បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ ព័ត៌មានពីកាសែត The Bloomberg បានរាយការណ៍ កាលពីថ្ងៃសុក្រថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ មកពីប្រទេស G7 នឹងចេញសេចក្តីថ្លែងការណ៍រួមមួយ នៅថ្ងៃសៅរ៍បង្ហាញ ពីការគាំទ្រ របស់ពួកគេ ចំពោះការប្រើប្រាស់ប្រាក់ចំណូល ដែលរកបានប្រហែល៣០០ពាន់លានដុល្លារ នៅក្នុងទ្រព្យសម្បត្តិ របស់រុស្ស៊ីដែលជាប់គាំង ដើម្បីជួយដល់អ៊ុយក្រែន។...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNAបានផ្សាយថា លោក Ebrahim Raisi អតីតប្រធានាធិបតីអ៊ីរ៉ង់ ដែលបានបាត់បង់ជីវិត រួមជាមួយនឹងក្រុមការងារ របស់គាត់នៅក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នាពេលថ្មីៗនេះ ត្រូវបានគេនាំយកមកដាក់តម្កល់កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងទីសក្ការបូជាដ៏ពិសិដ្ឋ Imam Reza ក្នុងស្រុកកំណើតរបស់គាត់ ដែលជាទីក្រុងមួយស្ថិត នៅភាគឦសាននៃប្រទេស ។ សេចក្តីរាយការណ៍នៅថ្ងៃនេះ បានឲ្យដឹងថា សាកសពរបស់លោក...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃ (ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤) ទៅកាន់ប្រទេសសិង្ហបុរី ដើម្បីពង្រឹង ការអភិវឌ្ឍធនធានមនុស្ស រវាងប្រទេសប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ។ ជាដំណើរទស្សនកិច្ច ដែលធ្វើឡើងតបតាមការអញ្ជើញ របស់ប្រមុខការទូតសិង្ហបុរី។ ក្នុងអំឡុងបំពេញទស្សនកិច្ចនោះដែរ...
តូក្យូ៖ រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា ខ្លួនបានសម្រេចចិត្តដាក់ទណ្ឌកម្មលើក្រុមហ៊ុនចំនួន ៩ និងបុគ្គលម្នាក់ ដែលមានទំនាក់ទំនងជាមួយរុស្ស៊ី ក៏ដូចជាក្រុមហ៊ុន Cypriot ចំនួនពីរ ជុំវិញការទិញអាវុធរបស់ទីក្រុងមូស្គូ ពីប្រទេសកូរ៉េខាងជើង ចំពេលមានការលុកលុយជាបន្តបន្ទាប់របស់អ៊ុយក្រែន។ ប្រធានខុទ្ទកាល័យលោក Yoshimasa Hayashi បានប្រាប់សន្និសីទសារព័ត៌មានថា ប្រទេសជប៉ុន “ថ្កោលទោសយ៉ាងដាច់អហង្ការ” ការផ្ទេរអាវុធទៅឱ្យរុស្ស៊ីពីកូរ៉េខាងជើង ដែលបំពានលើដំណោះស្រាយ ដែលពាក់ព័ន្ធរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕ប្រែសម្រួល ឈូក...
តូក្យូ៖ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Gilberto Teodoro បានឲ្យដឹងថា មាន “លទ្ធភាពខ្ពស់” សម្រាប់ប្រទេសរបស់លោក និងប្រទេសជប៉ុន ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀង អនុញ្ញាតឱ្យកងកម្លាំងការពាររបស់ពួកគេ ហ្វឹកហាត់នៅក្នុងទឹកដីរបស់គ្នាទៅវិញទៅមកក្នុងអំឡុងពេលកិច្ចប្រជុំមួយ ដែលមានការចូលរួមពីរដ្ឋមន្ត្រីការបរទេស និងការពារជាតិរបស់ប្រទេសទាំងពីរកាលពីខែកក្កដា។ នៅក្នុងបទសម្ភាសន៍ជាមួយ សារព័ត៌មានក្យូដូ លោក Teodoro បានឲ្យដឹងថា ការចរចា លើកិច្ចព្រមព្រៀង...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៤ ឧសភា ២០២៤ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានប្រារព្ធពិធីប្រគល់ទទួល និងសម្ពោធ ដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ “អគារចុះឈ្មោះ និងបន្ទប់រង់ចាំបរិច្ចាគឈាម” ដែលជាគម្រោងឧបត្ថម្ភគាំទ្រ របស់មូលនិធិ ២៥រៀល ជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក្រោមវត្តមាន នៃការអញ្ជើញ ចូលរួមពីសំណាក់...
ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ ជាថ្ងៃបិទយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤” ដោយនៅតាមបណ្តាខណ្ឌទាំ១៤ របស់រាជធានីភ្នំពេញ បានធ្វើព្រមៗគ្នា យ៉ាងគគ្រឹកគគ្រេង សំដៅធ្វើយ៉ាងណាជណ្តើមយកជ័យជំនះ ឲ្យបានដាច់ខាត នៅថ្ងៃ២៦ ឧសភា ខាងមុខ ខណៈលោក...
ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានបើកប្រតិបត្តិការស្រាវជ្រាវ កំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនយុវជនចំនួន ៨នាក់ នៃក្រុមចាក់ស្លុយ ដោយដកហូតបានដាវ កាំបិត និងគ្រឿងញៀន នៅចំណុចផ្លូវរថភ្លើង ក្នុងភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទទួលគោកវេលាម៉ោង ១២ និង១៧នាទីរំលងអធ្រាត្រថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ...
ពោធិ៍សាត់: លោកខូយ រីដា អភិបាល នៃ គណ:អភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ជាផ្លូវការអភិបាលស្រុកវាលវែងថ្មី ។ យោងតាមអនុក្រិត្យ ស្តីពីការផ្លាស់ផ្ទេរ តែងតាំងមន្ត្រីរាជការ របស់រាជរដ្ឋាភិបាល សម្រេចផ្ទេរភារកិច្ចលោក វង្ស...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT យោធារបស់អ៊ីស្រាអែល បានរុញច្រានកាន់តែជ្រៅទៅក្នុងទីក្រុង Rafah ដោយបង្កើនការវាយលុកដី របស់ខ្លួននៅក្នុងទីក្រុង ភាគខាងត្បូងបំផុតរបស់ Gaza បើទោះបីជាមានការតវ៉ា ជាអន្តរជាតិជុំវិញ ការស្លាប់ជនស៊ីវិលយ៉ាងធ្ងន់ធ្ងរ នៅក្នុងតំបន់ប៉ាឡេស្ទីនក៏ដោយ។ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពកំពុងប្រតិបត្តិការនៅក្នុងសង្កាត់Brazil និង Shaboura នៃទីក្រុង...