កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ មន្ត្រីបច្ចេកទេស អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ អញ្ជេីញចុះពិនិត្យវឌ្ឍនភាព និងពន្លឿន នៃការជួសជុលកែលម្អសួនច្បារផ្លូវភ្លោះ ព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់កំពង់ចាម និងសង្កាត់បឹងកុក ក្រុងកំពង់ចាម ដែលមានប្រវែង ៥៥០ម៉ែត្រ...
ភ្នំពេញ៖ ដោយមានការអនុញ្ញាតពី ក្រសួងការពារជាតិ និងអគ្គបញ្ជាការ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានដឹកនាំប្រតិភូ បំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមីនា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោក ប្រទេសទាំងពីរ។ ក្នុងដំណើរទស្សនកិច្ចនេះ លោកនាយឧត្តមសេនីយ៍ ម៉ៅ...
បរទេស ៖ រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump នៅថ្ងៃសៅរ៍បានចាប់ផ្តើម កាត់បន្ថយយ៉ាងគំហុកចំពោះ Voice of America និងកម្មវិធីគាំទ្រ លទ្ធិប្រជាធិបតេយ្យ ដែលគ្រប់គ្រងដោយរដ្ឋាភិបាលផ្សេងទៀត ដោយនាយកអង្គការបាននិយាយថា បុគ្គលិក VOA ទាំងអស់ត្រូវបានឈប់សម្រាក។ យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី១៦ ខែមីនា...
បរទេស៖ រដ្ឋបាល លោក Donald Trump កំពុងពិចារណាកំណត់គោលដៅពលរដ្ឋនៃប្រទេសចំនួន ៤៣ ដែលជាផ្នែកមួយ នៃការហាមឃាត់ថ្មី លើការធ្វើដំណើរទៅកាន់ សហរដ្ឋអាមេរិក ដែលនឹងមានលក្ខណៈទូលំទូលាយ ជាងការរឹតបន្តឹងដែលបានដាក់កំឡុងអាណត្តិដំបូងរបស់ប្រធានាធិបតី Trump, នេះបើយោង តាមមន្ត្រីដែលដឹងអំពីបញ្ហានេះ។ យោងតាមសារព័ត៌មាន The News York Times ចេញផ្សាយ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានធ្វើការណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវផ្តល់កិច្ចសហការដល់ក្រសួង បរិស្ថាន ដើម្បីអនុវត្តវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ។ តាមរយៈសារាចររបស់រាជរដ្ឋាភិបាល នាពេលថ្មីៗនេះ ទន្ទឹមនឹងការទទួលបាននូវកំណើនសេដ្ឋកិច្ចជាតិ ក្នុងរយៈពេលជាង ២ទសវត្សរ៍ចុងក្រោយនេះ រាជរដ្ឋាភិបាល តែងបានយកចិត្តទុកដាក់ខ្ពស់លើការទប់ស្កាត់ការបំពុលបរិស្ថាន និងផលប៉ះពាល់សុខភាព...
ភ្នំពេញ ៖ នាយកដ្ឋាននគរបាលបង្ការ និងពន្លត់អគ្គិភ័យ នៃអគ្គស្នងការនគរបាលជាតិបានផ្សាយថា អគ្គិភ័យឆាបឆេះឃ្លាំងស្តុកក្រណាត់ មួយកន្លែងដែលស្ថិតនៅភូមិ កប់អំបិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១៩:៤២ រហូតមកដល់ម៉ោងជាង១០យប់នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ មិនទាន់រលត់នោះទេ កងកម្លាំងមានសមត្ថកិច្ចកំពុងចុះអន្តរាគមន៍បាញ់ទឹកពន្លត់ ៕
កាណាដា ៖ រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រជាធិបតេយ្យទាំងប្រាំពីរ បានព្រមព្រៀងគ្នាលើភាសាតឹងតែងសំដៅលើសកម្មភាពដែនសមុទ្រដ៏គឃ្លើនរបស់ចិន ហើយបានព្រមានរុស្ស៊ីថា ខ្លួននឹងប្រឈមមុខ នឹងការដាក់ទណ្ឌកម្មបន្ថែម ប្រសិនបើខ្លួនមិនយល់ព្រមលើ បទឈប់បាញ់ភ្លាមៗលើ “លក្ខខណ្ឌស្មើគ្នា” ជាមួយអ៊ុយក្រែន ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលត្រូវបានចេញផ្សាយបន្ទាប់ពីកិច្ចពិភាក្សារបស់ពួកគេក្នុងសប្តាហ៍នេះនៅទីក្រុងរមណីយដ្ឋាន La Malbaie របស់ប្រទេសកាណាដា រដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ផងដែរអំពីតម្រូវការសម្រាប់ “ការរៀបចំសន្តិសុខដ៏រឹងមាំ និងគួរឱ្យទុកចិត្ត” សម្រាប់អ៊ុយក្រែន ដើម្បីឱ្យប្រទេសនេះការពារបូរណភាពទឹកដី...
ភ្នំពេញ៖ ស្ពានហាលផ្នែកខាងកើត របស់ប្រាសាទបេងមាលា កំពុងប្រែក្លាយពីស្ថានភាព ដួលរលំបាក់បែកទ្រុឌទ្រោម ប្រែជារឹងមាំឡើងវិញ ជាបន្តបន្ទាប់ដោយក្រុម អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ចំណាយពេលជួសជុល ប្រមាណ១០ខែមកហើយ ដែលប្រើប្រាស់ថវិកា នៃមូលនិធិកិច្ចសហប្រតិបត្តិការ ពិសេសមេគង្គ-ឡានឆាង ។ នេះបើតាមហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា ។ អ្នកស្រី បឿត សុប៉ាក វិស្វករនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា «រយៈពេល១០ខែមកនេះ...
ភ្នំពេញ ៖ នារសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូអូស្រ្តាលីដឹកនាំដោយលោកស្រី ខារ៉ូលីន ប៊េកស្ទ័រ (Carolyn Bagster) លេខាទី១ និងជាប្រធានការិយាល័យពាណិជ្ជកម្ម និងវិនិយោគ នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា។ តាមរយៈជំនួបដែលធ្វើឡើង...
រដ្ឋបាលខេត្តពោធិ៍សាត់ ចេញសេចក្តីបំភ្លឺព័ត៌មាន ច្រានចោល ការផ្សព្វផ្សាយ លើបណ្តាញសង្គម របស់វិទ្យុអាសុីសេរី(RFA Khmer) ពាក់ព័ន្ធនឹងការរៀបចំតំបន់អន្ទង់អាំង (ភ្នំ ១៥០០) ក្នុងស្រុកវាលវែង ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុង នៃសេចក្តីបំភ្លឺព័ត៌មាន របស់រដ្ឋបាលខេត្តពោធិ៍សាត់ ÷