ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានប្រកាសថា រាជរដ្ឋាភិបាលត្រៀមថវិកា១០០លានដុល្លារ ដើម្បីជួយលើកកម្ពស់ វិស័យកសិកម្ម របស់ប្រជាកសិករ ។ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបញ្ជាក់ជាសារធាណៈបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ នៅតំបន់ព្រៃស្ពឺ នាព្រឹកថ្ងៃ ២៩ សីហា ។...
ភ្នំពេញ ៖ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនី និយោជិត ចំនួន ១៨,០០០នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៣ ដែលមានមូលដ្ឋាននៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ គួរឲ្យដឹងថា រោងចក្រ សហគ្រាសទាំង១៣នេះ...
ភ្នំពេញ ៖ អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំដល់កម្លាំងនគរបាលជាតិ បន្ដការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី មិនឲ្យមានការលូកដៃជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុង របស់កម្ពុជា ។ នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ...
ភ្នំពេញ៖ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែសីហាស្អែកនេះ នឹងអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី មកពីតាមបណ្តារោងចក្រ សហគ្រាស តំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលជាការជួបសំណេះសំណាល លើកដំបូង របស់នាយករដ្ឋមន្រ្តីថ្មីកម្ពុជា ។
ភ្នំពេញ ៖ ក្នុងជំនួបជាមួយកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោក ឆុង វ៉ាងគឺន (Chung Hwang-Keun) រដ្ឋមន្ត្រីកសិកម្ម, ស្បៀង និងកិច្ចការជនបទ នៃសាធារណរដ្ឋកូរ៉េ បានកត់សម្គាល់ អំពីសក្តានុពលដ៏ធំធេងរបស់កម្ពុជា ដូចជាកត្តាធនធានធម្មជាតិ កត្តាប្រជាសាស្រ្ត និងជាពិសេស ការដឹកនាំរបស់កិតិ្តទេសាភិបាលបណ្ឌិត នឹងធ្វើឱ្យវិស័យកសិកម្មនៅកម្ពុជា...
ភ្នំពេញ ៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្នើភាគីពាក់ព័ន្ធពិចារណាឡើងវិញ ចំពោះការធ្វើប័ណ្ណបើកបរម៉ូតូ ចាប់ពីកម្លាំងម៉ាស៊ីន ៦០CC ឡើងទៅ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ។ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្លាស់ប្តូរមុខតំណែង អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្ដ្រី...
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី២៨ សីហា ឆ្នាំ២០២៣នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌទួលគោក ចុះពិនិត្យមើលលូ និងប្រឡាយ បឹងសាឡាង ក្នុងមូលដ្ឋានខណ្ឌទួលគោក ដើម្បីរិះរកគ្រប់មធ្យោបាយ ធ្វើយ៉ាងណាឲ្យលូនិងប្រឡាយទាំងនេះ អាចរំដោះទឹកបាន នៅពេលមានជំនន់ទឹកភ្លៀងខ្លាំងម្តងៗ ។ ក្នុងដំណើរចុះពិនិត្យផ្ទាល់ នៅតាមបណ្តោយផ្លូវ២៣០...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានធ្វើការប្ដេជ្ញាទប់ស្កាត់ និងបង្ក្រាប ឲ្យទាន់ពេលវេលា នូវការប៉ុនប៉ងបង្កចលាចលក្នុងសង្គម និងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមគ្រប់រូបភាព មិនឱ្យកើតមានឡើងនៅលើទឹកដីកម្ពុជា ជាដាច់ខាត ។ ក្នុងពិធីប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្តិអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមអធិបតីភាព អភិសន្ដិបណ្ឌិត ស សុខា...
ភ្នំពេញ ៖ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី២៨ សីហា ២០២៣ បានអនុញ្ញាតឲ្យឯកឧត្តម ឆុង វ៉ាងគឺន (Chung Hwang-Keun) រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀង និងកិច្ចការជនបទ នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ៕
ស៊ីដនី ៖ អ្នកប្រាជ្ញម្នាក់ បានឲ្យដឹងថា ការសម្រេចចិត្តរបស់ប្រទេសជប៉ុន ក្នុងការបញ្ចេញទឹកសំណល់ ដែលបំពុល ដោយនុយក្លេអ៊ែរ គឺមិនត្រឹមតែជាកំហុសគោល នយោបាយប៉ុណ្ណោះទេ ប៉ុន្តែជាការបាក់ឆ្អឹងដ៏ជ្រៅនៃការជឿទុកចិត្តរវាងកោះប៉ាស៊ីហ្វិក និងប្រទេសជប៉ុន។ លោក Transform Aqorau អនុប្រធាន សាកលវិទ្យាល័យជាតិនៃកោះសូឡូម៉ុន បានឲ្យដឹងនៅក្នុងអត្ថបទមួយ ដែលបានចេញផ្សាយ នៅលើគេហទំព័រ របស់សមាគមព័ត៌មានកោះប៉ាស៊ីហ្វិកថា ទឹកទាំងនេះមិនមែនគ្រាន់តែជាទីតាំងភូមិសាស្ត្រប៉ុណ្ណោះទេ...