បរទេស៖ យោធារុស្ស៊ីបានអះអាងថា ឆ្មាំព្រំដែនអ៊ុយក្រែន ដែលអ៊ុយក្រែន ដំបូងបានប្រកាសថាត្រូវបានសម្លាប់ទាំងស្រុងនោះ បាននៅរស់រានមានជីវិតនៅឡើយទេ ខណៈយោធារបស់ទីក្រុងគៀវ បានយល់ស្របថា វាពិតជាអាចទៅរួច។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសទាំងពីរកាលពីថ្ងៃសៅរ៍បាននិយាយថា ក្រុមឆ្មាំព្រំដែនអ៊ុយក្រែនមួយក្រុមដែលឈរជើងនៅលើកោះ Zmeinyy (កោះពស់) ស្ថិតនៅចម្ងាយប្រហែល 48 គីឡូម៉ែត្រពីឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសអ៊ុយក្រែនក្នុងសមុទ្រខ្មៅ...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយថា លោកប្រឈមមុខនឹងជម្រើសពីរ បន្ទាប់ពីការវាយលុករបស់រុស្ស៊ីទៅលើអ៊ុយក្រែន គឺនោះ “ចាប់ផ្តើមសង្រ្គាមលោកលើកទី៣” ឬវាយប្រហាររុស្ស៊ីដោយទណ្ឌកម្មសេដ្ឋកិច្ច។ នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ លោក Biden បានទទូចថាទីក្រុងម៉ូស្គូនឹងបង់ “តម្លៃដ៏ធ្ងន់ធ្ងរ” សម្រាប់ប្រតិបត្តិការយោធារបស់ខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា...
បរទេស៖ ប្រទេសកូរ៉េខាងជើង បានរាយការណ៍ថាបានបាញ់ មីស៊ីលមួយគ្រាប់ទៅភាគខាងកើត នេះបើយោងតាមការប្រកាសអាសន្នរបស់យោធាកូរ៉េខាងត្បូង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយថា ការបាញ់នេះបានធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ។ នៅក្នុងការវាយតម្លៃរបស់ខ្លួន ឆ្មាំសមុទ្ររបស់ជប៉ុនបានកត់សម្គាល់ថា មីស៊ីលដែលបាញ់នោះ អាចជាមីស៊ីលផ្លោង។ យោធាជប៉ុនបាននិយាយថា មីស៊ីលនេះបានធ្លាក់ចូលទៅក្នុងសមុទ្រនៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។ ប្រសិនបើមានការបញ្ជាក់នោះ ការបាញ់សាកល្បងនេះនឹងក្លាយជាការបាញ់សាកល្បងមីស៊ីលទី ៨...
បរទេស៖ មហាសេដ្ឋី និងជានាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX លោក Elon Musk បានអះអាងកាលពីថ្ងៃសៅរ៍ថា កម្មវិធីអ៊ីនធឺណិតផ្កាយរណបរបស់លោក Starlink ឥឡូវនេះគ្របដណ្តប់អ៊ុយក្រែន បន្ទាប់ពីការស្នើសុំជំនួយពីឧបនាយករដ្ឋមន្ត្រីរបស់ប្រទេសលោក Mykhailo Fedorov ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២...
បរទេស៖ ប្រទេសអាល្លឺម៉ង់ បានសម្រេចចិត្តផ្គត់ផ្គង់ ឱ្យទីក្រុងគៀវ ជាមួយនឹងប្រព័ន្ធអាវុធប្រឆាំងរថក្រោះចំនួន 1 000 ក៏ដូចជាមីស៊ីល ‘Stinger’ ចំនួន 500 ពីឃ្លាំងស្តុករបស់កងទ័ពអាល្លឺម៉ង់, នេះបើតាមអ្នកនាំពាក្យរដ្ឋាភិបាលលោក Steffen Hebestreit បានប្រកាសកាលពីថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា...
បរទេស៖ រដ្ឋមន្ត្រីកងកម្លាំងប្រដាប់អាវុធ របស់ចក្រភពអង់គ្លេស លោក James Heappey បាននិយាយកាលពីថ្ងៃសៅរ៍ថា រដ្ឋាភិបាលទីក្រុងឡុងដ៍ នឹងដកកងទ័ពទាំងអស់ចេញពីប្រទេសអ៊ុយក្រែន ចំពេលមានការភ័យខ្លាចថា រុស្ស៊ីអាចឈ្លានពានប្រទេសជិតខាងរបស់ខ្លួនគឺអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា លោក Heappey បានប្រាប់កម្មវិធី BBC Radio...
បរទេស៖ ខណៈដែលគូស្នេហ៍ក្នុងប្រទេសថៃ រៀបចំបង្ហាញអំពីក្តីស្រលាញ់រវាងគ្នាទៅវិញទៅមក នៅថ្ងៃនៃក្តីស្រលាញ់នេះ អាជ្ញាធរសុខាភិបាល កំពុងជំរុញឱ្យគូស្នេហ៍ទាំងអស់នោះ អនុវត្តការរួមភេទដោយសុវត្ថិភាព រួមទាំងពាក់ម៉ាស់អំឡុងពេលរួមភេទផងដែរ។ យោងតាមសារព័ត៌មាន The Star ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ចំនួនករណីឆ្លងមេរោគ កូរ៉ូណា ក្នុងប្រទេសថៃ ជាមជ្ឈមណ្ឌលទេសចរណ៍អាស៊ីអាគ្នេយ៍បានកើនឡើងពីប្រហែល ៨ ០០០ករណី នៅដើមខែនេះ...
បរទេស៖ អាជ្ញាធរបារាំង បានដាក់ពង្រាយរថពាសដែក និងរបាំងការពារសម្រាប់ការតវ៉ាប្រឆាំង ការរឹតបន្តឹងទៅលើកូវីដ១៩។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ប៉ូលិសក្រុងប៉ារីសបានត្រៀមខ្លួននៅថ្ងៃសុក្រសម្រាប់ការមកដល់នៃអ្វីដែលហៅថាការតវ៉ា ‘Freedom Convoy’ ដែលនឹងមកដល់រដ្ឋធានីបារាំងនៅថ្ងៃដដែលនោះ។ អាជ្ញាធរបាននិយាយថា “ម៉ាស៊ីនពិសេសនឹងត្រូវបានប្រើប្រាស់” ដើម្បីការពារក្រុមបាតុករ ដែលត្រូវបានហាមឃាត់រួចហើយពីទីក្រុងពីការបិទទីក្រុងប៉ារីស។ ក្នុងវីដេអូដែលបានចែករំលែកតាមអ៊ីនធឺណិត គេអាចឃើញរថពាសដែក បានធ្វើដំណើរមកដល់ជុំវិញរដ្ឋធានីបារាំង។...
បរទេស៖ សមយុទ្ធនេះគឺជាផ្នែកមួយ នៃល្បែងសង្រ្គាមស៊េរីធំ ដែលប្រកាសដោយកងទ័ពជើងទឹករុស្ស៊ី ក្នុងខែមករានៅទូទាំងតំបន់ជាច្រើន និងមានការចូលរួមពីនាវាចម្បាំងជាង ១៤០ គ្រឿង។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា សេវាកម្មសារព័ត៌មាននៃតំបន់យោធាភាគខាងត្បូងបានប្រកាសថា កប៉ាល់ជាង ៣០គ្រឿងមកពីកងនាវាសមុទ្រខ្មៅរបស់រុស្ស៊ី បានចាកចេញពីកំពង់ផែរបស់ពួកគេនៅ Sevastopol និង Novorossiysk សម្រាប់សមយុទ្ធការពារនៅតំបន់...
បរទេស៖ ប្រទេសរុស្ស៊ីបានសម្រេចចិត្ត ដកបុគ្គលិកការទូតរបស់ខ្លួនមួយចំនួន ចេញពីប្រទេសអ៊ុយក្រែន។ ទីក្រុងមូស្គូនិយាយថា ខ្លួនខ្លាចការបង្កហេតុដែលអាចកើតមាន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា វិធានការនេះបានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក អង់គ្លេស និងប្រទេសមួយចំនួនទៀតបានចាប់ផ្តើមជម្លៀសបុគ្គលិក និងសមាជិកគ្រួសារមួយចំនួនចេញពីស្ថានទូតរបស់ពួកគេក្នុងទីក្រុងគៀវ កាលពីខែមុន ដោយទីក្រុងមូស្គូបាននិយាយកាលពីថ្ងៃសៅរ៍ ដោយលើកហេតុផលថារដ្ឋលោកខាងលិច អាចមានការយល់ដឹងរឿងមួយចំនួន ហើយមិនបានចែករំលែកជាមួយប្រទេសរុស្ស៊ី។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី...