ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើអភិបាលខេត្តបាត់ដំបង និងអភិបាលក្រុង/ស្រុក សហការជាមួយមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ពិនិត្យលទ្ធភាព លើកផ្លាកតាំងបង្ហាញតំបន់រមណីយដ្ឋានទេសចរណ៍ នៅក្នុងខេត្តនិងនៅ តាមបណ្តាស្រុកនានា ឱ្យបានផុលផុស។ ការស្នើនេះធ្វើឡើងក្នុង ឱកាសលោករដ្ឋមន្រ្តី អញ្ជើញជាអធិបតីក្នុងពិធីប្រកាសជាផ្លូវការទីក្រុងបាត់ដំបង ជាទីក្រុងទេសចរណ៍ គ្មានផ្សែងបារី នារសៀលថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០២៤...
ភ្នំពេញ ៖ រយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ករណីក្មេងទំនើងនៅទូទាំងប្រទេស នៅបន្តមានសភាពស្ងប់ស្ងាត់ ដោយថ្ងៃខ្លះក៏សឹង តែគ្មានករណីនេះ កើតឡើងតែម្ដង។ ក្នុងរយៈពេល ៧ថ្ងៃ នៃសប្តាហ៍ទី៣នេះ មានត្រឹមជាង ១០ករណី តែប៉ុណ្ណោះដែលបានកើតឡើង ហើយជាករណី មានលក្ខណៈទ្រង់ទ្រាយ តូចតាចនៅទូទាំងប្រទេស។ ភាពស្ងប់ស្ងាត់នៃករណីក្មេងទំនើង...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៤ នេះ បានបើកកម្មវិធីវេទិកា រវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ។ វេទិកានេះ ប្រព្រឹត្តទៅនៅសាសសន្និសិទ សាលាខេត្តកំពង់ចាម ចូលរួមជាអធិបតីដោយ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែត New York Times បានរាយការណ៍ កាលពីថ្ងៃអង្គារ ដោយដក ស្រង់ប្រភពថា លោកVladimir Zelenskyបានធ្វើការស្នើសុំ ដោយសម្ងាត់ ពីសហរដ្ឋអាមេរិកនូវមីស៊ីល Tomahawk។ មីស៊ីលប្រភេទនេះ ត្រូវបាន គេស្គាល់ថាជាអាវុធ ដែលផលិតដោយលោកខាងលិច និងដែលបានផ្គត់ផ្គង់...
បរទេស៖យោងតាមការចេញ ផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងវ៉ាស៊ីន តោនបានប្រកាសថា ខ្លួននឹងដាក់កម្រិត ចំពោះទិដ្ឋាការអាមេរិក សម្រាប់មនុស្ស ទទួលខុសត្រូវចំពោះការបំផ្លាញ លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសហ្គាណា។ ប្រភពដដែលបានសរសេរទៀតថាការព្រមាននេះ បានធ្វើឡើងកាលពីថ្ងៃចន្ទ ពោលគឺនៅចំពេលប៉ុន្មានសប្តាហ៍ប៉ុណ្ណោះនៅមុនការបោះឆ្នោតប្រធានាធិបតី និងសភារបស់ប្រទេស អាហ្វ្រិកខាងលិច។ នៅក្នុងសេចក្តីថ្លែងការណ៍ដែល ប្រកាសអំពីគោលនយោបាយរឹតបន្តឹងទិដ្ឋាការ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការគាំទ្រ និងជំរុញលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសហ្គាណា និងជុំវិញពិភពលោក។...
ភ្នំពេញ ៖ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ០៨ តុលា ២០២៤ មានបេក្ខជនប្រឡងជាប់ ចំនួន ១០៦ ៣៥១ នាក់ ក្នុងនោះ និទ្ទេស A ចំនួន ២ ២១៦នាក់។...
បរទេស៖ ឧត្តមសេនីយ កំពូលមួយរូប បានត្អូញត្អែរថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន មិនអាចមានប្រតិកម្មភ្លាមៗ ចំពោះការផ្លាស់ប្តូរស្ថានភាពសមរភូមិនោះទេ ពីព្រោះ ភស្តុភាររបស់ខ្លួនត្រូវបានបំផ្លាញ ដោយការិយាធិបតេយ្យ (ប្រព័ន្ធរដ្ឋបាលរបស់អង្គភាពមួយ) និងអំពើពុករលួយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ការសម្របខ្លួនគឺ ជាតម្រូវការដ៏សំខាន់មួយ សម្រាប់យោធាទំនើប...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងក្រុងគៀវនឹងចាប់បង្ខំទាហានចំនួន ១៦ ម៉ឺននាក់បន្ថែមទៀតក្នុងរយៈពេល ៣ ខែខាងមុខ ដើម្បីមកចូលរួមប្រតិបត្តិការ ប្រឆាំងទៅនឹងប្រទេសរុស្សី។ នេះបើតាមសេចក្តីថ្លែងការណ៍ របស់សមាជិកសភា និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកផងបាន ចេញផ្សាយហើយ ទោះបីជាបច្ចុប្បន្ន អ៊ុយក្រែនមានទាហាន ជាងមួយលាន នាក់ត្រូវបានចុះឈ្មោះត្រៀម បម្រុងរួចទៅហើយ ប៉ុន្តែការខាតបង់ខ្ពស់បានធ្វើឱ្យកង កម្លាំងប្រដាប់អាវុធ...
ភ្នំពេញ ៖ សូមព្រះបារមីព្រះមហាសេ្វតច្ឆត្រ និងវត្ថុស័ក្តិសិទ្ធិក្នុងលោកប្រោសប្រទាន ពរជ័យ សិរីមង្គល ថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជវរោកាសជយាភិរម្យនៃព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការយាងគ្រង ព្រះបរមសិរីរាជសម្បត្តិ (២៩ តុលា ២០០៤ – ២៩ តុលា ២០២៤)...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួង ការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានប្តេជ្ញាថា ប្រទេសរបស់លោក នឹងផ្តល់ការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះការវាយប្រហារនាពេលថ្មីៗនេះរបស់អ៊ីស្រាអែល ដោយប្រើឧបករណ៍ ដែលមានទាំងអស់។ លោក Baghaei បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទ សារព័ត៌មានប្រចាំសប្តាហ៍ ដើម្បីឆ្លើយតបទៅនឹង សំណួរមួយអំពីថាតើអ៊ីរ៉ង់ បានទទួលសារណា មួយពីរដ្ឋលោកខាងលិច ដែលអំពាវនាវកុំឱ្យ មានការសងសឹក...