យស្នើសុំចុះបញ្ជី និងលិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មយានដ្ឋាន បានមុនថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ជាកំហិត។ តាមរយៈសេចក្ដីជូនដំណឹង របស់ក្រសួងសាធារណការ នាពេលថ្មីៗនេះ បានឱ្យដឹងថា កន្លងមក ក្រសួងសាធារណការ និងដឹកជញ្ជូន បានពិនិត្យឃើញថា...
ភ្នំពេញ ៖ ក្នុងឱកាសឆ្លៀតពេលវេលា ដ៏មមាញឹកអញ្ជើញ ជួបសំណេះសំណាលផ្តល់អនុសាសន៍គន្លឹះ និងចែករំលែកបទ ពិសោធន៍ការងារគ្រប់គ្រងមន្ទីរ ពេទ្យដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរពេទ្យកាល់ម៉ែត នាថ្ងៃ៨ មករា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានផ្តល់អនុសាសន៍ឲ្យអ្នកដឹកនាំគ្រប់អង្គភាព ត្រូវយកចិត្តទុកដាក់ខ្ពស់ ទៅលើការបណ្តុះបណ្តាល ធនធានមនុស្សបន្តវេន។ សាស្រ្តាចារ្យ បានមានប្រសាសន៍ថា...
ភ្នំពេញ ៖ ដោយទទួលបានគោលការណ៍អនុញ្ញាតពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី៩ ខែកមរា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី យូ បូរិន នាយការិយាល័យ នគរបាលអន្តរជាតិកម្ពុជា បានទទួលជួបសម្តែង ការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Samantha Hanes អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកគម្រោង...
បរទេស ៖ មេធាវីរបស់ប្រធានាធិបតី កូរ៉េខាងត្បូងលោក Yoon Suk Yeol បានបរិហារចំពោះកិច្ចខិតខំប្រឹង ប្រែងដើម្បីឃុំខ្លួនលោក Yoon Suk Yeol ជុំវិញការដាក់ច្បាប់ អាជ្ញាសឹករយៈពេលខ្លី របស់លោក ខណៈដែលមេដឹកនាំស្តីទី របស់ប្រទេសនេះបានសម្តែង ការព្រួយបារម្ភកាលពីថ្ងៃពុធ ចំពោះការប៉ះទង្គិច ដែលអាចកើតមាន រវាងភ្នាក់ងារអនុវត្តច្បាប់ និងបុគ្គលិកសន្តិសុខប្រធានាធិបតី។...
បរទេស ៖ យោងតាមការចេញផ្សយារបស់ RT លោក Vladimir Zelensky បានអះអាងថាអំពើពុករលួយ និង ការបញ្ចុះបញ្ចូលសាជីវកម្ម របស់សហរដ្ឋអាមេរិក គួរតែត្រូវបានស្តីបន្ទោស ចំពោះបញ្ហានៅអ៊ុយក្រែនដែលមិន បានទទួលជំនួយផ្នែកយោធាពាក់កណ្តាល ដែលវាត្រូវបានសន្យា ដោយទីក្រុងវ៉ាស៊ីនតោន។ មេដឹកនាំអ៊ុយក្រែនបាននិយាយកាលពីខែមុនថា ខណៈពេលដែលសហរដ្ឋអាមេរិក បានបែងចែកថវិកាប្រហែល១៧៧ ពាន់លានដុល្លារ សម្រាប់ផ្តល់ហិរញ្ញប្បទាន ដល់ទីក្រុងគៀវ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក ជាប់ឆ្នោតលោក Donald Trump បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសដែលជាសមាជិក អង្គការណាតូ គួរតែចាប់ផ្តើមចំណាយ យ៉ាងហោចណាស់៥ភាគរយ នៃផលិតផលក្នុងស្រុក សរុបរបស់ពួកគេ លើវិស័យការពារជាតិ។ លោកបានប្រាប់សន្និសីទសារព័ត៌មានទៀតថា សមាជិកអឺរ៉ុបនៃប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក បន្តចំណាយ ចំណែកតូចមួយ នៃអ្វីដែលក្រុងវ៉ាស៊ីនតោន ចំណាយលើវិស័យការពារជាតិ...
ភ្នំពេញ ៖ លោក Keith Magnus ប្រធានក្រុមហ៊ុន Evercore Asia បានបង្ហាញអំពីចំណាប់អាម្មណ៍របស់ក្រុមហ៊ុន ក្នុងការជំរុញ កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យថាមពលកកើតឡើងវិញ ក្នុងនោះបួករួមទាំងវិស័យសុខាភិបាល និងវិស័យទេសចរណ៍ ។ ការបង្ហាញចំណាប់អារម្មណ៍ របស់ប្រធានក្រុមហ៊ុន Evercore Asiaខាងលើនេះ ធ្វើឡើងក្នុងឱកាស ចូលជួបសម្តែង ការគួរសម...