ដាម៉ាស់៖ កងកម្លាំងកងទ័ពស៊ីរី បានចូលរួមក្នុងការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា នៅក្នុងខេត្ត Hama ភាគកណ្តាលប្រទេស ប្រឆាំងនឹងក្រុមឧទ្ទាមដែលភាគច្រើនជាក្រុម Hayat Tahrir al-Sham (HTS) ដោយបានសម្លាប់ពួកសកម្មប្រយុទ្ធយ៉ាងហោចណាស់ ៣០០ នាក់ នេះបើយោងតាមក្រសួងការពារជាតិប្រទេសស៊ីរី។ ក្រសួងបានឲ្យដឹងថា អង្គភាព នៃកងទ័ពស៊ីរី ដែលដាក់ពង្រាយតាមខ្សែបន្ទាត់ជួរមុខនៅតំបន់ជនបទភាគខាងជើងខេត្ដ Hama បាននិងកំពុងប្រយុទ្ធចាប់តាំង ពីព្រឹកប្រឆាំងនឹងអង្គការភេរវករប្រដាប់អាវុធ...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបន្តក្រើនរំលឹកឲ្យប្រជាពលរដ្ឋ ថែរក្សាសុខភាព និងធ្វើលំហាត់ប្រាណ ដើម្បីបង្ការខ្លួនពីជំងឺមិនឆ្លង ជាពិសេសជំងងឺទឹកនោមផ្អែម» ។ ការលើកឡើងរបស់លោករដ្ឋមន្រ្តីនេះ ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាព មន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម នាថ្ងៃ៤ ធ្នូ។ នាឱកាសនោះសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ការណែនាំដល់មន្រ្តី និង បុគ្គលិកបម្រើការងារនៅតាមផ្នែកនីមួយ ដោយត្រូវលើកកម្ពស់សមត្ថភាព...
បរទេស៖ ប៉ូលីសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ បានបើកការស៊ើបអង្កេត លើករណីនៃការចោទប្រកាន់ពីបទក្បត់ជាតិ របស់ប្រធានាធិបតី Yoon Suk-yeol , នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយជាច្រើន។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា គណបក្ស Rebuilding Korea Party ដែលមាននិន្នាការឆ្វេងនិយមតិចតួច និងក្រុមសកម្មជនមួយក្រុម...
ភ្នំពេញ ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ផ្លូវអាចខូចខាតដោយកត្តាចៃដន្យ ឬប្រធានស័ក្តិ តែមិនអាចខូចខាត ដោយការសាងសង់គ្មានគុណភាព ឬខុសបច្ចេកទេសឡើយ ។ នេះបើតាមហ្វេសប៊ុកលោក ផន រឹម អ្នកនាំពាក្យក្រសួង នាថ្ងៃ៥ ធ្នូ៕
ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌសែនសុខ បានស្នើសុំមកកាន់រដ្ឋបាលរាជធានីភ្នំពេញ តាមរយៈវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឱ្យជួយអន្តរាគមន៍ធ្វើយ៉ាងណា ឱ្យប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង អាចមានសិទ្ធិក្នុងការធ្វើប័ណ្ណ ប.ស.ស ។ ការស្នើរបែបនេះរបស់ប្រជាពលរដ្ឋខាងលើនេះ ធ្វើឡើងនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ឆ្នាំ២០២៤ខណ្ឌសែនសុខ នៅពិភពថ្មីសែនសុខ ផ្លូវ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ...
ភ្នំពេញ ៖ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយ៍កម្ម និងសំណង់ បានធ្វើការណែនាំ ដោយលើកទឹកចិត្តទៅដល់អ្នកសាងសង់ មិនថាមិនមែនជាសមាជិក ឬជាសមាជិកនៃសមាគមអ្នកសាង សង់កម្ពុជាក្តី ត្រូវគិតគូរឱ្យច្បាស់អំពីតម្រូវការ របស់ខ្លួន ក្នុងការសាងសង់អ្វីមួយ គប្បីកំណត់ពីអ្វីជាតម្រូវការ និងមិនតម្រូវការ ហើយគួរងៀកមកប្រើប្រាស់ សម្ភារៈ ឧបករណ៍គ្រឿងបង្គំសំណង់មួយចំនួន...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារ នៅថ្ងៃទី៥ ធ្នូ នេះ សម្ដេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងលោកបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay SIPHANDONE) នាយករដ្ឋមន្រ្តីឡាវ បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងដ៏ល្អ រវាងប្រទេសទំាងពីរ ដោយធានាការពារ បាននូវសុខសន្តិភាព និងការអភិវឌ្ឍ...
តូក្យូ ៖ ប្រទេសជប៉ុនបានឲ្យដឹងថា ខ្លួននឹងតាមដានយ៉ាងដិតដល់នូវ ស្ថានភាពវិវត្តនៅក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីកំណត់ពីផលប៉ះពាល់ របស់វាទៅលើទំនាក់ទំនងទ្វេភាគី បន្ទាប់ពីភាពចលាចលពេញមួយយប់ ដែលបានកើតឡើង ដោយការប្រកាសជាបណ្តោះអាសន្ន ប៉ុន្តែភ្លាមៗនៃច្បាប់អាជ្ញាសឹក ។ នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba ដែលបានសន្យាថា នឹងបន្តធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងរបស់ជប៉ុន ជាមួយកូរ៉េខាងត្បូងបានឲ្យដឹងថា រដ្ឋាភិបាលជប៉ុន កំពុងមើលការវិវឌ្ឍន៍...
ខេត្តតាកែវ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ក្នុងពីធីប្រកាស ទទួលស្គាល់ខេត្តតាកែវ ទទួលបានជ័យលាភី បញ្ចប់ការបន្ទោបង់ពាស វាលពាសកាល (ODF) ដែលមានសមាសភាព អញ្ជើញចូលរួម សរុបប្រមាណ ១ ៤១៦នាក់។...
ភ្នំពេញ៖ លោកគ្រូ អ្នកគ្រូជាសិក្ខាកាម ក្នុងវគ្គវិក្រឹត ការគ្រូបច្ចេកទេសស្តីពី «វិធីសាស្រ្តបង្រៀន និងការប្រើប្រាស់ ម៉ូឌុលតាមជំនាញ» ដែលរៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញការយល់ឃើញថា វគ្គវិក្រឹតការនេះពិតជាមានសារសំខាន់ ដើម្បីពង្រឹងសមត្ថភាពគ្រូបច្ចេកទេស ដែលជាឧបករណ៍ទ្រទ្រង់ មួយដ៏ចាំបាច់ សម្រាប់ធានាគុណភាព នៅក្នុងប្រព័ន្ធអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។ ការលើកឡើងបែបនេះ...