ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុញ្ញាតឲ្យកម្មករ-និយោជិត ឈប់សម្រាកចំនួន៣ថ្ងៃ ដោយមានប្រាក់ឈ្នួល នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះ ដោយគិតចាប់ពីថ្ងៃទី ២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ តាមរយៈសេចក្ដីជូនដំណឹង របស់ក្រសួងការងារ នាពេលថ្មីៗនេះ បានប្រាប់ ទៅនាយកសហគ្រាស គ្រឹះស្ថានទាំងអស់...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា មកទល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះមានយុវជនប្រមាណ១៦០៨ នាក់ បានមកចុះឈ្មោះចូលរៀន វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅទូទាំងប្រទេស ។ ថ្លែងក្នុងពិធីជួបសំណេះសំណាល ជាមួយបងប្អូនកម្មករនិយោជិតចំនួន១៨ ១០៨ នាក់មកពីបណ្តារោងចក្រ សហគ្រាស...
ភ្នំពេញ ៖ បេឡាជាតិ សន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះឈ្មោះសមាជិក ផ្នែកថែទាំសុខភាព របបភាគទាន ដោយស្ម័គ្រចិត្ត សរុបបានចំនួនជាង៧ម៉ឺននាក់ គិតចាប់ពីថ្ងៃទី១៥-២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ពោលគឺ មានរយៈពេលត្រឹម៦ថ្ងៃប៉ុណ្ណោះ ក្រោយពីរដ្ឋាភិបាល ប្រកាសប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវការអនុវត្តរបបសន្តិសុខ សង្គមផ្នែកថែទាំសុខភាព តាមរបបភាគទាន ដោយស្ម័គ្រចិត្តកាលពីថ្ងៃទី១៤...
អ៊ីស្តង់ប៊ុល ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ថា កាលពីថ្ងៃចន្ទ លោក Hakan Fidan រដ្ឋមន្ត្រីការបរទេស បានលើកឡើងថា ប្រទេសតួកគី បានជម្លៀសពលរដ្ឋ និងសាច់ញាតិរបស់ពួកគេចំនួន១៧០នាក់ ចេញពីតំបន់ហ្គាហ្សាស្ទ្រីប គិតមកដល់ពេលនេះ ។យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេស បានឲ្យដឹងថា ពលរដ្ឋតួកគីចំនួន៤៤នាក់...
កំពង់ចាម ៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត លើកទី៥ អាណត្តិទី៣ មានប្រជាពលរដ្ឋ បានលើកឡើងជាសំណើរ សំណូមពរ និងកង្វល់ សរុបចំនួន ៦ករណី ដោយក្នងនោះ អាជ្ញាធរក្រុមប្រឹក្សាខេត្ត ធ្វើការឆ្លើយតបភ្លាមៗ បានចំនួន ៣ករណី នៅសេសសល់ ២ករណី និងផ្ទេរកម្មសិទ្ធិ ១ករណី ត្រូវបានយកទៅពិភាក្សា...
បរទេស ៖ ការិយាល័យប្រធានាធិបតីបារាំង បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសបារាំងកំពុងរៀបចំ បញ្ជូននាវាផ្ទុកឧទ្ធម្ភាគចក្រ Dixmude របស់ខ្លួនទៅកាន់សមុទ្រមេឌីទែរ៉ាណេ ភាគខាងកើត ដើម្បីផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្ត នៅតំបន់ហ្គាហ្សា ដែលហែកហួរដោយសង្រ្គាម។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ការិយាល័យរបស់ប្រធានាធិបតី Emmanuel Macron បាននិយាយថា...
ភ្នំពេញ៖លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញសំណេះសំណាល ជាមួយមន្ត្រីរាជការ នៃក្រសួងរ៉ែ និងថាមពលនិងមន្ទីរក្រោមឱវាទ ក្នុងគោលបំណង ប្រជុំពិនិត្យលទ្ធផលការងារជិត ៩០ថ្ងៃកន្លងមក និងដាក់ផែនការបន្ត ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ។
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានទទូចលើការផ្លាស់ប្តូរ ជាមូលដ្ឋាន ចំពោះវិធីដែលយោធាអ៊ុយក្រែន គ្រប់គ្រងការស្លាប់ និងរបួសនៅសមរភូមិ បន្ទាប់ពីបណ្តេញមេបញ្ជាការ កងកម្លាំងពេទ្យ ឧត្តមសេនីយ៍ទោ Tatyana Ostashchenko កាលពីល្ងាចថ្ងៃអាទិត្យ ។ ការសម្រេចចិត្តនេះ...
ភ្នំពេញ៖ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ និងសោកស្ដាយ ចំពោះមរណភាពរបស់មហាឧបាសិកា យិប ថាំកេសន ត្រូវជាម្ដាយក្មេក សម្ដេចពិជ័យសេនា ទៀ បាញ់ និងត្រូវជាម្ដាយបង្កើតរបស់លោកជំទាវ តៅ តឿន ទៀបាញ់ ដែលបានទទួលមរណភាព នៅថ្ងៃចន្ទទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នឹងអញ្ជើញជាអធិបតី សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្ដាម ទៅដល់បាត់ដំបង ប្រវែងសរុប ២៤៦,១៥ គ.ម និងបើកការដ្ឋានសាងសង់ កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ្ឌ ទៅដល់ប៉ោយប៉ែត...