បរទេស៖ យោធាហ្វីលីពីន បានបញ្ជូនយន្តហោះចម្បាំងធុនស្រាល ឲ្យហោះពីលើនាវារាប់រយគ្រឿងរបស់ចិន នៅក្នុងដែនទឹកមានជម្លោះ ស្ថិតនៅដែនសមុទ្រចិនខាងត្បូង នេះបើតាមសម្តីរដ្ឋមន្ត្រីការពារជាតិហ្វីលីពីន ស្របពេលលោកលើកឡើងពីការទាមទារឲ្យដកនាវាទាំងនោះចេញភ្លាម។ ក្តីព្រួយបារម្ភជាអន្តរជាតិ កំពុងតែមានការកើនឡើង ជុំវិញអ្វីដែលហ្វីលីពីនពិពណ៌នាថា ជាវត្តមានមានលក្ខណៈជាក្រុមនិងគួរឲ្យខ្លាចរបស់នាវាចិនជាង២០០គ្រឿង ដែលទីក្រុងម៉ានីលជឿជាក់ថា ប្រើប្រាស់ដោយកងជីវពលដែនសមុទ្រ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន rthk.hk នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា នាវាទាំងនោះ...
បរទេស៖ ការសម្លាប់អ្នកតវ៉ាប្រឆាំង រដ្ឋប្រហារមានយ៉ាងតិច ៩១ នាក់ នៅមីយ៉ាន់ម៉ា បានធ្វើឱ្យមានកំហឹងទូទាំងពិភពលោក ដោយរដ្ឋមន្ត្រីការពារជាតិនៃប្រទេសចំនួន ១២ បានថ្កោលទោសយោធារបស់ប្រទេសនេះ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា សហរដ្ឋអាមេរិកបានចោទប្រកាន់កងកម្លាំងសន្តិសុខថា ជា“ រជ្ជកាលនៃភេរវកម្ម” នៅថ្ងៃសៅរ៍ដែលជាថ្ងៃស្លាប់ច្រើនបំផុតចាប់តាំងពីរដ្ឋប្រហារកាលពីខែមុន។ មេដឹកនាំរដ្ឋប្រហារលោកឧត្តមសេនីយ៍ Min...
កំពង់ចាម ៖ ល០ក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានសម្រេចបិទទីតាំងចំនួន១៣ កន្លែង បន្ទាប់ពីរកឃើញមានអ្នកវិជ្ជមានកូវីដ-១៩ចំនួន ៥នាក់ ។ ការសម្រេចនេះបានធ្វើឡើងបន្ទាប់ពី លោកអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០២១នេះ ស្តីពីការពង្រឹងវិធានការការពារ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩...
បរទេស ៖សហរដ្ឋអាមេរិក នៅថ្ងៃសៅរ៍សប្ដាហ៍នេះ បានថ្កោលទោសទណ្ឌកម្មរបស់ចិន ដែលដាក់លើមន្ត្រីសិទ្ធិសាសនាអាមេរិកពីររូប និងសមាជិកសភាកាណាដាមួយរូប ក្នុងជម្លោះ ជុំវិញទង្វើរបស់ទីក្រុងប៉េកាំង លើពួកមូស្លីម Uighur និងជនជាតិភាគតិចផ្សេងទៀត។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Anthony Blinken បាននិយាយថា ទង្វើរបស់ចិន ត្រូវតែធ្វើឲ្យមានការត្រួតពិនិត្យជាអន្តរជាតិខ្លាំងឡើង ចំពោះអំពើប្រល័យពូជសាសន៍និងឧក្រិដ្ឋកម្មកំពុងមាន លើមនុស្សជាតិនៅខេត្តស៊ីនជាំង យើងសាមគ្គីគ្នាយ៉ាងរឹងមាំជាមួយកាណាដា...
បរទេស៖ យន្តហោះចម្បាំងកងទ័ពមីយ៉ានម៉ា នៅថ្ងៃសៅរ៍ម្សិលមិញនេះ បានបើកការវាយប្រហារតាមអាកាស ទៅលើភូមិមួយនៅជិតព្រំដែនថៃ ស្ថិតក្នុងទឹកដីគ្រប់គ្រងដោយក្រុមជនជាតិភាគតិចប្រដាប់អាវុធ ស្របពេលមានការភ័យខ្លាចកើតសង្គ្រាមស៊ីវិលឡើង ក្រោយរដ្ឋប្រហារយោធាកាលពីខែកុម្ភៈ។ ក្រុមជនជាតិភាគតិចប្រដាប់អាវុធ សហភាពជាតិការ៉ែន ហៅកាត់ថា KNU ដែលគ្រប់គ្រងតំបន់ភាគអាគ្នេយ៍ បាននិយាយថា យន្តហោះចម្បាំង បានធ្វើការវាយប្រហារទៅលើភូមិ Day Pu No នៅក្នុងស្រុក Papun ជាតំបន់មួយដែលកងកម្លាំងពលតូចលេខ៥របស់ខ្លួនគ្រប់គ្រង...
ភ្នំពេញ៖ កម្មវិធីទំទាក់ទំនងសង្គម Facebook កំពុងទទួលបាននូវការពេញនិយមប្រើប្រាស់ច្រើនជាងគេបំផុត ក្នុងព្រះរាជាណាចក្រកម្ពុជា ពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ គ្រប់វ័យ ដោយសារតែកម្មវិធីនេះ បានផ្តល់នូវមុខងារប្រើប្រាស់មានភាពងាយស្រួល ម្យ៉ាងវិញទៀត ដោយសារការផ្តត់ផ្គង់ និងតម្លៃសមរម្យនៃសេវាអ៊ីនធឺណេតផងដែរ។ កម្មវិធីទំទាក់ទំនងសង្គម Facebook ត្រូវបានប្រើប្រាស់ក្នុងគោលបំណង និងគោលដៅផ្សេងៗគ្នា ដូចជា៖ ការកំសាន្តនិងភ្ជាប់ទំនាក់ទំនងគ្រួសារមិត្តភ័ក្តិ ការប្រើប្រាស់ធ្វើជាមធ្យោបាយអាជីវកម្ម ការផ្តល់និងទទួលព័ត៌មាន និងការសិក្សាស្រាវជ្រាវ។ល។ នាយកដ្ឋានបច្ចេកវិទ្យាបានឱ្យដឹងថា...
ភ្នំពេញ៖ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាល និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ បានដឹកនាំកិច្ចប្រជុំបន្ទាន់ ដើម្បីដាក់ចេញនូវយន្តការគ្រប់គ្រង ការរីករាលដាលជំងឺកូវីដ-១៩ បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ០៥នាក់ ក្នុងខេត្តកំពង់ចាម។ ក្នុងកិច្ចប្រជុំនេះ លោក អ៊ុន ចាន់ដា អភិបាលខេត្ត...
ភ្នំពេញ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានលើកឡើងថាពិភពលោក កំពុងឈានទៅរកភាពអនាធិបតេយ្យនៃនយោបាយទណ្ឌកម្មនិយម ដែលផ្តើមឡើងដោយអាមេរិកនិងសម្ព័ន្ធមិត្ត ព្រោះថាចិននិងសម្ព័ន្ធមិត្តរបស់គេក៏មិននៅស្ងៀមដែរ គេនឹងរួមគ្នាប្រតិកម្មតបទៅវិញតាមគោលការណ៍បដិការ ។ លោក ជិន ម៉ាលីន បានលើកឡើងបែបនេះស្របពេលដែលមហាអំណាចអាមេរិកនិងចិនកំពុងមានទំនាស់ពាណិជ្ជកម្មជាមួយគ្នាយ៉ាងស្រួចស្រាវរហូតដល់អូសទាញសម្ព័ន្ធមិត្តរៀងៗខ្លួនមកពាក់ព័ន្ធផងដែរ។ លោក ជិន ម៉ាលីន បានលើកឡើងតាមរយៈគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី២៨ មីនានេះថា “ពិភពលោក កំពុងឈានទៅរកភាពអនាធិបតេយ្យនៃនយោបាយទណ្ឌកម្មនិយមដែលផ្តើមឡើងដោយអាមេរិកនិងសម្ព័ន្ធមិត្តព្រោះថាចិននិងសម្ព័ន្ធមិត្តរបស់គេក៏មិននៅស្ងៀមដែរគេនឹងរួមគ្នាប្រតិកម្មតបទៅវិញតាមគោលការណ៍បដិការ ដូចជាការចេញរបាយការណ៍ពីការរំលោភសិទ្ធិមនុស្ស...
ភ្នំពេញ៖ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌បានធ្វើការពន្យល់ថាក្នុងករណីដែលមានការសង្ស័យថាសាកសពអាចមានផ្ទុកមេរោគកូវីដ-១៩គ្រួសារសពត្រូវផ្តល់កិច្ចសហការដល់មន្រ្តីសុខាភិបាលដើម្បីយកវត្ថុសំណាកពីសពយកទៅវិភាគរកមេរោគកូវីដ-១៩។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោកគឹម សន្តិភាពនៅថ្ងៃទី២៨មីនានេះបានពន្យល់បន្ថែមថា ក្នុងអំឡុងពេលរង់ចាំលទ្ធផលនៃការវិភាគសាកសព ត្រូវស្ថិតក្រោមការគ្រប់គ្រងជាបណ្តោះអាសន្នរបស់ក្រសួងសុខាភិបាល ដោយសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច។ ក្នុងករណីដែលលទ្ធផលនៃការវិភាគវត្ថុសំណាកបញ្ជាក់ថា សាកសពគ្មានផ្ទុកមេរោគកូវីដ-១៩នោះទេក្រសួងសុខាភិបាល ត្រូវប្រគល់សាកសពឱ្យគ្រួសារសពដើម្បីគ្រប់គ្រង និងចាត់ចែងបន្ត”។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឲ្យដឹងបន្ថែមថាការគ្រប់គ្រង និងចាត់ចែងសាកសពដែលមានផ្ទុកមេរោគកូវីដ-១៩ជាសមត្ថកិច្ចរបស់ក្រសួងសុខាភិបាល ដោយសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិមានសមត្ថកិច្ចដោយមិនអនុញ្ញាតឱ្យគ្រួសារសពជាអ្នកគ្រប់គ្រង និងចាត់ចែងឡើយ៕