បរទេស៖ នាយករដ្ឋមន្រ្តីលោក ង្វៀន ស៊ុនហ្វុក បានណែនាំឱ្យក្រសួងសុខាភិបាលទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅក្នុងត្រីមាសទី ១ ចំពេលមានការរីករាលដាលនៃជំងឺរាតត្បាតនេះបានកើតឡើងជាថ្មី ក្នុងពេលដែលប្រទេសវៀតណាម ក៏កំពុងបង្កើនល្បឿនផលិតវ៉ាក់សាំងក្នុងស្រុកផងដែរ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា រលកឆ្លងថ្មីនៃជំងឺកូវីដ១៩ បានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីចន្លោះពេល ៥៥ ថ្ងៃ ដែលគ្មានការឆ្លង...
នារសៀល ថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ បាននាំយកថវិកាចំនួន ប្រាំលាន ពីរសែនរៀល...
នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ឡុង វិចិត្រា មេបញ្ជាការអាវុធហត្ថខណ្ឌទួលគោក បានចាត់ក្រុមការងារ ដឹកនាំដោយលោកវរសេនីយ៍ត្រី ស៊ុន ថាន មេបញ្ជាការរងខណ្ឌ ដឹកនាំកម្លាំងចុះទៅសួរសុខទុក្ខគ្រួសារ លោកអនុសេនីយ៍ត្រី អុឹម វិសាល ជាសមាជិកអាវុធហត្ខខណ្ឌទួលគោក ដែលប្រពន្ធរបស់លោក ទើបតែសម្រាលកូនរួច កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ក្នុងឱកាសសួរសុខទុក្ខនោះផងដែរ ក្រុមការងារ...
CNN៖ ប្រសិនបើអ្នកមានផ្ទៃពោះអំឡុងពេលមានជំងឺរាតត្បាត ក្រុមវេជ្ជសាស្ត្រសំខាន់ៗនៅសហរដ្ឋអាមេរិកមានសារច្បាស់លាស់សម្រាប់អ្នក គឺសូមពិចារណាទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ១៩នេះ ។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា វេជ្ជបណ្ឌិត Richard Beigi នៅមហាវិទ្យាល័យគ្រូពេទ្យឯកទេសសម្ភពនិងរោគស្ត្រីផ្នែករោគឆ្លង និងក្រុមជំនាញរៀបចំសុខភាពសាធារណៈ បានមានប្រសាសន៍ថា “ យើងណែនាំឱ្យចាក់វ៉ាក់សាំង។ លោក Beigi បន្តថា...
បរទេស៖ របាយការណ៍ថ្មីមួយរបស់ការិយាល័យគណនេយ្យភាពរដ្ឋាភិបាល (GAO) បានកំណត់ថា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានចំណាយថវិកាប្រមាណ ២០០ លានដុល្លារ ដើម្បីបញ្ជូនម៉ាស៊ីនបំពង់ខ្យល់អ៊ុកស៊ីហ្សែន ចំនួន ៨ ៧០០ នៅក្រៅប្រទេស ដើម្បីជួយប្រទេសដទៃទៀតចំពេលមានរលករាតត្បាតដំបូងនៃជំងឺកូវីដ១៩។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសុក្រនេះបានឲ្យដឹងថាប្រទេសចិននៅពេលចុងក្រោយនេះ បានធ្វើការព្រមានកាន់តែខ្លាំងទៅលើកោះតៃវ៉ាន់ដែលប៉ុនប៉ងស្វែងរកឯករាជ្យពីចិននោះ គឺជាសកម្មភាពស្មើនឹងពាក្យថាធ្វើសង្គ្រាម។ ការព្រមាននេះគឺត្រូវបានគេមើលឃើញថា បានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីចិនបានចាប់ផ្តើមឈានមួយដំណាក់ទៀត សម្រាប់សកម្មភាពយោធារបស់ខ្លួនដោយមានទាំងការហោះហើរយន្តហោះចម្បាំង ជាច្រើនគ្រឿងនៅពីលើកោះនេះផងដែរ។ វាក៏ត្រូវបានគេមើលឃើញថា ដែរថាបានធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីថ្មីអាមេរិកលោក Joe Biden បានបញ្ជាក់សាជាថ្មីចំពោះជំហគាំទ្រអាមេរិកទៅលើកោះតៃវ៉ាន់ ព្រមទាំងការគាំទ្ររបស់លោកចំពោះបញ្ហានៅអាស៊ីផងដែរ។ អាមេរិកបានឆ្លើយតបទៅនឹងការព្រមាន ចុងក្រោយរបស់ចិនដោយពាក្យថា unfortunate ហើយបន្ថែមថាភាពតានតឹងទាំងនេះនឹងមិនអាចនាំឲ្យទៅដល់ការកើតមានការប្រឈមមុខគ្នាណាមួយឡើយ៕ ប្រែសម្រួល៖ស៊ុនលី
នៅថ្ងៃទី ២៧ មករា ២០២១ កន្លងមកនេះ តុលាការកំពូលបានកាត់ក្តីអោយលោក គង់ សារុន ដែលមានវិវាទដីធ្លីទំហំ (១០មx២០ម) រាំរ៉ៃអស់រយៈពេល២៦ឆ្នាំកន្លងមកនេះឈ្នះក្តីជាស្ថាពរ។ កាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២០ មានប្រជាពលរដ្ឋម្នាក់ឈ្មោះ គង់ សារុន (ប្រុស) ជាអតីតកងទ័ពភូមិភាគ៤ បានដាក់ពាក្យគោរពស្នើសុំអន្តរាគមន៍មក...
នៅថ្ងៃទី២១ខែមករាកាលពីឆ្នាំ ១៩៩៦នាវាចម្លងមួយគ្រឿងបានលេចនៅក្នុងព្យុះដែលមិននឹកស្មានដល់មួយនៅឆ្នេរសមុទ្រ ស៊ូម៉ាត្រានៃប្រទេសឥណ្ឌូនេស៊ីដែលជាលទ្ធផលវាបានសម្លាប់មនុស្សរហូតទៅដល់៣៤០នាក់។ សាឡាងចម្លងអ្នកដំណើរដែលមានឈ្មោះ Gurita ទម្ងន់៥៥៥តោនត្រូវបានគេប្រើដើម្បីដឹកអ្នកដំណើរក្នុងការឆ្លង ទៅមករវាងកោះនានានៅឥណ្ឌូនេស៊ី។ នៅថ្ងៃទី២១ខែមករាកាលពីឆ្នាំ១៩៩៦ វាត្រូវបានដាក់ឲ្យធ្វើដំណើរក្នុងផ្លុវរយៈខ្លីមួយចេញពីទីក្រុងហ្សាកាតាទៅ សាបាងដែលស្ថិតនៅភាគខាងជើងប្រទេសឥណ្ឌូនេស៊ី។ ទោះបីជាចំនួនពិតប្រាកដ មិនអាចកំណត់បានក៏ដោយប៉ុន្តែគេអាចសន្មតបានថាមានមនុស្សប្រហែលជា៤០០នាក់ ដែលបានជិះពីលើនាវានេះនៅពេលវាចាប់ផ្តើមចាក់ចេញពីផែ។ Guritaបានលិចភ្លាមៗ ហើយទឹកដែលនៅព័ទ្ធជុំវិញបានហូរចាក់បំពេញពីលើសាឡាងយ៉ាងរហ័សហើយក្នុងពេលជាមួយគ្នា ដែរត្រីឆ្លាមបានសម្លាប់ខាំយកទាំងមនុស្សដែលស្លាប់និងរស់។មិនមានក្រុមការងារ ជួយសង្គ្រោះបានមកដល់ភ្លាមៗឡើយក្នុងនោះមានក្មេងស្រីម្នាក់ដែលបានបណ្តែតខ្លួន នៅលើសមុទ្រអស់រយៈពេល១៦ម៉ោងទើប អាចប្រទះឃើញប៉មត្រួតពិនិត្យ ហើយនាងបានក្លាយទៅជាមនុស្សទី៤៧ប៉ុណ្ណោះដែលបានរួចជីវិតពីឧប្បទ្ទេវហេតុដ៏អាក្រក់មួយនេះ៕ ប្រែសម្រួល:ស៊ុនលី
បរទេស៖ ទឹកដីនៅសមុទ្រចិនខាងត្បូងត្រូវបានទាមទារដោយប្រទេសជាច្រើនរួមមានចិន ហ្វីលីពីន ប្រ៊ុយណេ ម៉ាឡេស៊ី កោះ តៃវ៉ាន់ និង ប្រទេសវៀតណាម។ សហរដ្ឋអាមេរិកគ្មានការទាមទារណាមួយចំពោះតំបន់នោះទេ ប៉ុន្តែអាមេរិកតែងតែបញ្ជូននាវាចម្បាំងរបស់ខ្លួនទៅកាន់តំបន់នេះសម្រាប់បេសកកម្ម ដែលគេហៅថា“ សេរីភាពក្នុងការធ្វើដំណើរ” ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Jose Manuel...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ បានចេញព្រះរាជក្រឹត្យដាក់ឱ្យចូលនិវត្តន៍នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃចំនួន៤៣រូប ៕