បរទេស៖ អ្នកតវ៉ានៅប្រទេស មីយ៉ាន់ម៉ារាប់សិបនាក់ត្រូវបានគេរាយការណ៍ថាត្រូវបានគេបាញ់សម្លាប់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈដែលពួកគេបានប្រឆាំងនឹងការព្រមាននិងការបង្ហាញពីភាពខ្លាំងរបស់មេដឹកនាំ នៃរដ្ឋប្រហាររបស់ប្រទេសនេះ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់មីយ៉ាន់ម៉ា បាននិយាយថា មានមនុស្សដល់ទៅ ៩០ នាក់ត្រូវបានសម្លាប់ ទោះបីជាចំនួននេះពិបាកបញ្ជាក់ក៏ដោយ។ មេដឹកនាំរដ្ឋប្រហារ លោកឧត្តមសេនីយ៍ Min Aung...
តៃប៉ិ៖ ក្រសួងការពារជាតិកោះតៃវ៉ាន់ បានឲ្យដឹងថា យន្តហោះចម្បាំងចិនចំនួន ២០ គ្រឿងបានចូលក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់កោះតៃវ៉ាន់ កាលពីថ្ងៃសុក្រ ដែលបានបន្ដភាពតានតឹងនៅក្នុងតំបន់កាន់តែខ្លាំងឡើង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សកម្មភាពរបស់ចិន ទំនងជាឆ្លើយតបទៅនឹងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងឆ្មាំសមុទ្ររបស់ប្រទេសសម្ព័ន្ធមិត្ដទាំងពីរ។ យន្ដហោះចម្បាំងដែលចូលរួមក្នុងការឈ្លានពានរួមមានយន្ដហោះចម្បាំង J-16 ចំនួន ១០ គ្រឿងនិងយន្តហោះទម្លាក់គ្រាប់បែក H-6K ចំនួន ៤ គ្រឿង...
រ៉ង់ហ្គូន៖ ក្រុមសិទ្ធិមនុស្សដែលឃ្លាំមើលស្ថានការណ៍បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារការបង្ក្រាបលើការធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហាររបស់យោធាមីយ៉ាន់ម៉ា បានកើនឡើងដល់ជាង ៣២០ នាក់ហើយ នៅយប់ថ្ងៃព្រហស្បតិ៍នេះ។ មានការព្រួយបារម្ភកាន់តែខ្លាំងឡើង ដែលថាយោធាអាចនឹងបង្កើនការបង្ក្រាបរបស់ខ្លួនជាមួយនឹងក្បួនព្យុហយាត្រាយោធាមួយ ដែលបានគ្រោងទុកសម្រាប់ទិវាកងកម្លាំងប្រដាប់អាវុធនៅថ្ងៃសៅរ៍នេះ ដែលត្រូវបានគេចាត់ទុកថាជាព្រឹត្តិការណ៍ដ៏សំខាន់បំផុត សម្រាប់យោធា។ ជាមួយគ្នានេះដែរយោធាបានដោះលែងអ្នកជាប់ឃុំកាលពីថ្ងៃសុក្រ លើមនុស្សជាង ៣០០ នាក់ ដែលត្រូវបានចាប់ខ្លួនដោយកម្លាំងសន្តិសុខរួមទាំងក្រុមអ្នកតវ៉ាផងដែរ។ គេមិនទាន់ដឹងច្បាស់អំពីមូលហេតុអ្វី ដែលពួកគេត្រូវបានដោះលែងនោះទេ ប៉ុន្តែអ្នកខ្លះបានប៉ាន់ស្មានថាការផ្លាស់ប្តូរនេះអាចមានគោលបំណង ដើម្បីទាក់ទាញសាធារណជនមុនពេលក្បួនដង្ហែរយោធា។ ក្រុមអង្គការក្រៅរដ្ឋាភិបាលមួយបានឲ្យដឹងថា...
កំពង់ចាម ៖ ដោយមើលឃើញពីស្ថានភាពលំបាករបស់ស្ត្រីមេម៉ាយទុរគតម្នាក់ ជាអតីតមន្ត្រីកិច្ចការនារីស្រុកកោះសូទិន នៅព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២១នេះ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម អមដំណើរដោយសមាជិក សមាជិការ រួមនឹងមន្ត្រីសង្ឃផងនោះ បានអញ្ជើញប្រគល់ផ្ទះមនុស្សធម៌១ខ្នង ផ្តល់ជូនស្ត្រីមេម៉ាយទុរគតម្នាក់ និងអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មួយចំនួនទៀត...
បរទេស៖ ឥណ្ឌាដែលបានស្នើទិញប្រព័ន្ធការពារដែនអាកាស S-400 ពីប្រទេសរុស្ស៊ី បានក្លាយជាបញ្ហាដ៏គួរឱ្យខ្លាចមួយនៅក្នុងទំនាក់ទំនងទ្វេភាគីរវាងរដ្ឋាភិបាលទីក្រុងញូវដែលី ជាមួយក្រុងវ៉ាស៊ីនតោន ដោយរដ្ឋបាលអាមេរិក ជាបន្តបន្ទាប់នេះបានគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសឥណ្ឌា ប្រសិនបើប្រទេសនេះឈានដល់កិច្ចព្រមព្រៀងទិញលក់នេះ។ ទោះបីមានសម្ពាធអាមេរិកាំងជាប់លាប់យ៉ាងណាក៏ដោយ រដ្ឋាភិបាលទីក្រុងញូវដេលីនៅតែប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងនេះដដែល។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Subramanian Swamy សមាជិកសភាជាន់ខ្ពស់មកពីគណបក្ស Bharatiya...
អាក់ក្រា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ថា ប៉ូលិសបាននិយាយកាលពីថ្ងៃសៅរ៍ថា បុគ្គលិកសេវាកម្មសុខាភិបាលរបស់ប្រទេសហ្គាណា ចំនួន០៣នាក់ត្រូវបានចាប់ខ្លួន ដោយសង្ស័យថា បានលួចយកវ៉ាក់សាំងកូវីដ១៩ ។ ប៉ូលិសប្រចាំតំបន់ Accra បានចាប់ខ្លួន លោក Stephen Dzisenu មន្ត្រីការិយាល័យត្រួតពិនិត្យជំងឺមួយរូប លោក Cosmos Allotey ជំនាញសុខភាពមួយរូប...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល និងកីឡា បានប្រកាសថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសមីយ៉ាន់ម៉ាគិតត្រឹមថ្ងៃសៅរ៍ បានកើនឡើងដល់១៤២.២៤០នាក់ ។ មីយ៉ាន់ម៉ា បានរាយការណ៍ថាមានករណីវិជ្ជមានកូវីដ១៩ចំនួន១៣នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។ ចំនួនអ្នកស្លាប់មាន៣.២០៤នាក់ ។ សរុបអ្នកជំងឺចំនួន១៣១.៧៦៣នាក់ បានជាសះស្បើយពីជំងឺដោយបានចាកចេញពីមន្ទីរពេទ្យ ។ ចំនួនអ្នកធ្វើតេស្តវត្ថុវិភាគប្រចាំថ្ងៃរកមើលកូវីដ១៩ បានថយចុះមកនៅត្រឹម១.០០០នាក់...
កណ្ដាល ៖ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល លោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក និងលោកនាយរដ្ឋបាលស្រុក នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ បានបន្តគិតគូរ យកចិត្តដាក់លើការងារ ចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដែលមានអាយុ ៦០ឆ្នាំឡើង ដោយឥតគិថ្លៃ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២១មីនានេះបានចេញសារាចរណែនាំដោយសម្រេចឲ្យមន្ដ្រីរាជការ កម្មករនិយោជិត ឈប់សម្រាករយៈពេល៣ថ្ងៃ ក្នុងឱកាសសពិធីបុណ្យចូលឆ្នាំខ្មែរចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ តែត្រូវអនុវត្តវិធានសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩។
បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសប៊ុលហ្គារីលោក Boyko Borissov កាលពីថ្ងៃសៅរ៍ម្សិលមិញនេះបានប្រកាសអំពាវនាវសុំឲ្យរុស្សីក្នុងការបញ្ជប់ ទៅនៃការធ្វើចារកម្មមកលើប្រទេសរបស់លោក ពោលគឺនៅតែមួយថ្ងៃប៉ុណ្ណោះក្រោយពេលដែលតុលាការកំពូល នៃប្រទេសប៊ុលហ្គារីបានប្រកាសដាក់ទោសមនុស្ស៦នាក់ ដែលមានការពាក់ព័ន្ធទៅនឹងសកម្មភាពចារកម្ម ទៅឲ្យរដ្ឋាភិបាលក្រុងមូស្គូ។ ព្រះរាជអជ្ញារនៃប្រទេសប៊ុលហ្ការី បានប្រកាសកាលពីថ្ងៃសុក្រថាសមាជិកនិងក្រុមជនសង្ស័យ ដែលមានរួមទាំងអតីតនិងមន្ត្រីយោធាបច្ចុប្បន្នផងបានធ្វើការលួច យកទិន្នន័យសំខាន់ៗរបស់ប៊ុលហ្គារីផងរបស់អង្គការណាតូផង និងព្រមទាំងសហភាពអ៊ឺរ៉ុបផងទៅឲ្យមន្ត្រីរបស់ប្រទេសរុស្សីម្នាក់ នៅឯស្ថានទូតរុស្សីនៅក្នុងទីក្រុង Sofia។ រំលឹកដែរថារយៈពេល១៨ខែចុងក្រោយនេះ ប៊ុលហ្គារីបានធ្វើការបណ្តេញចេញមន្ត្រីទូតរបស់រុស្សី ចំនួន៦នាក់មកហើយរាប់បញ្ចូលទាំងមេបញ្ជាការយោធាម្នាក់ ជុំវិញករណីនៃការសង្ស័យធ្វើចារកម្មនៃព័ត៌មាន រឹតចំណងទំនាក់ទំនងការទូតជិតស្និទ្ធជាប្រវត្តិសាស្ត្ររវាងណាតូ...