ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Yuidi sGANO ប្រធានតំណាងទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំនៅកម្ពុជា នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងអភិវឌ្ឍន៍...
ភ្នំពេញ៖ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីអបអរក្នុងឱកាស ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុកខាងមុខនេះ ក្រុមហ៊ុន សាមសុង មានកម្មវិធីប្រូម៉ូសិនថែមជូន ដ៏ពិសេសអស្ចារ្យបំផុត សម្រាប់រាល់ការជាវស្មាតហ្វូន Samsung Galaxy A30s, A50, និង A50s ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី...
ភ្នំពេញ៖ បន្ទាប់ពីសង្កេតឃើញព្រៃឈើ លើភ្នំគូលែនបាត់បង់អស់ប្រមាណជា៨០ភាគរយ អង្គការមូលនិធិបុរាណវិទ្យា និងការអភិវឌ្ឍរបស់បារាំង និងក្រុមហ៊ុន KularaWater ដែលជាក្រុមហ៊ុនផលិតទឹករ៉ែធម្មជាតិ “អូ គូលែន” បានសហការគ្នាដាំឡើងឈើឡើងវិញជាង៧ពាន់ដើម ក្នុងតំបន់ការពារធម្មជាតិ លើផ្ទៃដី១៤ហិកតា នៅលើភ្នំគូលែន ក្នុងខេត្តសៀមរាប សម្រាប់ទុកជាសម្បត្តិរបស់រដ្ឋ ។ តាមការថតពីលើអាកាសដោយប្រព័ន្ធផ្កាយរណប នាពេលចុងក្រោយនេះ បានបង្ហាញថា ព្រៃឈើនៅលើភ្នំគូលែនទាំងមូលបានបន្តបាត់បង់អស់ប្រមាណ ៨០%...
បរទេស៖ ខណៈពេលដែលពិភពលោក កំពុងតែមើលឃើញពីផលប៉ះពាល់នៃការផ្លាស់ប្តូរ អាកាសធាតុរួចមក រដូវក្តៅឆ្នាំនេះបានបំបែកកំណត់ត្រា ជុំវិញពិភពលោក។ ជាមួយគ្នានេះដែរ ប្រទេសឥណ្ឌាក៏បានជួបប្រទះ នូវរលកកម្តៅដែលវែងបំផុតទី ២ របស់ខ្លួនដោយសីតុណ្ហភាពឡើងដល់ ៥០,៨ អង្សាសេនៅក្នុងរដ្ឋ Rajasthan ក្នុងឆ្នាំនេះ។ ជាងនេះទៅទៀត បើតាមរបាយការណ៍បានបង្ហាញថា អាកាសធាតុក្តៅខ្លាំង អាចសម្លាប់ប្រជាជនឥណ្ឌា ១,៥លាននាក់ ក្នុងមួយឆ្នាំ ដោយគិតពីឆ្នាំ២១០០ទៅ។ យោងតាមការសិក្សាចេញផ្សាយ ដោយមន្ទីរពិសោធន៍ផលប៉ះពាល់អាកាសធាតុនៃ សាកលវិទ្យាល័យឈីកាហ្គោ និងមជ្ឈមណ្ឌលតាតា សម្រាប់ការអភិវឌ្ឍនៅ UChicago កាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញថា ព្រឹត្តិការណ៍កម្តៅខ្លាំងដែល បានបង្កឡើងដោយការផ្លាស់ប្តូរអាកាសធាតុត្រូវបានគេបារម្ភថា អាចសម្លាប់ប្រជាជនឥណ្ឌាចំនួន ១,៥ លាននាក់បន្ថែមទៀតជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ ២១០០ទៅ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា ការសិក្សានេះបានបន្ថែមទៀតថា “ ប្រសិនបើការបំភាយឧស្ម័នផ្ទះកញ្ចក់ នៅតែបន្តកើនឡើងក្នុងអត្រានាពេលបច្ចុប្បន្ននេះ ប្រទេសឥណ្ឌាត្រូវបានគេព្យាករថានឹងមានការ កើនឡើងយ៉ាងឆាប់រហ័ស នៅថ្ងៃក្តៅខ្លាំងនៅសតវត្សរ៍បន្ទាប់ ដែលបង្កើនហានិភ័យនៃការស្លាប់” ។ គេសង្កេតឃើញថា ឥទ្ធិពលអាក្រក់បំផុតនៃបំរែបំរួលអាកាសធាតុទំនងជាត្រូវបាន គេមើលឃើញជាទម្រង់នៃការឡើងកម្តៅ។កម្តៅខ្លាំង ធ្វើឱ្យរាងកាយស្ថិតក្នុងភាពតានតឹងយ៉ាងខ្លាំង ធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធឈាមរត់និងមានគ្រោះថ្នាក់ ជាពិសេសសម្រាប់កុមារតូចៗ និងអ្នកដែលមានអាយុលើសពី ៦៥ ឆ្នាំ។ របាយការណ៍ក៏បានព្រមានផងដែរថា សីតុណ្ហភាពប្រចាំឆ្នាំជាមធ្យមនៅឥណ្ឌាក៏នឹងកើនឡើង ៤ អង្សាសេដល់ ២៨ ត្រឹមឆ្នាំ ២១០០។ចំនួនថ្ងៃក្តៅខ្លាំងជាមធ្យមក៏អាចនឹងកើនឡើង ៨ ដងដែរ។ រដ្ឋ Punjab ដែលជារដ្ឋកសិកម្មឥណ្ឌា បច្ចុប្បន្នមានសីតុណ្ហភាពនៅរដូវក្តៅជាមធ្យមខ្ពស់បំផុត។ ប្រសិនបើការបំភាយនៅតែបន្តនៅលើផ្លូវបច្ចុប្បន្ន ១៦ រដ្ឋ ក្នុងចំណោម ២៨ រដ្ឋ និងទឹកដីសហភាពចំនួន ៩ (រួមទាំង Jammu និង Kashmir និង Ladakh UTs) ត្រូវបានព្យាករណ៍ថានឹងក្លាយជាក្តៅជាងរដ្ឋក្តៅបំផុត នាចុងសតវត្សរ៍នេះ៕ ប្រែសម្រួលៈ ដើមអម្ពិល
បរទេស៖ នៅមុនកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ ដែលចាប់ផ្តើមនៅថ្ងៃស្អែក និងកិច្ចប្រជុំកំពូលអាស៊ាន – អាមេរិកលើកទី ៧ដែលនឹងចាប់ផ្តើមនៅថ្ងៃច័ន្ទ កាសែតបាងកកប៉ុស្តិ៍បាននិយាយជាមួយលោក David R Stilwell ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ស្តីពីការចូលរួមរបស់សហរដ្ឋអាមេរិកជាមួយអាស៊ាន។ ក្នុងនោះ សហរដ្ឋអាមេរិកសរសើរការអនុវត្តរបស់ថៃក្នុងនាមជាប្រធានអាស៊ាន ។ សហរដ្ឋអាមេរិកបានក្លាយជាដៃគូសន្ទនាកាលពី ៤២ ឆ្នាំមុន មិនយូរប៉ុន្មានបន្ទាប់ពីអាស៊ាន ត្រូវបានបង្កើតឡើង។ នៅឆ្នាំ ២០១៥យើងបានបង្កើនទំនាក់ទំនង របស់យើងទៅភាពជាដៃគូយុទ្ធសាស្ត្រ។ យើងមើលឃើញថាអាស៊ានគឺជាបេះដូងនៃតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក និងជាដៃគូ ដែលស្ថិតស្ថេរ និងមិនអាចផ្លាស់ប្តូរបាន។ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរដ្ឋជាសមាជិកទាំង ១០ របស់អាស៊ានកំពុងរីកចម្រើន។ នៅក្នុងឆ្នាំ ២០១៨ ពាណិជ្ជកម្មទំនិញ និងសេវាកម្ម តាមមធ្យោបាយបានឈានដល់ចំនួន ៣៣៤ ពាន់លានដុល្លារអាមេរិក (១០ ពាន់ពាន់លានបាត) ហើយរដ្ឋជាសមាជិកអាស៊ានទាំង ១០ ទទួលបានការវិនិយោគផ្ទាល់ពីបរទេសច្រើនជាងគេពីចិន និងជប៉ុន។ សព្វថ្ងៃមានក្រុមហ៊ុនអាមេរិកជាង ៤.២០០ ក្រុមហ៊ុន ធ្វើប្រតិបត្តិការនៅក្នុងតំបន់អាស៊ានជួលបណ្តុះបណ្តាល និងវិនិយោគលើមនុស្សរាប់លាននាក់នៅទូទាំងតំបន់។ សរុបទៅក្រុមហ៊ុនអាមេរិកមានទឹកប្រាក់ជាង មួយទ្រីលានដុល្លារដែលបានវិនិយោគនៅក្នុងតំបន់។ សារព័ត៌មានថៃបាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងដោយផ្អែកតាមការ លើកឡើងរបស់មន្រ្តីទូតជាន់ខ្ពស់អាមេរិកថា ប្រទេសថៃបានបង្ហាញខ្លួនជាប្រធានដែលពេញលេញ នៅឆ្នាំនេះហើយយើងអបអរសាទរប្រទេសថៃ ចំពោះជោគជ័យនេះ។ អាស៊ានមានប្រសិទ្ធភាពបំផុត នៅពេលដែលវានិយាយដោយសំឡេងតែមួយអំពីបញ្ហាបន្ទាន់ ផ្នែកនយោបាយ និងសន្តិសុខ។ នៅពេលរឿងនោះកើតឡើង វាជាផលប្រយោជន៍របស់អាមេរិក និងផលប្រយោជន៍ក្នុងតំបន់៕ ប្រែសម្រួលៈ ដើមអម្ពិល
ភ្នំពេញ ៖ ប្រធានមូលនិធិសន្តិភាព និងការអភិវឌ្ឍប្រទេសចិនប្រចាំកម្ពុជា បានសុំបើកអង្គការសង្គមស៊ីវិលប្រចាំ នៅខេត្តព្រះសីហនុលើវិស័យអប់រំ សុខាភិបាល ទឹកស្អាត និងអភិវឌ្ឍន៍ជនបទ។ ក្នុងឱកាសដឹកនាំប្រធានមូលនិធិសន្តិភាព និងអភិវឌ្ឍន៍ចិន ចូលជួបសម្ដែងការគួរសមជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក គឹម រ័ត្នវិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី...
ភ្នំពេញ៖ ប្រាសាក់មានសេចក្តីរីករាយ សូមជម្រាបជូនថា នៅថ្ងៃទី២ និងទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ប្រាសាក់ ដែលជាគ្រឹះស្ថាន ហិរញ្ញវត្ថុដ៏ធំជាងគេ នៅកម្ពុជា និងជានិយោជក នៃជម្រើស នឹងចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ ការងារនិងផលិតភាពជាតិ ឆ្នាំ 2019 នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង៨ ព្រឹក...
ភ្នំពេញ ៖ លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមមេរិកប្រចាំកម្ពុជាបានជួបអង្គការចំនួន២ គឺមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) និងអង្គការលីកាដូ ដើម្បីស្វែងយល់ការងារដែលពួកគេផ្តោតសំខាន់លើផ្នែក សិទ្ធិមនុស្សនៅកម្ពុជា។ ការជម្រុញលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សគឺជាអាទិភាពមួយរបស់ស្ថានទូតអាមេរិកនៅភ្នំពេញ។ នេះបើតាមហ្វសប៊ុករបស់ទូតអាមេរិកនៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩។ លោកឯកអគ្គរដ្ឋទូត មានប្រសាសន៍ថា “ខ្ញុំសប្បាយរីករាយដោយបានជួបជាមួយមជ្ឈមណ្ឌល CCHR ដើម្បីស្វែងយល់ពីសកម្មភាពរបស់គេ ក្នុងការជួយដល់សេរីភាពជាមូលដ្ឋាន...
ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ថា ភ្លើង ឆេះព្រៃនៅចំនួន១០កន្លែង បានបន្តឆេះរាលដាលកាន់តែ ខ្លាំងឡើងៗនៅទូទាំង រដ្ឋកាលីហ្វ័រនីញ៉ា ។ យោងតាមព័ត៌មានដែល ទទួលបានចុងក្រោយ ដែលបានរាយការណ៍ដោយក្រុម អាជ្ញាធររដ្ឋបានបង្ហាញថា នៅកាលីហ្វ័រនីញ៉ាខាងជើង ក្រុមពន្លត់អគ្គីភ័យចំនួន៥.០០០នាក់ បានធ្វើការពន្លត់ភ្លើង បានទៅលើតំបន់ដែលឆេះ ខ្លាំងក្លាជាងគេនៅ Kincade ។ ភ្លើងឆេះព្រៃនៅ Kincade បានកើតឡើងកាលពីយប់ថ្ងៃពុធ នៅតំបន់ Sonoma ដែលតំបន់ល្បីល្បាញ និងជាកន្លែងផលិតស្រាដ៏ល្បី ។ ភ្លើងឆេះព្រៃបានឆាបឆេះ នៅលើផ្ទៃដីជិត ៧៧.០០០អារ ។ ពលរដ្ឋប្រមាណ ១០ពាន់នាក់ បានបង្ខំចិត្តជម្លៀសខ្លួនចេញ ហើយផ្ទះចំនួន៥៧ខ្នង រងការបំផ្លិចបំផ្លាញ ហើយភ្លើងនៅតែបន្តឆាបឆេះប្រមាណ ៣០ភាគរយទៀត ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ប្រេងសាំងធម្មតាមានតម្លៃ ៣៦០០រៀល ក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតមានតម្លៃ ៣៥០០រៀលក្នុងមួយលីត្រ។