តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងថា ជប៉ុននឹងបន្តផ្តល់ការគាំទ្រការកសាងឡើងវិញដល់អ៊ុយក្រែន ដែលហែកហួរដោយសង្រ្គាម ដោយប្រើប្រាស់បទ ពិសោធន៍របស់ខ្លួនក្នុងការសង្គ្រោះពីការរញ្ជួយដី។ នៅក្នុងសន្និសីទជប៉ុន-អ៊ុយក្រែន សម្រាប់ការលើកកម្ពស់កំណើនសេដ្ឋកិច្ច និងការកសាងឡើងវិញដែលបានធ្វើឡើងនៅទីក្រុងតូក្យូមុនខួបលើកទី២ នៃការលុកលុយរបស់រុស្ស៊ីមកលើប្រទេសជិតខាងរបស់ខ្លួន លោក គីស៊ីដា បានឲ្យដឹងថា ស្ថានភាពនេះគឺ “មិនងាយស្រួលនោះទេ ប៉ុន្តែថាការជួយទីក្រុងគៀវ ងើបឡើងវិញ គឺជាការវិនិយោគនាពេលអនាគត “។...
ភ្នំពេញ ៖ ក្នុងរយៈពេល១សប្ដាហ៍ ចាប់ពីថ្ងៃទី១២-១៨ កុម្ភៈនេះ សមត្ថកិច្ចនគរបាលជាតិ បានបង្ក្រាបបទល្មើសព្រហ្មទណ្ឌចំនួន៤៥ករណី នៅទូទាំងប្រទេស។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រតិបត្តិការបង្ក្រាប បទល្មើសទាំង៤៥ករណីនោះ សមត្ថកិច្ចនគរបាលជាតិ បានក្រសោបចាប់ឃាត់ខ្លួន ជសង្ស័យសរុបចំនួន៦៥នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។ ជាការកត់សម្គាល់ បើធៀបនឹងសប្ដាហ៍កន្លងទៅ...
ភ្នំពេញ៖ ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដែលកំពុងបើកការដ្ឋាន សាងសង់ជាផ្លូវការនៅថ្ងៃ១៩ កុម្ភៈនេះ គ្រោងប្រើពេលវេលា៤២ខែ សម្រាប់ការសាងសង់ ។ នេះបើតាមការឲ្យដឹង ពីក្រសួងសាធារណការ។ ស្ពាននេះ គឺជាស្ពាន ទី១៦ហើយ បើគិតក្នុងចំណោម ស្ពានធំៗ ដែលបានសាងសង់ក្រោមឥណទានសម្បទានពីមិត្តចិន រួមមាន៖ ស្ពានមិត្តភាពកម្ពុជា-ចិន (សេកុងស្ទឹងត្រែង) , ស្ពានមិត្តភាព...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី កម្ពុជា បានមានប្រសាសន៍ថា នៅគ្រប់ទីកន្លែងនៅកម្ពុជា នាពេលបច្ចុប្បន្ននេះ គឺគ្មានសង្គ្រាមទៀតឡើយ ប៉ុន្តែបែរមកវិញ គឺជាការបង្រួបបង្រួមប្រទេសជាតិ ព្រមទាំងមានការអភិវឌ្ឍគ្រប់ទីកន្លែង ។ នាឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ប្រវែង ៨៤៥,៧០ ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែងសរុប ៨០៤,៣០ម៉ែត្រ...
ភ្នំពេញ៖ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា នាថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២៤នេះ បានអញ្ជើញជាវាគ្មិនកិត្តិយស ក្នុងកម្មវិធី «បងស្រី និងប្អូនស្រី» ដោយបានចែករំលែកចំណេះដឹង បទពិសោធល្អៗ អំពីការសិក្សា តាំងពីថ្នាក់បឋមដល់ថ្នាក់បណ្ឌិត ជូនប្អូនៗយុវតី សិស្ស-និស្សិត សមាជិក សមាជិកា និងភ្ញៀវកិត្តិយសសរុប ចំនួនប្រមាណ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផល ការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងការងារ កាលពីថ្ងៃទី០៨ ខែកុម្ភៈ បានផ្តល់អនុសាសន៍ណែនាំចំនួន១៣ចំណុច ឱ្យក្រសួងការងារអនុវត្ត ឱ្យកាន់តែប្រសើរថែមទៀត ខណៈអនុសាសន៍ណែនាំនានា របស់សម្តេចធិបតីនាពេលកន្លងមក ក្រសួងការងារអនុវត្តបាន ដោយជោគជ័យ។ សម្រាប់អនុសាសន៍ណែនាំចំណុចទី១០...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញ អនុក្រឹត្យ ស្តីពីការផ្ទេរ មហាវិទ្យាល័យបញ្ជាការសេនាធិការ របស់សាកលវិទ្យាល័យការពារជាតិ ពីចំណុះក្រសួងការពារជាតិ ទៅដាក់ចំណុះអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានស្នើឱ្យលោក ដូណាល់ ត្រាំ ធ្វើទស្សនកិច្ចនៅតំបន់សមរភូមិរបស់ទីក្រុងគៀវ ជាមួយកងកម្លាំងរុស្ស៊ី ដោយនិយាយលោកថា បេក្ខភាពប្រធានាធិបតីបក្សប្រឆាំង ឈានមុខគេរបស់អាមេរិករូបនេះ គួរតែទៅមើលឃើញ ជម្លោះដោយផ្ទាល់នឹង ភ្នែករបស់គាត់ មុនពេលធ្វើការសម្រេចចិត្ត គោលនយោបាយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៨...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ស្អែកនេះ នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធបើកការដ្ឋាន ជាផ្លូវការស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា...
បរទេស៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានជំរុញឱ្យរដ្ឋមន្ត្រីការបរទេស អាមេរិក លោក Antony Blinken ដកទណ្ឌកម្ម ដែលដាក់លើអាជីវកម្ម របស់ប្រទេសចិន នៅពេលដែលអ្នកទាំងពីរបានជួបគ្នានៅខាងក្រៅសន្និសីទសន្តិសុខទីក្រុង Munich លើកទី ៦០ កាលពីថ្ងៃសុក្រ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៧...