តូក្យូ៖ នាយករដ្ឋមន្ត្រីលោកស្រី Sanae Takaichi បានឲ្យដឹងថា វាជា “ការទទួលខុសត្រូវ” របស់លោកស្រី ក្នុងការបង្កើនផលប្រយោជន៍របស់ជប៉ុន តាមរយៈការកសាងទំនាក់ទំនង ល្អជាមួយប្រទេសចិន តាមរយៈការសន្ទនា បន្ទាប់ពីជម្លោះការទូតរវាងប្រទេស ទាំងពីរបានកើនឡើងជុំវិញ ការកត់សម្គាល់របស់លោកស្រី លើកោះតៃវ៉ាន់។ ទំនាក់ទំនងរវាងទីក្រុងតូក្យូ និងទីក្រុងប៉េកាំង កាន់តែអាក្រក់ទៅៗ ចាប់តាំងពីលោកស្រី Takaichi បាននិយាយកាលពីដើមខែនេះថា...
ការ៉ាកាស៖ ការវាយប្រហារដោយមីស៊ីល របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងទូកនៅក្នុងតំបន់ការ៉ាប៊ីន រំលោភច្បាប់អន្តរជាតិ និងសិទ្ធិមនុស្ស នេះបើយោងតាមសម្តី របស់អគ្គព្រះរាជអាជ្ញាវេណេស៊ុយអេឡា លោក Tarek William Saab ។ លោក Saab បាននិយាយអំពីការ វាយប្រហាររបស់សហរដ្ឋអាមេរិក នៅក្នុងដែនទឹកអន្តរជាតិថា “ពួកគេបានរំលោភច្បាប់ អន្តរជាតិ” អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ...
ភ្នំពេញ ៖ អគ្គិសនីសៀមរាប សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីសៀមរាប នឹងដាក់ឲ្យពិគ្រោះថ្លៃ ជាសាធារណៈដើម្បីផ្គត់ផ្គង់សម្ភារ ចំនួន ០៣មុខ ជូនអគ្គិសនីសៀមរាប ។ អគ្គិសនីសៀមរាប បានរៀបចំឯកសារ សម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញ ដើម្បីចូលរួមពិគ្រោះថ្លៃ និង...
គៀវ៖ អ៊ុយក្រែន នឹងមិនធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញរបស់ខ្លួន ជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាពណាមួយ ដែលអាចកើតមាននោះទេ នេះបើយោងតាមរបាយការណ៍ របស់ Interfax-Ukraine កាលពីថ្ងៃពុធ ដោយដកស្រង់សម្តីសមាជិកម្នាក់ នៃគណៈប្រតិភូអ៊ុយក្រែន ដែលពាក់ព័ន្ធនឹងការចរចា ជាមួយសហរដ្ឋអាមេរិក ដៃគូផ្សេងទៀត និងរុស្ស៊ី។ លោក Oleksandr Bevz ទីប្រឹក្សារបស់ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែនបានឲ្យដឹងថា “យើងបានបញ្ជាក់ថា អ៊ុយក្រែននឹងមិនទទួលយកទម្រង់...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញសេចក្តីណែនាំ ស្តីពី ការហាមឃាត់ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលតេសជ្ជៈប៉ូវកម្លាំង គ្រប់ប្រភេទ នៅក្នុងបរិវេណគ្រឹះស្ថានសិក្សា សាធារណៈនិងឯកជន។ ការហាមឃាត់នេះ ក្នុងគោលបំណងយកចិត្តទុកដាក់ បន្ថែមលើសុខភាពសិស្ស ការបង្ការហានិភ័យនៃជំងឺមិនឆ្លង...
បរទេស: ក្នុងអំឡុងពេលទឹកជំនន់នៅខេត្តសុងក្លា ជនបរទេសជាច្រើនបានជាប់គាំងក្នុងទឹក ។ របាយការណ៍បង្ហាញថា ជនបរទេសប្រហែល ១.០០០ នាក់មកពីប្រទេសម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូនេស៊ី នៅតែជាប់គាំងនៅក្នុងស្រុក៨។យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី ២១ ខែវិច្ឆិកា មក ភ្ញៀវទេសចរប្រហែល...
ភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញដឹកនាំ កិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជា រាជរដ្ឋាភិបាលកម្ពុជា លេខ ០២ បប...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់យោបល់ ដល់ក្រុមប្រឆាំងដែលកំពុងទាញយកបញ្ហាព្រំដែន ដើម្បីកេញចំណេញនយោបាយថា បើមិនយល់ច្បាស់រឿងផែនទី ឬកិច្ចការព្រំដែនទេ សូមកុំតាំងខ្លួនធ្វើជាអ្នកចេះ ជាងអ្នកជំនាញព្រំដែន ដែលបានធ្វើកិច្ចការងារនេះ រាប់ទសវត្សរ៍មកហើយ ។ ការផ្តល់យោបល់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងបន្ទាប់ពីមានក្រុមប្រឆាំងជ្រុលនិយម ដែលមានបក្ខពួកនៅក្រៅប្រទេស ក្នុងមួយរយៈនេះ...
ភ្នំពេញ៖ លោក ពេញ ធារម្យ អភិបាលរងរាជធានីភ្នំពេញ កត់សម្គាល់ឃើញថា ប្រជាពលរដ្ឋភាគច្រើន បានលើកសំណើ និងសំណូមពរដោយផ្ទាល់មាត់ ផ្តោតលើការស្ថាបនា និងរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវ ដូចជាអំពូលភ្លើងបំភ្លឺផ្លូវជាដើម ខណៈបញ្ហាទាក់ទិននិងសន្តិសុខ សុវត្ថិភាពផ្សេងៗ ស្ទើតែគ្មាន ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌសែនសុខ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះឡើយ...
ភ្នំពេញ ៖ សហជីពធំៗនៅកម្ពុជា យល់ឃើញដូចៗគ្នាថា របាយការណ៍របស់អង្គការ Human Rights Watch ស្ដីពី បញ្ហាពលករ ដែលសម្ភាសបងប្អូនអតីតពលករតែ ៥៦នាក់នោះ គឺមិនឆ្លុះបញ្ចាំងពីការពិត និងគ្មានវិជ្ជាជីវៈ។ ការលើកឡើងនេះ គឺបន្ទាប់ពីអង្គការ Human Rights Watch បានចេញរបាយការណ៍មួយមានចំណងជើងថា «ពលករខ្មែរវិល ត្រឡប់មកស្រុកវិញ...