ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពិសេសក្រៅផ្លូវការមេដឹកនាំអាស៊ានដែលធ្វើឡើងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីនៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានអះអាងថា កម្ពុជានឹងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងមីយ៉ាន់ម៉ាឡើយ តែគាំទ្រដោះស្រាយដោយសន្តិវិធី។ ក្នុងកិច្ចប្រជុំពិសេសក្រៅផ្លូវការនេះ បណ្តាមេដឹកនាំអាស៊ាន បានពិភាក្សាគ្នាយ៉ាផុសផុល ទៅលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្តីបារម្ភរួមជាពិសេសការវិវត្តថ្មីៗ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ កិច្ចប្រជុំពិសេសក្រៅផ្លូវការមេដឹកនាំអាស៊ាននៅទី ក្រុងហ្សាកាតានេះផ្តោតសំខាន់លើបញ្ហានៅមីយ៉ាន់ម៉ាក្រោយពីយោធាបានធ្វើរដ្ឋប្រហារទម្លាក់ លោកស្រី អ៊ុង...
បរទេស៖ ទាំងលោកស្រី Kamala Harris និងលោកប្រធានាធិបតី Joe Biden មិនបានធ្វើដំណើរទៅកាន់ព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិកនៅឡើយទេ ដោយគ្រាន់តែបង្ហាញថា ពួកគេមានគម្រោងទៅទស្សនាតំបន់នេះនៅចំណុចខ្លះនៅពេលប្រឈមនឹងវិបត្តិចំណាកស្រុក ដែលកំពុងបន្តកើតមាននៅក្នុងប្រទេស។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Brandon Judd ប្រធានក្រុមប្រឹក្សាល្បាតព្រំដែនជាតិអាមេរិក (NBPC)...
បរទេស៖ នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បាននឹងកំពុងប្រឈមនឹងប្រតិកម្មយ៉ាងខ្លាំងនៅក្នុងប្រទេសនេះ ចំពោះការប្រជុំបោះឆ្នោតនៅក្នុងរដ្ឋ West Bengal ខណៈដែលប្រទេសអាស៊ីខាងត្បូងមួយនេះ បានឃើញការកើនឡើងនូវការឆ្លងមេរោគកូវីដ១៩យ៉ាងច្រើន កាលពីថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រទេសឥណ្ឌាដែលក្នុងខែនេះបានវ៉ាដាច់ប្រទេសប្រេស៊ីល ជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរជាងគេទី ២ ក្នុងកំឡុងពេលមានជំងឺរាតត្បាត ។...
ភ្នំពេញ៖ បងស្រីទី១របស់ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានតេស្ដរកឃើញវិជ្ជមានវីរុសកូវីដ១៩ ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ នេះ លោក ពេជ្រ ស្រស់ បានសរសេរយ៉ាងដូច្នេះថា «បងស្រីទី1របស់ខ្ញុំ វិជ្ជមានCOVID-19 ដោយអ្នកធ្វើការជាមួយគាត់វិជ្ជមានCOVID-19 ដូច្នេះសូមបងប្អូនមេត្តា ប្រុងប្រយ័ត្នឲ្យបានខ្ពស់...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ថា នៅទូទាំងពិភពលោកមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩លើសពី៣លាននាក់ហើយ ។ សាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា ពិភពលោក មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩លើសពី៣លាននាក់ គិតត្រឹមថ្ងៃសៅរ៍ ។ ក្រសួងសុខាភិបាលប្រេស៊ីល បានរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩នៅក្នុងប្រទេសប្រេស៊ីល គិតត្រឹមថ្ងៃសៅរ៍ បានកើនឡើងដល់៣៧១.៦៧៨នាក់ បន្ទាប់ពីបានចុះក្នុងបញ្ជីដែលមានអ្នកស្លាប់បន្ថែមទៀតចំនួន២.៩២៩នាក់...
PRAGUE៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ថាលោក Andrej Babis នាយករដ្ឋមន្ត្រីសាធារណរដ្ឋឆេក បានថ្លែងកាលពីថ្ងៃសៅរ៍ថា សាធារណរដ្ឋឆេក កំពុងតែធ្វើនិរទេសបុគ្គលិកស្ថានទូតរុស្ស៊ី ចំនួន១៨រូបចេញពីស្ថានទូតរុស្ស៊ី នៅក្រុង Prague ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសាធារណរដ្ឋឆេក ក៏ដូចជា រដ្ឋមន្ត្រីការបរទេសស្តី លោក Jan Hamacek បានថ្លែងថា...