បរទេស៖ តុលាការកូរ៉េខាងត្បូង បានលុបចោលដីកាចាប់ខ្លួនប្រធានាធិបតី Yoon Suk Yeol នៅថ្ងៃសុក្រនេះ ដោយបើកផ្លូវឱ្យមានការ ដោះលែងលោកចេញពីពន្ធនាគារ បន្ទាប់ពីការចាប់ខ្លួនលោកកាល ពីពាក់កណ្តាលខែមករា លើការចោទប្រកាន់ពីបទបះបោរ ជុំវិញការដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លី ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា តុលាការក្រុងសេអ៊ូលបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្តីបន្ទោសប្រធានាធិបតី អ៊ុយក្រែនលោក វ្លាឌីមៀ ហ្សេលេនស្គី សម្រាប់ការមិនគោរព កាលពីថ្ងៃសុក្រនៅ ក្នុងកិច្ចប្រជុំការិយាល័យ Oval បន្ទាប់មកក៏បានលុបចោលការ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែដែល លោក ត្រាំ បាននិយាយថា នឹងធ្វើឱ្យអ៊ុយក្រែនកាន់តែ ខិតជិតក្នុងការបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី។ យោងតាមសារព័ត៌មាន AP...
ភ្នំពេញ ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក បានធ្វើការប្តេជ្ញាចិត្តនៅចំពោះមុខ អង្គសន្និសីទថ្នាក់រដ្ឋមន្ត្រីសកល ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី៤ ដោយបានលើកឡើងនូវចំណុចចំនួន ៣ លើការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ការប្តេជ្ញាចិត្ត ៣ចំណុច របស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កម្ពុជា...