ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ព្រមទាំងក្រសួងសុខាភិបាល នៅទី២៣ ខែសីហា ឆ្នាំ២០២០ បានអនុញ្ញាតឲ្យកងកម្លាំងមួកខៀវកម្ពុជា៧១នាក់ វិលត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ បន្ទាប់ពីក្រុមគ្រូពេទ្យបានយកសំណាកវិភាគ ហើយទទួល លទ្ធផលអវិជ្ជមានមេរោគកូវីដ១៩ ក្រោយពួកបានធ្វើចត្តាឡីស័កចំនួនន១៤ថ្ងៃនៅមណ្ឌលចត្តាឡីស័ក រាជធានីភ្នំពេញ។ នេះបើយោងតាមការប្រកាសព័ត៌មាន ពីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។ កងកម្លាំងទ័ពមួកខៀវ៨០នាក់...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ (3rd Mekong-Lancang Cooperation Summit) តាមប្រព័ន្ធវីដេអូ (Video Conference) នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ស្អែកនេះ ។ កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣នេះ ប្រទេសឡាវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំដែលមានលោក...
បរទេស៖ នៅថ្ងៃសៅរ៍នេះសារព័ត៌មាន Daily Telegraph បានចេញផ្សាយថា ប្រទេសអ៊ីរ៉ង់ បានបើកភ្លើងខៀវឲ្យក្រុមអ្នកអង្កេតការណ៍ នៃអង្គការសហប្រជាជាតិដើម្បីទៅត្រួតពិនិត្យដល់ទីតាំងនុយក្លេអ៊ែរ ចំនួនពីរដែលជាផ្នែកមួយនៃការព្យាយាមការទូតរបស់ខ្លួនដើម្បីឱ្យមានការបញ្ចប់ទៅ នៃការហាមឃាត់ជួញដូរអាវុធពីសំណាក់អន្តរជាតិប្រឆាំងនឹងក្រុងតេហរ៉ង់។ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិឬហៅកាត់ថា IAEA ដែលជាស្ថាប័នឧបត្ថម្ភដោយអង្គការសហប្រជាជាតិ ទទួលបន្ទុកតាមដានសកម្មភាពនុយក្លេអ៊ែរអ៊ីរ៉ង់ កន្លងមកបានធ្វើការរិះគន់យ៉ាងខ្លាំង ចំពោះរបបអ៊ីរ៉ង់ចំពោះការបដិសេធ មិនសហការជាមួយក្រុមការងារអធិការកិច្ចលើការអះអាងថាខ្លួនបាន ធ្វើសកម្មភាពខុសច្បាប់នៅឯរោងចក្រនុយក្លេអ៊ែរចំនួនពីរ។ IAEA ក៏បានចាត់វិធានការដែលមិនធ្លាប់ មានពីមុនមកនៅដើមឆ្នាំនេះនៃការចេញរបាយការណ៍ពិសេសស្តីពីការស្តីបន្ទោស អ៊ីរ៉ង់...
បរទេស៖ វិមានក្រឹមឡាំងនៅថ្ងៃសៅរ៍នេះបានប្រកាសថា ប្រធានាធិបតីរុស្សីលោក Putin និងសមភាគីហ្វាំងឡង់លោក Niinisto បានពិភាក្សាអំពីស្ថានការណ៍នៅបេឡារុស្សតាមទូរស័ព្ទ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយវិមានក្រមឡាំងបាននិយាយថានៅអំឡូងពេលការពិភាក្សាអំពីការវិវត្ត នៅក្នុងប្រទេសបេឡារុស្សលោក Putin បានបញ្ជាក់សាជាថ្មីនូវជំហររបស់រុស្ស៊ី ដែលបានសង្កត់ធ្ងន់ជាពិសេសថាការជ្រៀតជ្រែកចូលកិច្ចការ ផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យនិងការព្យាយាមដាក់សម្ពាធ ពីខាងក្រៅមកលើអាជ្ញាធរស្របច្បាប់គឺមិនអាចទទួលយកបានទេ ។ សេចក្តីថ្លែងការណ៍នោះក៏បានបន្ថែមទៀត ដែរថាភាគីទាំងពីរបានបង្ហាញចំណាប់អារម្មណ៍ក្នុងការមើលឃើញស្ថានភាព នៅក្នុងសាធារណរដ្ឋមួយនេះវិលត្រឡប់មករកភាពប្រក្រតីឡើងវិញ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួង សុខាភិបាលកម្ពុជាបានលើកឡើងថា ក្រសួងបានយកចិត្តទុកដាក់គិតគូរស្នើសុំ ឲ្យមានការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ពីប្រទេសរុស្ស៊ី និងចិន។ តាមរយៈបណ្តាញតេឡេក្រាមនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០នេះ លោកស្រីអ្នកនាំពាក្យថ្លែងថា កម្ពុជាជាប្រទេសសមាជិកសម្ព័ន្ធភាពអន្តរជាតិចាក់ថ្នាំបង្ការ (GAVI) ។ លោកស្រីថា “ដូច្នេះហេីយក្រសួងសុខាភិបាលក៏បានគិតគូរ ក្នុងការស្នេីសុំឲ្យមានការផ្តល់វ៉ាក់សាំងប្រកបដោយសមភាពមកកម្ពុជាដែរ ដែលហៅថា non-binding...
ម៉ុស្គូ៖ អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Ryabkov បានលើកឡើងថាប្រទេសរុស្ស៊ី នឹងមិនបញ្ឈប់កិច្ចសហប្រតិបត្តិការជាមួយអ៊ីរ៉ង់ ក្នុងការប្រឆាំងនឹងការគំរាមកំហែង នៃការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិកនោះទេ។ ទីភ្នាក់ងារសារព័ត៌មាន RIA Novosti បានដកស្រង់សម្ដីដោយទីភ្នាក់ងារសារព័ត៌មាន RIA Novosti ថា“ យើងត្រូវបានដឹកនាំទាំងស្រុងដោយ ផលប្រយោជន៍ផ្ទាល់ខ្លួនកាតព្វកិច្ច និងច្បាប់អន្តរជាតិ” ។ កាលពីថ្ងៃពុធរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike...
ញូវយ៉ក៖ យោងតាមមជ្ឈមណ្ឌលបច្ចេកវិទ្យាវិទ្យាសាស្ត្រ និងវិស្វកម្ម (ESSC) នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងវិស្វកម្ម Johns Hopkins បានឱ្យដឹងថាចំនួនសរុបនៃករណីជំងឺកូវីដ- ១៩ នៅក្នុងសហរដ្ឋអាមេរិក បានកើនឡើងដល់ ៥,៦ លាននាក់កាលពីថ្ងៃសុក្រ។ ចំនួនករណីជាតិបានកើនឡើងដល់ ៥.៦០៧.៩៩៣ នាក់ដោយចំនួនអ្នកស្លាប់នៅក្នុងប្រទេសកើនឡើងដល់ ១៧៤.៩២៤ គិតត្រឹមម៉ោង ៣ និង២៧ នាទី ម៉ោងក្នុងស្រុក...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការបានរាយការណ៍ថា រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានឲ្យដឹងនៅក្នុងលិខិតមួយទៅកាន់ប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា សហរដ្ឋអាមេរិកគ្មានសិទ្ធិក្នុងការស្តារទណ្ឌកម្មឡើងវិញលើអ៊ីរ៉ង់នោះទេ។ លោកបានឲ្យដឹងនៅក្នុងលិខិត ដែលត្រូវបានសរសេរកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ និងត្រូវបានផ្សព្វផ្សាយជាសាធារណៈ ដោយក្រសួងការបរទេសអ៊ីរ៉ង់ កាលពីថ្ងៃសុក្រថា“ យន្តការដោះស្រាយវិវាទ គឺបើកចំហសម្រាប់តែអ្នកចូលរួម ក្នុងផែនការសកម្មភាព JCPOA ប៉ុណ្ណោះ” ។ មន្រ្តីសហរដ្ឋអាមេរិកថ្មីៗនេះបានអះអាងថានៅតែជា“...
បរទេស៖ នៅសប្តាហ៍នេះប្រទេសអ៊ីរ៉ង់ បានដាក់តាំងបង្ហាញជាផ្លូវការនូវមីស៊ីលឆ្លងទ្វីបបាញ់ពីលើដី ដែលរដ្ឋមន្រ្តីក្រសួងការពារជាតិលោក Amir Hatami បាននិយាយថាវាអាចរត់បានទៅដល់ចម្ងាយ ១៤០០ គីឡូម៉ែត្រនិងមីស៊ីលការពារដែនអាកាសប្រភេទថ្មីផង។ ការប្រកាសជាផ្លូវការនេះ ត្រូវបានគេមើលឃើញថាអ៊ីរ៉ង់ហាក់ដូចជាមិនមានការ អើពើនឹងការទាមទាររបស់អាមេរិក ដែលពីក្រុងតេរ៉ង់ដើម្បីបញ្ឈប់កម្មវិធីមីស៊ីលរបស់ខ្លួននោះឡើយ។ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍លោក Hatami បាននិយាយថាមីស៊ីលឆ្លងទ្វីបដែលមានឈ្មោះថា martyr Qassem Soleimani អាចរត់បានចម្ងាយ ១៤០០ គីឡូម៉ែត្រនិងមីស៊ីលការពារដែនអាកាសថ្មី...