ភ្នំពេញ ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានថ្លែងថា កម្ពុជាអំពាវនាវឲ្យសហរដ្ឋអាមេរិកនិងសហគមន៍អន្តរជាតិជួយអន្តរាគមន៍ទៅភាគីថៃដោះលែងយោធាកម្ពុជា ១៨ រូបដែល យោធាថៃបានប្រើល្បិចចាប់ឃាត់ខ្លួនក្រោយកិច្ចព្រមព្រៀងបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃ២៨ កក្កដាដែលគិតមកទល់ពេលនេះជាង៣០ថ្ងៃហើយ។ នេះជាប្រសាសន៍របស់លោកជុំ សុន្ទរី ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅល្ងាចថ្ងៃទី៣០ ខែសីហា
ប្រែសម្រួល ឈូក បូរ៉ា ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា ប្រទេសចិន បានជំរុញប្រទេសហ្វីលីពីនឱ្យឈប់លេងជាមួយភ្លើង លើបញ្ហាទាក់ទងនឹងផលប្រយោជន៍ស្នូលរបស់ប្រទេសចិន និងបញ្ឈប់ការបញ្ជូនសញ្ញាខុសណាមួយទៅកាន់កងកម្លាំងបំបែកខ្លួន “ឯករាជ្យតៃវ៉ាន់”។ អ្នកនាំពាក្យបានធ្វើការកត់សម្គាល់នៅពេលត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើប្រទេសហ្វីលីពីនដែលអនុញ្ញាតឱ្យមានដំណើរទស្សនកិច្ចដោយប្រធាននាយកដ្ឋានកិច្ចការបរទេសនៃអាជ្ញាធរតៃវ៉ាន់។ មានសេចក្តីរាយការណ៍ថា ប្រធាននាយកដ្ឋានកិច្ចការបរទេសនៃតំបន់តៃវ៉ាន់នាពេលថ្មីៗនេះបានទៅបំពេញទស្សនកិច្ចនៅប្រទេសហ្វីលីពីនក្នុងនាមជាប្រធានមូលនិធិមួយ ហើយលោកបានជួបជាមួយមន្ត្រីហ្វីលីពីនមួយចំនួន និងចូលរួមសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ អ្នកនាំពាក្យបានបន្ដថា ហ្វីលីពីន ដោយអនុញ្ញាតឱ្យលោក Lin Chia-lung ធ្វើទស្សនកិច្ចនៅប្រទេសនេះ...
ប្រែសម្រួល ឈូក បូរ៉ា ភ្នំពេញ៖ កម្ពុជា គ្រោង នឹង ប្តូរ ឈ្មោះ ផ្លូវ ហាយវ៉េ ដ៏ សំខាន់ បំផុត របស់ ខ្លួន ផ្លូវជាតិលេខ៤ ទៅជាមហាវិថី ដូណាល់ ត្រាំ ដេីម្បីតបស្នងចំពោះ...
ប្រែសម្រួលៈ ណៃ តុលា BREAKING: នាយករដ្ឋមន្ត្រី Paetongtarn Shinawatra ត្រូវបានតុលាការធម្មនុញ្ញរកឃើញថា មានពិរុទ្ធពីបទរំលោភរដ្ឋធម្មនុញ្ញ អំឡុងពេលវីដេអូឃ្លីប រវាងលោកស្រី និងប្រធានព្រឹទ្ធសភាកម្ពុជា។ Khasod English បានផ្សាយថា តុលាការបានដកស្រង់សម្តីរបស់លោកស្រីPaetongtarn ទៅកាន់ប្រធានព្រឹទ្ធសភាកម្ពុជាថា មេបញ្ជាការភូមិភាគទី២ ឧត្តមសេនីយ៍ Boonsin Padklang គឺអ្នកប្រជែងរបស់លោកស្រី...
កំពង់ស្ពឺ: កូនអកត្តញ្ញូម្នាក់ បានយកអាវុធកែច្នៃប្រើហ្គាស ទៅគំរាមបាញ់ ម្តាយបង្កើតរបស់ខ្លួន ដោយសារខឹងម្ដាយមិនព្រមលក់ដីកេរ្ដិ៍អាករណ៍យកលុយមកឱ្យខ្លួនចាយត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបានភ្លាមៗ។ ហេតុការណ៍កូនអកត្តញ្ញូធ្វើសកម្មភាពនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទ២៥ខែសីហាឆ្នាំ២០២៥នៅចំណុចភូមិត្រពាំងសុភី ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ។ លោក វរ:សេនីយ៍ ឃឹម ដាម៉ុន អធិការដ្ឋាននគរបាលស្រុក បានឲ្យដឹងថាក្រោពីទទួលបានព័ត៌មានលោកបានដឹកនាំកម្លាំងចុះទៅទីតាំងក្នុងភូមិឃុំខាងលើនិងឃាត់ខ្លួនជនសង្ស័យឈ្មោះសៀ ផល្លីន ភេទប្រុសអាយុ៣៥ឆ្នាំមានមុខរបមិនពិប្រាកដរស់នៅក្នុងភូមិឃុំកើតហេតុខាងលើដើម្បីសាកសួរ។ លោកបានបន្តទៀតថាជនសង្ស័យត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីបន្តនិតិវិធី។ លោកបានបញ្ជាក់ថាជនសង្ស័យជាមនុស្សប្រើប្រាស់សារធាតុញៀននិងធ្លាប់បានបញ្ជូនទៅមណ្ឌលអប់រំបន្សាបគ្រឿងញៀន ចំនួន២លើកហើយ តែលទ្ធផលមិនថមថយនោះទេ។ សមត្ថកិច្ចបានដកហូតវត្តតាងកាំភ្លើងកែឆ្នៃចំនួន១ដេីម...
ភ្នំពេញ ៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកអន្តោប្រវេសន៍ នាថ្ងៃ២៦ សីហានេះបានធ្វើការបណ្តេញជនជាតិវៀតណាមចំនួន៤៤នាក់ (ស្រី៨នាក់) ចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត។ ការបណ្តេញពួកគេចេញនេះ ដោយសារលួចស្នាក់នៅធ្វើការងារខុសច្បាប់ (មានលិខិតឆ្លងដែន និងគ្មានលិខិតឆ្លងដែន) និងពាក់ព័ន្ធបទល្មើស ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន គ្មានលិខិតឆ្លងដែន (អនុវត្តទោសរួច)៕
ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជូនការតវ៉ាជាផ្លូវការ របស់រាជរដ្ឋាភិបាលកម្ពុជា ទៅកាន់សមភាគីថៃ ប្រឆាំងនឹងការបន្តទន្ទ្រានដោយកងទ័ពថៃ ចូលទៅក្នុងតំបន់ព្រំដែនរវាងកម្ពុជា និងថៃ ជាពិសេសតំបន់ដែលប្រជាពលរដ្ឋកម្ពុជា កំពុងរស់នៅ។ នេះបេីយោងតាម សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ចេញផ្សាយនៅយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥។ លេីសពីនេះទៀត រាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យរាជរដ្ឋាភិបាលថៃ...
ភ្នំពេញ ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានលើកឡើងថា សកម្មភាពរំលោភបំពានរបស់កងកម្លាំងថៃមកលើអធិបតេយ្យភាពរបស់កម្ពុជាជាថ្មីម្តងទៀត នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ គឺឆ្លុះបញ្ចាំងឲ្យឃើញពីការប៉ុនប៉ងដោយចេតនារបស់ថៃ ក្នុងការពង្រីកជម្លោះចូលទៅក្នុងតំបន់ប្រជាជនស៊ីវិល និងធ្វើឲ្យមានគ្រោះថ្នាក់បន្ថែមទៀតដល់បទឈប់បាញ់ ដែលកំពុងតែមានភាពផុយស្រួយ ។ លោកថា សកម្មភាពនេះផ្ទុយស្រឡះទៅនឹងកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ផងដែរ។ នេះជាការលើកឡើង...
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា ការញុះញង់គ្រប់រូបភាពរបស់ប្រទេសថៃត្រូវបានធ្វើឡើងដើម្បីឲ្យភាគីកម្ពុជាអស់ការអត់ធ្មត់ ហើយឈានទៅប្រព្រឹត្តអំពើណាមួយតាមបែបកំហឹងទល់កំហល់ដែលគេអាចប្រើជាលេស ដើម្បីបំផ្លាញកិច្ចព្រមព្រៀងឈប់បាញ់តាមរយៈការចោទប្រកាន់ថា កម្ពុជាជាអ្នកវាយប្រហារមុន។ នេះគឺជាអន្ទាក់ដ៏គ្រោះថ្នាក់ដែលប្រជាពលរដ្ឋកម្ពុជាគប្បីត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត។ ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅល្ងាច ទី២៦ ខែសីហាលោក ប៉ែន បូណា ថ្លែងថា បច្ចុប្បន្ន នេះគឺជាពេលវេលានៃការអនុវត្តបទឈប់បាញ់...
កាលពីវេលាម៉ោង 00.26នាទី ថ្ងៃទី 21 ខែសីហាឆ្នាំ 2025 អាវុធហត្ថរាជធានីភ្នំពេញ បានទទួលព័ត៌មានពីប្រជាពលរដ្ឋ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ស្តីពីករណីក្មេងទំនើងជាង១០នាក់ បានកាប់គ្នា នៅចំណុចផ្លូវម៉ៅសេទុងកែងផ្លូវមុន្នីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន ហើយគេចខ្លួនបាត់អស់ បន្សល់ទុក ម៉ូតូ01គ្រឿង ម៉ាកC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ...