ថ្ងៃទី១៧ ខែកក្កដា សន្និសីទប្រកាសព័ត៌មាន ស្តីពីការច្នៃប្រឌិតថ្មី ផ្នែកបច្ចេកវិទ្យា សម្រាប់ការផ្សាយបន្តផ្ទាល់ ពីការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីស របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានប្រារព្ធធ្វើនៅក្រុងប៉េកាំង។ កម្មវិធីច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យាចំនួន១០ ដែលអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនស្រាវជ្រាវនិងអភិវឌ្ឍដោយម្ចាស់ការត្រូវបានបញ្ចេញ រួមមាន ការផលិតរលកសញ្ញាសាធារណៈ សម្រាប់ទូរទស្សន៍រូបភាពភ្លឺ ច្បាស់កម្រិត 8K/SD ការកែសម្រួលតាមកម្មវិធីAI ការថតនិងផលិត ដោយកម្មវិធី ដោយមាAIជាជំនួយជាដើម។...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំមន្ដ្រីនគរបាលចរាចរណ៍ ត្រូវប្រើពាក្យពេចន៍និយាយស្តី អាកប្បកិរិយា សមរម្យមួយប្រជាជន ជាពិសេស ប្រសិនបើអ្នកបើកបរអត់ល្មើសច្បាប់ ហាមហៅត្រួតពិនិត្យ ដើម្បីកុំឲ្យរំខានដល់អ្នកធ្វើដំណើរ។ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន៦៦៨នាក់ នាថ្ងៃ១៨ កក្កដា លោកឧបនាយករដ្ឋមន្ដ្រី ស...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩នៅព្រឹកថ្ងៃ១៨ កក្កដា បានចាត់ឲ្យក្រុមការងារនាំយកអង្ករចំនួន២ការ៉ុង មី២កេស ត្រីខ២យួរ និងថវិកា ២០០,០០០រៀល ជូនដល់គ្រួសារលោក យ៉ង ឈឹម និងលោក យិន ឧសភា រស់នៅភូមិចម្ការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់...
ណាហ្គា ស្ទ្រីប៖ កាលពីថ្ងៃពុធ អ៊ីស្រាអ៊ែល បានបន្តការវាយប្រហារតាមផ្លូវអាកាស របស់ខ្លួនទៅលើតំបន់ហ្គាហ្សា ក្រោយពីនាយករដ្ឋមន្ត្រី បេហ្សាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានប្តេជ្ញាថា នឹងបង្កើនសម្ពាធ លើក្រុមហាម៉ាស់ ខណៈដែលក្តីសង្ឃឹម បានរសាត់ទៅបាត់ សម្រាប់ផែនការបទឈប់បាញ់គ្នា ដែលប្រកាសដោយសហរដ្ឋអាមេរិក ។ លោក Ismail Haniyeh...
ភ្នំពេញ ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២ របស់ខ្លួន ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈចំនួន៣ ជាមួយនិងការជជែក វែកញែកលើសេចក្តីព្រាងដីកា ស្តីពីបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាផងដែរ ។ កិច្ចប្រជុំនេះធ្វើឡើង នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៤ នេះ បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសារទឹក ដល់សត្វពីហនៈ ជូនប្រជាកសិករក្នុងភូមិអូរកណ្ដាល ឃុំព្រែកក្របៅ ស្រុកកងមាស ។ លោកអភិបាលខេត្ត បានមានប្រសាសន៍ក្នុងឱកាសនោះថា ការបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់សត្វពាហនៈ នាពេលនេះ...
បរទេស៖ លោកស្រី Kimberly Cheatle ដែលជាប្រធានសេវាសម្ងាត់ របស់សហរដ្ឋអាមេរិក បានអះអាងថា ការព្រួយបារម្ភអំពីសុវត្ថិភាព បានរារាំងភ្នាក់ងារ របស់លោកស្រីពីការពង្រាយ នៅលើដំបូលអគារ ពីការធ្វើឃាត ដែលនឹងក្លាយជាគោលដៅ របស់លោក ដូណាល់ ត្រាំ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤...
ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលដាក់ចេញចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្លាយជាប្រទេស ដែលមានចំណូលខ្ពស់ បន្តពីសម្តេចតេជោ ហ៊ុន សែន...
បាងកក ៖ កាលពីថ្ងៃពុធ តុលាការធម្មនុញ្ញ របស់ប្រទេសថៃឡង់ដ៏ បានអះអាងថា ខ្លួននឹងប្រកាសសាលក្រម របស់ខ្លួន សម្រាប់សំណុំរឿងមួយ ដែលស្វែងរកការរំសាយគណបក្ស ប្រឆាំងដ៏សំខាន់មួយ ឈ្មោះថា ចលនាទៅមុខ រឺហៅថា Move Forward ដែលនឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី៧ ខែសីហា ខាងមុខនេះ ។ តុលាការបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចៅក្រមបានយល់ស្របថា...
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកស្រី Alissa Chaker តំណាង UNDP បានចុះកិច្ចព្រមព្រៀង លើការចាប់ផ្តើមអនុវត្ត គម្រោង« ពង្រឹងយុទ្ធសាស្ត្របៃតង តាមរយៈស្ថានីយ៍ណ្ដុះកូនឈើថ្នាក់តំបន់នៅកម្ពុជា» ដោយផ្តោតលើការកសាងផែនការមេ សម្រាប់សាងសង់ស្ថានីយបណ្តុះកូនឈើ ចំនួន ៥តំបន់។ ស្ថានីយនេះ មានលក្ខណៈបន្ស៊ាំ...