ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានចាប់ផ្តើមបើកបង្រៀនថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ហើយ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ ជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិ និងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ។ ជាមួយនឹងការចាប់ផ្តើមបង្រៀននេះ សាកលវិទ្យាល័យ ក៏បានប្រកាសជ្រើសរើសនិស្សិតបន្ថែមទៀតចូលរៀនផងដែរ។ សម្រាប់អ្នកចុះឈ្មោះមុនថ្ងៃចូលរៀន នឹងបញ្ចុះតម្លៃ ២០០ដុល្លារ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...
តូក្យូ៖ ទីភ្នាក់ងារ Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ថា នៅថ្ងៃសុក្រនេះ ទិន្នន័យរបស់ក្រសួងសុខាភិបាលបានបង្ហាញឲ្យដឹងថា ចំនួនអ្នកជំងឺកូវីដ-១៩ គិតជាមធ្យមនៅក្នុងចំណោម មន្ទីរពេទ្យដែលបានកំណត់នៅទូទាំងប្រទេសជប៉ុន បានកើនឡើងចំនួន៩សប្តាហ៍ជាប់ៗគ្នា ចាប់តាំងពីមេរោគនេះ ត្រូវបានបន្សោយអនុភាពប្រែក្លាយ ទៅជាប្រភេទជំងឺស្រដៀងគ្នានឹងជំងឺគ្រុនផ្តាសាយ តាមរដូវនៅក្នុងខែឧសភា ។ គិតជាមធ្យមនៅក្នុងចំណោមស្ថាប័នវេជ្ជសាស្រ្តប្រហែល៥.០០០កន្លែង គឺនៅថេរចំនួន១១.០៤ភាគរយនៅក្នុងសប្តាហ៍ចាប់ពីថ្ងៃទី១០ ខែកក្កដា យោងតាមទិន្នន័យដែលលើសពី១០ជាលើកដំបូងចាប់តាំងពីប្រព័ន្ធរាយការណ៍ត្រូវបានអនុវត្តកាលពីដើមខែឧសភា ។...
បរទេស៖ ជំនន់ទឹកភ្លៀង បានប៉ះពាល់ដល់ទីតាំង ជាច្រើនក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីព្រឹកថ្ងៃសៅរ៍ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងពេញមួយយប់។ ផ្លូវRatchadaphisek រងគ្រោះលិចខ្លាំងជាងគេ ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំង បានវាយលុកតំបន់ ជាច្រើនក្នុងទីក្រុងបាងកក នៅម៉ោងប្រហែល ៩...
គៀវ៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បានជំរុញឱ្យគណៈកម្មការអឺរ៉ុប ធានាការនាំចេញផលិតផលកសិកម្មអ៊ុយក្រែន ទាំងអស់ដោយគ្មានដែនកំណត់ទៅកាន់សហភាពអឺរ៉ុប ទោះបីជាមានការអំពាវនាវរបស់ប៉ូឡូញ ឱ្យពន្យារពេលការហាមឃាត់ការនាំចេញក៏ដោយ។ លោក Shmyhal បានសរសេរថា “នេះគឺជាសកម្មភាពនៃសាមគ្គីភាព មិនត្រឹមតែជាមួយអ៊ុយក្រែន ប៉ុណ្ណោះទេ ប៉ុន្តែជាមួយពិភពលោក ដែលពឹងផ្អែកលើគ្រាប់ធញ្ញជាតិរបស់យើង” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ លោកបានពណ៌នាអំពីចេតនារបស់ប្រទេសប៉ូឡូញ ក្នុងការបន្តរារាំងការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ទៅកាន់សហភាពអឺរ៉ុបថា...
ភ្នំពេញ ៖ លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ គណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត (គឃ.សប) បានទទួលពាក្យបណ្ដឹងពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោត ចំនួន ៣២បណ្ដឹង។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប។ នាឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ នៅថ្ងៃទី២១...
សេអ៊ូល៖ ទិន្នន័យការិយាល័យគយបានបង្ហាញថា ការនាំចេញរបស់កូរ៉េខាងត្បូង បានធ្លាក់ចុះជាងពីរខ្ទង់ សម្រាប់រយៈពេល ២០ថ្ងៃដំបូងនៃខែនេះ ដោយសារតែតម្រូវការទន់ សម្រាប់គ្រឿងអេឡិចត្រូនិក ដែលផលិតក្នុងស្រុក និងតម្លៃផលិតផលប្រេងទាប។ ការដឹកជញ្ជូនចេញទៅក្រៅប្រទេសបានធ្លាក់ចុះ ១៥,២ ភាគរយធៀបនឹងឆ្នាំមុនមកត្រឹម ៣១,២៣ពាន់លានដុល្លារអាមេរិក ក្នុងអំឡុងពេលថ្ងៃទី០១-២០ ខែកក្កដា នេះបើយោងតាមសេវាគយកូរ៉េ។ ការនាំចេញជាមធ្យមប្រចាំថ្ងៃបានធ្លាក់ចុះ ១៥,២ ភាគរយក្នុងរយៈពេល ២០ថ្ងៃ។ ការនាំចេញរបស់ប្រទេសនេះ...
កាលពីថ្ងៃទី ២០ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិន បាននឆ្លើយតបសំបុត្រ ទៅកាន់អ្នកតំណាង បណ្ឌិតសភាចារ្យ និងអ្នកជំនាញជាវាគ្មិន នៃសិក្ខាសាលាចល័ត” វិទ្យាសាស្រ្ត និងប្រទេសចិន” ដើម្បីលើកឡើងការរំពឹងទុកដ៏មុតមាំ ចំពោះបុគ្គលិកវីទ្យាសាស្ត្រ និងបចេ្ចកវិទ្យាដែលគាំទ្រ និងចូលរួមក្នុងការផ្សព្វផ្សាយ ចំណេះដឹងវិទ្យាសាស្ត្រ ។ នៅក្នុងលិខិតឆ្លើយតប លោក...
បរទេស ៖ ប្រទេសកូរ៉េខាងជើង បានគំរាមឆ្លើយតប ដោយអាវុធនុយក្លេអ៊ែរ ប្រសិនបើអាមេរិក ដាក់ពង្រាយនាវាផ្ទុកយន្តហោះ យន្តហោះទម្លាក់គ្រាប់បែក និងនាវាមុជទឹកផ្ទុកមីស៊ីលនៅកូរ៉េខាងត្បូង, នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលចែករំលែក កាលពីថ្ងៃព្រហស្បតិ៍ ដោយបណ្តាញសារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើង KCNA ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ទីក្រុងព្យុងយ៉ាងអះអាងថា...
ភ្នំពេញ ៖ អង្គការហ្វ្រង់កូហ្វូនី ដែលជាប្រទេសនិយាយ ភាសាបារាំង បានអះអាងថា ការចូលរួមសង្កេតការណ៍ បោះឆ្នោតនៅកម្ពុជា ចូលរួមលើកកម្ពស់នីតិរដ្ឋ និងដំណើរការប្រជាធិបតេយ្យ ។ ការបញ្ជាក់នេះខណៈសម្តេចហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានអនុញ្ញាតឲ្យប្រតិភូបេសកកម្ម វាយតម្លៃការបោះឆ្នោត ហ្វ្រង់កូហ្វូនី ដឹកនាំដោយ លោក Desir Nyaruhirira ទីប្រឹក្សាអង្គការទទួលបន្ទុកកិច្ចការនយោបាយ...
តូក្យូ៖ ប្រទេសជប៉ុន បានដាក់កូរ៉េខាងត្បូងទៅក្នុងបញ្ជីដៃគូ ពាណិជ្ជកម្ម ដែលពេញចិត្ត របស់ខ្លួនបន្ទាប់ពីរយៈពេល ៤ឆ្នាំ ខណៈដែលទំនាក់ទំនង រវាងប្រទេសទាំងពីរបន្តប្រសើរឡើង បន្ទាប់ពីមានជម្លោះជាច្រើនឆ្នាំ ជុំវិញបញ្ហាសង្គ្រាម ។ ជាមួយនឹងការកែប្រែបទបញ្ជាគណៈរដ្ឋមន្ត្រី ដែលមានប្រសិទ្ធភាពក្នុងថ្ងៃតែមួយ ការនាំចេញភាគច្រើនទៅកាន់កូរ៉េខាងត្បូង មិនទាមទារការអនុញ្ញាតនោះទេ។ ប្រទេសនេះបានចូលរួមជាមួយប្រទេស ដែលពេញចិត្តចំនួន ២៦ ផ្សេងទៀតក្នុងបញ្ជីរួមទាំងប្រទេស អង់គ្លេស និងសហរដ្ឋអាមេរិក។...