ប៉ារីស៖ យោងតាមការចេញផ្សាយ របស់សារព័ត៌មានបរទេសនៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាអជ្ញាធរកំពូលទទួលបន្ទុក កិច្ចការងារសុខាភិបាលរបស់បារាំងបានធ្វើសេចក្តីណែនាំមួយដែលអនុញ្ញាតិ ដល់ពលរដ្ឋទាំងឡាយណាដែលធ្លាប់ឆ្លងកូវីដគួរតែទទួលការចាក់វ៉ាក់សាំងកូវីដឲ្យបាន១ដូសផងដែរ ដើម្បីការពារវិរុសនេះម្តងទៀត។ តាមការបញ្ជាក់របស់អង្គភាព ដដែលបានឲ្យដឹងទៀតថាចំពោះអ្នកដែលធ្លាប់បានឆ្លងកូវីដទៅហើយនោះរាង្គកាយ របស់គេគឺអាចអភិវឌ្ឍភាពសំាំមួយទៅវ៉ាក់សាំងរួចទៅហើយដូចនេះពួកគេគួរតែគ្រប់គ្រាន់ ហើយនៅពេលដែលអាចចាក់វ៉ាក់សាំងបាន១ដូសទៀត។ គួរឲ្យដឹងដែរថាមកដល់បច្ចុប្បន្នបារាំង កំពុងស្ថិតនៅក្នុងស្ថានភាពរិះគន់យ៉ាងខ្លាំងដោយសារការចែកចាយវ៉ាក់សាំង មានសភាពយឺតយ៉ាវតាមកាលវេលាហើយជាការឆ្លើយតបលោកនាយករដ្ឋមន្ត្រីបារាំង Jean Castex បានចេញមកប្រកាសថានឹងមានការផ្លាស់ប្តូរដ៏ធំមួយដែល អាចឲ្យវ៉ាក់សាំងចំនួន៤លានដូសនឹងត្រូវបានចាក់ជូនពលរដ្ឋរបស់ខ្លួនឲ្យបាននៅក្នុងខែកុម្ភៈនេះ។ គិតត្រឹមថ្ងៃព្រហស្បតិ៍ប្រទេសបារាំង បានរាយការណ៍ថាខ្លួនបានចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួនដូសដំបូងចំនួន២,១លានដូស រួចមកហើយខណៈដែលដូសទី២គឺចាក់បានប្រមាណជា ៥៣៥ ០០០ដូសផងដែរ៕...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ថា តួលេខផ្លូវការបានប្រកាស ឲ្យដឹងកាលពីថ្ងៃសុក្រថា ពលរដ្ឋចំនួន១៥.១៤៤នាក់ នៅចក្រភពអង់គ្លេស បានធ្វើតេស្តឃើញលទ្ធផលវិជ្ជមានកូវីដ១៩ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសកើនឡើងដល់៤.០១៣.៧៩៩នាក់ ។ ចក្រភពអង់គ្លេស ក៏បានរាយការណ៍ថា មានអ្នកស្លាប់បន្ថែមទៀតដោយសារជំងឺចំនួន៧៥៨នាក់ ។ សរុបអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា នៅចក្រភពអង់គ្លេស នាពេលបច្ចុប្បន្ននេះ មានចំនួន១១៦.២៨៧នាក់ ។ តួលេខទាំងនេះ...
ប៉េកាំង៖ បណ្ដាមេដឹកនាំពាណិជ្ជកម្មសហរដ្ឋអាមេរិក បានឲ្យដឹងក្នុងឱកាសអបអរពិធីបុណ្យចូលឆ្នាំចិនថា សហរដ្ឋអាមេរិក និងចិន គួរតែកសាងនូវទំនាក់ទំនងប្រកបដោយការស្ថាបនាបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Stephen Schwarzman ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនមូលធនឯកជនសកល Blackstone Group បានលើកឡើងថា “ការរីករាលដាលនៃជំងឺកូវីដ-១៩ បានបង្កើតបញ្ហាប្រឈមដែលមិនធ្លាប់មានក្នុងឆ្នាំ២០២០ ប៉ុន្តែខ្ញុំមានសុទិដ្ឋិនិយមថា ការចែកចាយវ៉ាក់សាំង នឹងបញ្ចប់ការរាតត្បាត និងធ្វើឱ្យពិភពលោកស្ថិតនៅលើផ្លូវឆ្ពោះទៅរកការងើបឡើងវិញនៃសេដ្ឋកិច្ច”។ ...
បរទេស៖ រដ្ឋមន្រ្តីក្រសួងការបរទេសហ្វីលីពីន លោក Teodoro Locsin Jr នៅថ្ងៃសៅរ៍បាននិយាយថា ប្រទេសហ្វីលីពីន “ ផ្តាច់ខ្លួន” ចេញពីសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដែលទាមទារឱ្យប្រទេសមីយ៉ាន់ម៉ាដោះលែងលោកស្រីអ៊ុងសានស៊ូជី និងមេដឹកនាំប្រជាធិបតេយ្យផ្សេងទៀត។ យោងតាមសារព័ត៌មាន Philstar ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា របាយការណ៍ពីសារព័ត៌មាន Al Jazeera...
បរទេស៖ អ្នកនាំពាក្យសេតវិមានម្នាក់ត្រូវបានផ្អាកការងារមួយសប្តាហ៍ដោយគ្មានប្រាក់ឈ្នួល បន្ទាប់ពីរងការចោទប្រកាន់ថាបាន “ វាយប្រហារ” អ្នកយកព័ត៌មានស្រីម្នាក់ ដែលបានសួរសំណួរអំពីជីវិតឯកជនរបស់គាត់។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា លោក TJ Ducklo បានគំរាមអ្នកកាសែតរបស់សារព័ត៌មាន Politico ឈ្មោះ Tara Palmeri ដែលកំពុងស៊ើបអង្កេតទំនាក់ទំនងរបស់គាត់ជាមួយអ្នកកាសែតម្នាក់ទៀត។...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល របស់ប្រទេសអ៊ីរ៉ង់ បានរាយការណ៍ថា មានករណីនៃជំងឺកូវីដ១៩ប្រចាំថ្ងៃចំនួន៧.២៩៨នាក់ គិតត្រឹមថ្ងៃសុក្រ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់១.៥០៣.៧៥៣នាក់ ។ លោកស្រី Sima Sadat Lari អ្នកនាំពាក្យមកពីក្រសួងសុខាភិបាល និងអប់រំវេជ្ជសាស្ត្រ បានលើកឡើងថា ជំងឺឆ្លងរាតត្បាត បានប្រកាសថា មានអ្នកស្លាប់ចំនួន៥៨.៨០៩នាក់...
ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចេញសេចក្ដីជូនដំណឹងមួយនៅថ្ងៃទី១៤កុម្ភៈនេះប្រាប់ដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅក្នុងប្រទេសជប៉ុន ឲ្យបានជ្រាបថានៅយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅវេលាម៉ោង ២៣:០៨នាទី មានគ្រោះរញ្ជួយដីកម្រិត៧,៣រិកទ័រ នៅខេត្តFukushima និងខេត្ត Miyagi ដែលបណ្តាលមនុស្សប្រមាណជាង១០០នាក់រងរបួស (ព័ត៌មានបឋម) ។ អាជ្ញាធរឧតុនិយមជប៉ុន...
វ៉ាស៊ីនតោន៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក Ned Price បានឲ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក មើលឃើញកម្មវិធីមីស៊ីលនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទិករបស់កូរ៉េខាងជើង ជាបញ្ហាមួយនៃ“បញ្ហាអាទិភាពបន្ទាន់” ប៉ុន្តែនឹងមិនកំណត់ពេលវេលា សម្រាប់សកម្មភាពបន្ទាប់របស់ខ្លួនទេ។ រដ្ឋបាលថ្មីរបស់លោកប្រធានាធិបតីលោក ចូ បៃដិន ដែលបានឡើងស្នងតំណែងពីលោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២០ ខែមករា បានសន្យាថានឹងអនុវត្តការពិនិត្យឡើងវិញនូវគោលនយោបាយរបស់ប្រទេសកូរ៉េខាងជើងទាំងមូល ប៉ុន្តែព័ត៌មានលម្អិតមិនទាន់លេចចេញជារូបរាងនៅឡើយទេ។ លោកបានបន្ដថា...
ហ្សឺណែវ៖ លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក WHO បានលើកឡើងថា ទោះបីជាចំនួនករណីដែលបានរាយការណ៍នៅលើពិភពលោកបានធ្លាក់ចុះនៅទូទាំងពិភពលោកសម្រាប់សប្តាហ៍ទី៤ ជាប់ៗគ្នាក៏ដោយ “ពេលនេះមិនមែនជាពេលវេលា សម្រាប់ប្រទេសណាមួយដែលត្រូវបន្ធូរបន្ថយវិធានការទប់ស្កាត់នោះទេ។ យោងតាមប្រធានអង្គការសុខភាពពិភពលោក ការធ្លាក់ចុះនៃករណីឆ្លងជំងឺកូវីដ-១៩ ហាក់ដូចជាលទ្ធផលនៃបណ្តាប្រទេស អនុវត្តវិធានការណ៍សុខភាពសាធារណៈយ៉ាងតឹងរ៉ឹង។ ដោយលោកបានលើកឡើងថា“ យើងទាំងអស់គ្នាគួរតែត្រូវបានលើកទឹកចិត្ត ប៉ុន្តែភាពពេញចិត្ត គឺមានគ្រោះថ្នាក់ដូចវីរុសខ្លួនឯងដែរ” ។ លោកបានបញ្ជាក់បន្ថែមថា“...
ភ្នំពេញ ៖ “ច្បាស់ណាស់ថ្ងៃនេះ កូនប្រុសរបស់ខ្ញុំ (ហ៊ុន ម៉ាណែត) បានទទួលវ៉ាក់សាំងមុនគេជំនួសឲ្យឪពុក ដែលនេះក៏បញ្ជាក់ច្បាស់ ពីការទទួលខុសត្រូវ របស់យើងចំពោះមុខ ជនរួមជាតិយើង”។ នេះជាប្រសាសន៍ របស់ម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។ សម្តេចតេជោបានថ្លែងបន្តថា ទីបំផុតកម្ពុជា...