តូក្យូ៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី Yoko Kamikawa បានប្រាប់ប្រធានាធិបតី អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី ឲ្យដឹងថា ជប៉ុននឹងគាំទ្រផែនការសន្តិភាព ដែលបានស្នើឡើង របស់អ៊ុយក្រែន ដើម្បីបញ្ចប់សង្គ្រាម ជាមួយរុស្ស៊ី។ លោកស្រី Kamikawa បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីជួបជាមួយលោក ហ្សេឡិនស្គី ក្នុងទីក្រុងគៀវកាលពីថ្ងៃអាទិត្យថា...
ភ្នំពេញ ៖ ដើម្បីចូលរួមពង្រឹងគុណភាព សេវាកម្មឲ្យបានល្អប្រសើរ ប្រកបដោយភាពទុកចិត្ត និងកក់ក្តៅសម្រាប់ទេសចរជាតិ-អន្តរជាតិ ក្រសួងទេសចរណ៍ បានណែនាំដល់លោក-លោកស្រី ជាមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែ ភាសាបន្តទាំងអស់ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវនូវក្រមប្រតិបត្តិវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ ។ តាមរយៈសេចក្ដីណែនាំរបស់ ក្រសួងទេសចរណ៍ នាថ្ងៃទី៨ មករា បានឲ្យដឹងថា វិស័យទេសចរណ៍កម្ពុជា បាននឹងកំពុងស្ថិតក្នុងដំណាក់កាល ងើបឡើងវិញពីវិបត្តិជំងឺកូវីដ-១៩...
ពោធិ៍សាត់ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីជំនាញបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យជាក់ស្តែង អំពីស្ថានភាព ក្នុងការផ្តត់ផ្គង់ទឹក សម្រាប់ការងារបង្កបង្កើន ផលស្រូវប្រាំងលើកទី២ ជូនបងប្អូនប្រជាកសិករ ក្នុងភូមិសាស្ត្រឃុំអូរតាប៉ោង...
បរទេស ៖ យោងតាមការចេញផ្សាយ របស់កាសែត Bild បានរាយការណ៍កាលពីថ្ងៃចន្ទ បានឲ្យដឹងថា ពលរដ្ឋភាគច្រើន នៅក្នុងប្រទេសអាល្លឺម៉ង់ មិនពេញចិត្តនឹងលោកអធិកាបតី សព្វថ្ងៃឡើយ ដោយលើកឡើងពីការស្ទង់មតិថ្មី ដែលធ្វើឡើងដោយវិទ្យាស្ថាន បោះឆ្នោត INSA ។ ទិន្នន័យបានបង្ហាញថា ស្ទើរតែពីរភាគបី នៃជនជាតិអាល្លឺម៉ង់ចង់ឱ្យគាត់លាលែង ពីតំណែងមុនការបោះឆ្នោត សហព័ន្ធបន្ទាប់ដែលគ្រោងធ្វើនៅខែតុលា ឆ្នាំ២០២៥...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមអ្នកស៊ើបការណ៍កូរ៉េខាងត្បូង បានចោទប្រកាន់កូរ៉េខាងជើងថា បានផ្តល់អាវុធដល់ក្រុមហាម៉ាស ប៉ុន្តែអះអាងថា ភស្តុតាងគាំទ្រ គឺពិបាកក្នុងការផ្តល់ ខណៈដែលអាមេរិកក៏ បានធ្វើការចោទប្រកាន់ស្រដៀងគ្នានេះ ពីមុនមក ដែលក្រុងព្យុងយ៉ាងបដិសេធ។ ទីភ្នាក់ងារចារកម្មសំខាន់ របស់ទីក្រុងសេអ៊ូល គឺសេវាស៊ើបការណ៍ សម្ងាត់ជាតិ (NIS) បានចេញផ្សាយរូបថត កាលពីថ្ងៃចន្ទ នៃគ្រាប់បែកដៃបាញ់គ្រាប់រ៉ុក្កែត...
ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការ នគរបាល រាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីជួបជុំពិសាអាហារសាមគ្គីជាមួយកីឡាករបាល់ទះ គ្រូបង្វឹក និងក្រុមការងារ របស់ក្លឹបរដ្ឋបាលរាជធានីភ្នំពេញ និងអបអរសាទរក្លឹបរដ្ឋបាល រាជធានីភ្នំពេញ ទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងប្រកួតពានរង្វាន់កីឡាបាល់ទះ សម្តេចក្រឡាហោម ស...
ពោធិ៍សាត់ ៖ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដឹកនាំមន្ត្រីជំនាញក្រោមឱវាទ ចុះអន្តរាគន៍បើកទ្វារទឹក ទំនប់ទី៣ និង ទ្វារទឹកទំនប់ទី៥ ជូយដល់ប្រជាកសិករ ដែលកំពុងធ្វើស្រែប្រាំង ដែលកំពុងកង្វះទឹកបន្ទាន់។ លោកហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ការបង្កបង្កើនផលស្រូវ រដូវប្រាំងទូទាំងខេត្ត...
បរទេស៖ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយលើកឡើង ពីមនុស្សដែលស្គាល់ពីការវាយតម្លៃថា ការស៊ើបការណ៍សម្ងាត់ របស់សហរដ្ឋអាមេរិកជឿថា ការបណ្តេញចេញនូវឥស្សរជន យោធាជាន់ខ្ពស់ របស់ចិនជាច្រើននាក់មុនពេលចូលឆ្នាំថ្មី គឺបានផ្សារភ្ជាប់ទៅនឹងអំពើពុករលួយ ដែលរីករាលដាលនៅក្នុង កងទ័ពរំដោះប្រជាជន (PLA)។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីភ្នាក់ងារ Bloomberg...
តូក្យូ៖ មន្ត្រីក្រសួងដឹកជញ្ជូនបានឲ្យដឹងថា ប្រធានក្រុម នៃយន្តហោះឆ្មាំឆ្នេរសមុទ្រ ដែលជាប់ពាក់ព័ន្ធនឹង ការប៉ះទង្គិចគ្នាជាមួយយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines នៅសប្តាហ៍នេះនៅឯអាកាសយានដ្ឋាន Haneda របស់ទីក្រុងតូក្យូ ប្រហែលជាមិនបានឮការដោះដូរ រវាងយន្តហោះ JAL និងអ្នកត្រួតពិនិត្យចរាចរណ៍ អាកាសយានដ្ឋានទេ ដោយសារវិទ្យុរបស់គាត់ អាចត្រូវបានកំណត់នៅប្រេកង់ផ្សេងគ្នា។ យោងតាមប្រតិចារិកនៃទំនាក់ទំនងវិទ្យុ ដែលបានចេញផ្សាយកាលពីថ្ងៃពុធដោយក្រសួងនេះ...
តូក្យូ៖ សមាជិកសភាម្នាក់ មកពីបក្សពួកដ៏ធំបំផុត នៅក្នុងគណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាច របស់ប្រទេសជប៉ុន ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ ជុំវិញការចោទប្រកាន់ពាក់ព័ន្ធនឹង រឿងអាស្រូវនៃការរៃអង្គាស ប្រាក់ផ្នែកនយោបាយ ដែលបានលុកលុយគណបក្ស មកដល់បច្ចុប្បន្ននេះ។ ព្រះរាជអាជ្ញាសង្ស័យ Yoshitaka Ikeda សមាជិកសភាតំណាង បានទទួលប្រាក់សរុបចំនួន ៤៨,២៦ លានយ៉េន (៣៣៣,០០០ដុល្លារ) ក្នុងរយៈពេល ៥...