ភ្នំពេញ ៖ កម្ពុជា-ចិន បានរួមគ្នា រៀបចំកម្មវិធីសម្តែងសិល្បៈ វប្បធម៌ អបអរសាទរខួប៦៥ឆ្នាំ នៃចំណងការទូត រវាងប្រទេសទាំង២ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែរឹងមាំបន្ថែមទៀតលើគ្រប់វិស័យ។ ការសម្តែងសិល្បៈនេះ បានធ្វើឡើងកាលពីយប់ថ្ងៃ២៨ សីហា នៅជម្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ និងស្របពេលទំនាក់ទំនង ការទូតរវាងចិន-កម្ពុជាកាន់តែមានភាព ស្អិតរមួតដូចដែកថែប។ ក្នុងឱកាសនោះ លោក វង្សី...
ហាណូយ៖ វៀតណាម បានទាក់ទាញការវិនិយោគបរទេស ដែលប៉ាន់ស្មានជិត ១៨,១៥ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំនេះ កើនឡើង ៨,២ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ នេះបើយោងតាមក្រសួងផែនការ និងការវិនិយោគរបស់ប្រទេសនៅថ្ងៃអង្គារនេះ។ ក្នុងអំឡុងពេលនោះ វៀតណាម បានផ្តល់អាជ្ញាប័ណ្ណដល់គម្រោងវិនិយោគផ្ទាល់ពីបរទេស (FDI) ថ្មីចំនួន ១,៩២៤ដែលមានដើមទុនចុះបញ្ជីសរុបជាង ៨,៨៧ ពាន់លានដុល្លារ កើនឡើង...
តូក្យូ ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ថា នៅថ្ងៃអង្គារនេះ ក្រុមហ៊ុន Toyota Motor បានប្រកាសថា ខ្លួនបានផ្អាកប្រតិបត្តិការ នៅក្នុងរោងចក្រដំឡើង រថយន្តចំនួន១២ ក្នុងចំណោមរោងចក្រចំនួន១៤ របស់ក្រុមរបស់ខ្លួន នៅក្នុងប្រទេសជប៉ុន ដោយសារបញ្ហាប្រព័ន្ធកុំព្យូទ័រ ។ យោងតាមអ្នកនាំពាក្យ របស់ក្រុមហ៊ុនផលិត...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោកស្រី ម៉ារីយា ដែលខាមេន ម៉ូរេណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានលើកឡើងថា កម្ពុជា មានបទពិសោធន៍ច្រើន ក្នុងការផ្សះផ្សារជាតិ ខុសពីប្រទេសស្រីលង្កា ។ នេះបើតាមការចេញផ្សាយក្នុងតេឡេក្រាមសម្ដេច ។ ការលើកឡើង របស់លោកស្រីទូតអឺរ៉ុបទាញភ្ជាប់កម្ពុជាជាមួយស្រីលង្កាបែបនេះ...
ប៉េកាំង៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ថា នៅថ្ងៃអង្គារនេះ មន្ត្រីរបស់សហរដ្ឋអាមេរិក និងចិន នឹងបើកកិច្ចចរចាជាថ្មី លើបញ្ហាពាណិជ្ជកម្ម ដ៏ចម្រូងចម្រាស ដែលជាថ្ងៃទី៣ នៃដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងប៉េកាំង របស់រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo ។ នៅក្នុងដំណើរទស្សនកិច្ច...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឲ្យដឹងថា អនុសាសន៍របស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជុំវិញ «ការសិក្សាធ្វើប័ណ្ណបើកបរទោចក្រយានយន្ត (ម៉ូតូ) ដែលមានកម្លាំងចាប់ពី ៦០CC» ឡើងទៅកាលពីថ្ងៃ២៨ សីហានោះ គ្រាន់តែជាការសិក្សាសម្រាប់អាចអនុវត្ត នាពេលអនាគតប៉ុណ្ណោះ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ នាថ្ងៃទី២៩ សីហា...
ហ្សាការតា ៖ មជ្ឈមណ្ឌលរញ្ជួយដីអ៊ឺរ៉ុប-មេឌីទែរ៉ាណេ ហៅកាត់ថា (EMSC) បានឲ្យដឹងថា នៅព្រឹកថ្ងៃអង្គារនេះ គ្រោះរញ្ជួយដីដ៏ខ្លាំងកម្រិត៧.០ រ៉ិចទ័រ បានវាយប្រហារយ៉ាងជ្រៅ នៅក្នុងសមុទ្រស្ថិត នៅភាគខាងជើងនៃកោះ Bali និងកោះ Lombok ក្នុងប្រទេសឥណ្ឌូនេស៊ី ដោយបានជម្លៀស អ្នកស្រុកឲ្យចេញពីអគារ ។ មជ្ឈមណ្ឌល EMSC បានឲ្យដឹងថា...
គៀវ៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃចន្ទ ប្រទេសអ៊ុយក្រែនបានអះអាងថា កងទ័ពរបស់ខ្លួនបានរំដោះ ការតាំងទីលំនៅ ដែលស្ថិតនៅភាគអាគ្នេយ៍ នៃទីក្រុង Robotyne ហើយកំពុងព្យាយាមបណ្តេញ សត្រូវទៅភាគខាងត្បូង ឱ្យកាន់តែឆ្ងាយនៅក្នុងការ វាយលុករយៈពេល២ខែ របស់ពួកគេប្រឆាំងនឹងការកាន់កាប់កង ដោយកម្លាំងរបស់ប្រទេសរុស្ស៊ី ។យោធាអ៊ុយក្រែនបានឲ្យដឹងថា កងទ័ពរបស់ខ្លួន...
ប៉េកាំង៖ ទោះបីជាមានការថ្កោលទោស យ៉ាងខ្លាំងពីអ្នកនេសាទក្នុងស្រុក ប្រទេសជិតខាង និងអ្នកជំនាញបរិស្ថានជុំវិញ ពិភពលោកក៏ដោយ ប្រទេសជប៉ុន បានចាប់ផ្តើមបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរហ្វូគូស៊ីម៉ា ចូលទៅក្នុងមហាសមុទ្រនៅថ្ងៃទី២៤ ខែសីហា ដែលជាថ្ងៃខ្មៅសម្រាប់ផែនដី និងមនុស្សជាតិ។ ឧបទ្ទវហេតុនុយក្លេអ៊ែរហ្វូគូស៊ីម៉ា គឺជាគ្រោះមហន្តរាយនុយក្លេអ៊ែរដ៏ធ្ងន់ធ្ងរបំផុតមួយរបស់ពិភពលោក។ ជាលទ្ធផល ទឹកកខ្វក់ត្រូវបានគេដឹងថា មានធាតុវិទ្យុសកម្មជាង ៦០ ដែលគេស្គាល់ថាជាសារធាតុ radionuclides។ គ្មានបច្ចេកវិជ្ជា ដែលអាចសម្រេចបានក្នុងការព្យាបាលនុយក្លីដដ៏ច្រើននេះទេ...
ភ្នំពេញ ៖ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈថ្មី ដែលមានភារកិច្ចដឹកនាំដំឡើងប្រាក់ឈ្នួលកម្មករឆ្នាំ២០២៤ ត្រូវខិតខំសម្របសម្រួល ពិភាក្សាប្រាក់ឈ្នួលអប្បបរមាទោះតិច ឬច្រើនក្តីគឺត្រូវតែឡើង ។ នាឱកាសអញ្ជើញ ចុះជួបកម្មករជិត២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃ២៩...