ភ្នំពេញ៖ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌បានធ្វើការពន្យល់ថាក្នុងករណីដែលមានការសង្ស័យថាសាកសពអាចមានផ្ទុកមេរោគកូវីដ-១៩គ្រួសារសពត្រូវផ្តល់កិច្ចសហការដល់មន្រ្តីសុខាភិបាលដើម្បីយកវត្ថុសំណាកពីសពយកទៅវិភាគរកមេរោគកូវីដ-១៩។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោកគឹម សន្តិភាពនៅថ្ងៃទី២៨មីនានេះបានពន្យល់បន្ថែមថា ក្នុងអំឡុងពេលរង់ចាំលទ្ធផលនៃការវិភាគសាកសព ត្រូវស្ថិតក្រោមការគ្រប់គ្រងជាបណ្តោះអាសន្នរបស់ក្រសួងសុខាភិបាល ដោយសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច។ ក្នុងករណីដែលលទ្ធផលនៃការវិភាគវត្ថុសំណាកបញ្ជាក់ថា សាកសពគ្មានផ្ទុកមេរោគកូវីដ-១៩នោះទេក្រសួងសុខាភិបាល ត្រូវប្រគល់សាកសពឱ្យគ្រួសារសពដើម្បីគ្រប់គ្រង និងចាត់ចែងបន្ត”។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឲ្យដឹងបន្ថែមថាការគ្រប់គ្រង និងចាត់ចែងសាកសពដែលមានផ្ទុកមេរោគកូវីដ-១៩ជាសមត្ថកិច្ចរបស់ក្រសួងសុខាភិបាល ដោយសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិមានសមត្ថកិច្ចដោយមិនអនុញ្ញាតឱ្យគ្រួសារសពជាអ្នកគ្រប់គ្រង និងចាត់ចែងឡើយ៕
បរទេស៖ នៅថ្ងៃអាទិត្យ ការផ្ទុះមួយបានកើតឡើងនៅខាងក្រៅព្រះវិហារកាតូលិក នៅក្នុងទីក្រុង Makassar ដែលមានទីតាំងស្ថិតនៅក្នុងខេត្ត Sulawesi ភាគខាងត្បូងប្រទេសឥណ្ឌូនេស៊ី។ ប៉ូលីសត្រូវបានគេរាយការណ៍ថាបានព័ទ្ធជុំវិញតំបន់ជុំវិញព្រះវិហារ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា រ៉យទ័របានរាយការណ៍ដោយដកស្រង់ប្រភពពីព័ត៌មានក្នុងស្រុកថា រថយន្តដែលចតនៅក្បែរនោះរងការខូចខាត។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកការផ្ទុះនេះបានកើតឡើងនៅម៉ោងប្រហែល ១០ និង ២៨ នាទីព្រឹកម៉ោងក្នុងស្រុកធ្វើឱ្យខូចខាតរបងព្រះវិហារ។...
ភ្នំពេញ៖ នៅរសៀលថ្ងៃអាទិត្យ ទី២៨ ខែមីនា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ ១០២បេ ផ្លូវ៨បេតេ ភូមិចំរេីនផល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រុមគ្រូពេទ្យបង្អែកច្បារអំពៅ បានចុះមកយកអ្នកវិជ្ជមានកូវីដ១៩ ម្នាក់ ភេទស្រី អាយុ២៩ឆ្នាំ ដែលមានជាប់ពាក់ព័ន្ធជាមួយអ្នកជំងឺឈ្មោះ ហេង ប៊ុនរិទ្ធ បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីពេទ្យហ្លួងម៉ែ ។...
ភ្នំពេញ៖ គិតត្រឹមរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកជាបណ្តោះអាសន្ន និងដាក់ជាមណ្ឌលចត្តាឡីស័កនូវទីតាំងចំនួន០៣កន្លែងបន្ថែមទៀត ដែលមានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩។
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថាអ្នកជំងឺកូវីដ-១៩ម្នាក់ ជាបុរសជនជាតិខ្មែរ អាយុ ៣៨ឆ្នាំ រស់នៅម្តុំអិលវី សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានធ្វើដំណើរទៅកន្លែងសាធារណៈជាច្រើន មុនពេលរកឃើញវិជ្ជមានជំងឺកូវីដ១៩។ តាមរយៈសេចក្តីជូនដំណឹងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ពីប្រវត្តិទំនាក់ទំនង និងការធ្វើដំណើររបស់បុរសខាងលើទៅតាមទីតាំងពាក់ព័ន្ធដូចខាងក្រោម៖ * ថ្ងៃទី១០-១៧ ខែមីនា ឆ្នាំ២០២១៖ ជាទម្លាប់គាត់ទៅហាងដឺស៉ីកាហ្វេ...
បរទេស៖ ប្រទេសឥណ្ឌាតាមសេចក្តីរាយការណ៍ បានផ្តល់ថ្នាំវ៉ាក់សាំងការពារមេរោគកូរ៉ូណា AstraZeneca ឲ្យដល់ប្រទេសបង់ក្លាដែស នៅថ្ងៃសៅរ៍ម្សិលមិញនេះ ស្របពែលដែលទីក្រុងដាកា ជំរុញទីក្រុងញូដេលី ឲ្យរក្សាការផ្គត់ផ្គង់ថ្នាំតាមប្រក្រតី ដើម្បីប្រយុទ្ធប្រឆាំងការរាតត្បាតជម្ងឺ។ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េដ្រា ម៉ូឌី បានធ្វើការផ្តល់នេះនៅចុងដំណើរទស្សនកិច្ច២ថ្ងៃនៅបង់ក្លាដែស ដើម្បីអបអរគម្រប់ខួបឯករាជ្យលើកទី៥០ ហើយដំណើរទស្សនកិច្ចនេះ ក៏ជាដំណើរទស្សនកិច្ចដំបូងរបស់លោក ម៉ូឌី ចាប់តាំងពីការផ្ទុះឆ្លងជម្ងឺកូវីដ១៩មក។ ប្រទេសបង់ក្លាដែស បានចុះហត្ថលេខាមួយនៅក្នុងខែវិច្ឆិកា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា សហរដ្ឋអាមេរិកបានធ្វើការចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួនប្រមាណជា១៤០ ១៨០ ៧៣៥ដូសមកហើយនិងចែកចាយបានប្រមាណចា១៨០ ៦៤៤ ១២៥ដូសគិតត្រឹមថ្ងៃសៅរ៍ម្សិលមិញ។ សេចក្តីប្រកាសដែលត្រូវបាន ធ្វើឡើងដោយអជ្ញាធរគ្រប់គ្រងនិងការពារជំងឺឆ្លង CDC បានបន្តទៀតដែរថាមកដល់ពេលនេះវ៉ាក់សាំងដែលអាមេរិក កំពុងតែបានប្រើប្រាស់នោះគឺជាវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer, Moderna និង Johnson&Johnson។ CDC នៅក្នុងនោះក៏បានប្រកាស...
ភ្នំពេញ៖ នៅថ្ងៃទី២៨មីនានេះ អាជ្ញាធរចុះមកបើកទីតាំងស្ថានីយវិទ្យុ និងទូរទស្សន៍ ថោន ឡើងវិញក្រោយពីបុគ្គលិកបានធ្វើចត្តាឡីស័ក១៤ថ្ងៃ និងគោរពតាមការណែនាំអនាម័យរបស់ក្រសួងសុខាភិបាល ព្រមទាំងការតេស្តយកសំណាកបានយ៉ាងជោគជ័យ។
ភ្នំពេញ៖ រដ្ឋបាលខេត្ដត្បូងឃ្មុំ នៅថ្ងៃទី២៨ ខែមីនាឆ្នាំ២០២១បានចេញសេចក្ដីសម្រេចបិទជាបណ្តាអាសន្នផ្សារស្ទឹង និងមន្ទីរសម្រាកព្យាបាល និងសម្ភពផ្សារស្ទឹង ស្ថិតនៅក្នុងភូមិស្ទឹង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បន្ទាប់ពីមានអ្នកកើតជំងឺកូវីដ-១៩ បានចូលទៅទៅទីនោះ។ រដ្ឋបាលខេត្តត្បូងឃ្មុំបានបញ្ជាក់ថា «ត្រូវបានបិទការចេញ-ចូល ជាបណ្ដោះអាសន្ន នៅទីតាំងក្នុង និងក្រៅបរិវេណជុំវិញផ្សារស្ទឹង ស្ថិតនៅក្នុងភូមិស្ទឹង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩...
បរទេស៖ ប្រទេសអ៊ីរ៉ង់និងប្រទេសចិន នៅថ្ងៃសៅរ៍ម្សិលមិញនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហការលើសេដ្ឋកិច្ចរយៈពេល២៥ឆ្នាំ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១។ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif និងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានចូលរួមក្នុងពិធីប្រកាសកិច្ចព្រមព្រៀង ដែលមានឈ្មោះ...