ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកការសិក្សានៅតាមគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន ក្នុងក្រុងសៀមរាប រយៈពេលពីរសប្តាហ៍ក្រោយរដ្ឋបាលខេត្តសៀមរាប បានរកឃើញអ្នកកើតជំងឺកូវីដ១៩ម្នាក់ទៀត។ សូមបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ បានរកឃើញបុរសអាយុ៣៥ឆ្នាំម្នាក់ កើតជំងឺកូវីដ១៩។ បុរសម្នាក់នេះមានឈ្មោះ ម៉ាប់ វ៉ុន រស់នៅភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប...
ភ្នំពេញ:ក្នុងព្រឹត្តិការណ៍ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈ ខេត្តសៀមរាប បានរកឃើញវិជ្ជមានកូវីដ១៩ បុគ្គលទី២ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ទៅលើលោក ម៉ាប់ វុន អាយុ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប ដែលបានប្រកបមុខរបរជាកម្មករបើករថយន្តដឹកដី នៅភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល...
ប្រព័ន្ធផ្សព្វផ្សាយ Jakarta Post បានចុះផ្សាយថា សភាប្រជាជនចិន បានបើកសម័យប្រជុំពេញអង្គប្រចាំឆ្នាំ និងបានសន្យាថា ប្រទេសនេះនឹងដណ្តើមយក កៅអីមហាអំណាចសេដ្ឋកិច្ចលំដាប់លេខ១ នៅលើពិភពលោកពីសហរដ្ឋអាមេរិកអោយបាននៅឆ្នាំ២០២៨ ឬយ៉ាងយូរបំផុតនៅឆ្នាំ២០៣៥ខាងមុខ ។ អ្នកជំនាញផ្នែកសេដ្ឋកិច្ច របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និយាយថា ការសន្យារបស់សភាប្រជាជនចិន ក្នុងការដណ្តើមយកកៅមហាអំណាចសេដ្ឋកិច្ច ពីសហរដ្ឋអាមេរិក គឺជាការសន្យាអាចធ្វើទៅបានដោយសារ កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ បានកើនឡើងខ្ពស់ជាបន្តបន្ទាប់ក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយនេះ ។ កាលពីឆ្នាំ២០២០កន្លងទៅ ខណៈដែលពិភពលោកជួបប្រទះនូវវិបត្តិកូវីដ-១៩ ចិនជាប្រទេសមានឧស្សាហកម្មជឿនលឿនតែមួយគត់នៅលើពិភពលោក ដែលមានកំណើនសេដ្ឋកិច្ចវិជ្ជមាន ដោយកំណើនសេដ្ឋកិច្ចចិន បានកើនឡើង២,៦% ខណៈដែលកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក បានធ្លាក់ចុះក្រោមសូន្យ ។ អ្នកជំនាញដដែលបានបន្តថា នៅឆ្នាំ២០២១នេះ កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចលេខ២ នឹងកើនឡើងពី៦,៩%ទៅលើ៧%...
បរទេស៖ សារព័ត៌មាន Taiwan News បានផ្សាយថា រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក Antony Blinken បានប្រើពាក្យថា « ប្រទេស » នៅពេលដែលលោកបាននិយាយអំពីកោះតៃវ៉ាន់ ក្នុងពេលបើកសវនាការសភានៅសប្តាហ៍នេះ ដោយបានបំបែកបម្រាមមុន ៗ ក្នុងចំណោមមន្រ្តីអាមេរិក អំពីការប្រើប្រាស់ពាក្យពេចន៍បែបនោះសំដៅទៅលើកោះ ដែលគ្រប់គ្រងដោយខ្លួនឯងដើម្បីចៀសវាងកុំអោយប្រទេសចិនខឹង។ យោងតាមសារព័ត៌មាន Sputnik...
បរទេស៖ ក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យចំនួន ៣ ក្រុម នៅក្រោមបដា Ratsadon បានធ្វើការប្រមូលផ្តុំគ្នាដាច់ដោយឡែកពីគ្នានៅថ្ងៃសៅរ៍ គឺមុនពេលទៅធ្វើការជួបជុំនៅជិតវិមានរដ្ឋាភិបាល ដើម្បីធ្វើការទាមទាររបស់ពួកគេ និងដោយមានគំរោងស្នាក់នៅមួយយប់ផងដែរ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ការដើរក្បួនរបស់ក្រុម Dern Talu Fah v2...
បរទេស៖ សហរដ្ឋអាមេរិក ហាក់ត្រៀមបន្តវត្តមានកងទ័ពខ្លួននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហួសពីកាលកំណត់ថ្ងៃទី០១ ខែឧសភា ដែលបានព្រមព្រៀងគ្នាជាមួយពួកតាលីបង់កាលពីឆ្នាំមិញ ទន្ទឹមនឹងការប្រឹងប្រែងរក្សាកិច្ចព្រមព្រៀងសន្តិភាពបណ្ដោះអាសន្ន ដែលអាចបញ្ចប់សង្គ្រាមដ៏វែងបំផុតរបស់អាមេរិក និងអនុញ្ញាតឲ្យលោកប្រធានាធិបតី ចូ បៃដិន បន្តឆ្ពោះទៅរកគោលដៅ នៃគោលនយោបាយបរទេសមួយ។ សេចក្តីសម្រេចស្តីពីជោគវាសនាកងទ័ពអាមេរិក២.៥០០នាក់ ដែលកំពុងស្ថិតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន គឺជារឿងបន្ទាន់ខ្លាំងឡើង ស្របពេលដែលរដ្ឋបាលអាមេរិកដើរចូលទៅកាន់តែជិតកាលផុតកំណត់ ដែលរដ្ឋបាលលោក ត្រាំ បានព្រមព្រៀងក្នុងខែកុម្ភៈ ឆ្នាំ២០២០ថា នឹងដកកងទ័ពអាមេរិកក្នុងខែឧសភា...
បរទេស៖ ការស្លាប់ម្នាក់ទៀត និង រកឃើញអ្នកឆ្លងថ្មីវីរុសកូវីដ-១៩ ចំនួន ៧៨ នាក់ ក្នុងនោះ ៦៧ នាក់ ជាករណីឆ្លងក្នុងសហគមន៍ ត្រូវបានរាយការណ៍នៅថ្ងៃសៅរ៍ ដែលនាំឱ្យមានអ្នកស្លាប់នៅក្នុងប្រទេសថៃ សរុបកើនឡើង ៨៦ នាក់ និងមានអ្នកឆ្លងសរុប ២៦ ៧៥៧នាក់ ។ យោងតាមសារព័ត៌មាន Bangkok...
បរទេស៖ មេដឹកនាំសហរដ្ឋអាមេរិក ឥណ្ឌា អូស្ត្រាលីនិងជប៉ុន បានព្រមព្រៀងគ្នាក្នុងការប្រមូលហិរញ្ញប្បទាន ធ្វើការផលិតនិងចែកចាយ បញ្ជូនថ្នាំវ៉ាក់សាំងកូរ៉ូណា១ពាន់លានដូស ទៅទូទាំងអាស៊ី នៅចុងឆ្នាំ២០២២ នេះបើតាមសម្តីរដ្ឋមន្ត្រីការបរទេសឥណ្ឌា។ តាមសេចក្តីរាយការណ៍ ប្រទេសក្រុមទាំង៤ ចង់ពង្រីកការចាក់ថ្នាំវ៉ាក់សាំងលើពិភពលោក និងទប់ស្កាត់កិច្ចការការទូតនៃការចាក់ថ្នាំវ៉ាក់សាំងចិន ដែលកំពុងតែកើនឡើង នៅតំបន់អាស៊ីអាគ្នេយ៍ និងនៅជុំវិញពិភពលោក។ ឥណ្ឌាគឺអ្នកផលិតថ្នាំវ៉ាក់សាំងដ៏ធំបំផុតមួយលើពិភពលោក។ ក្រោយជំនួបកំពូលនៃប្រទេសទាំង៤នោះ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Harsh...
បរទេស៖ សហរដ្ឋអាមេរិក ហាក់ត្រៀមបន្តវត្តមានកងទ័ពខ្លួននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហួសពីកាលកំណត់ថ្ងៃទី០១ ខែឧសភា ដែលបានព្រមព្រៀងគ្នាជាមួយពួកតាលីបង់កាលពីឆ្នាំមិញ ទន្ទឹមនឹងការប្រឹងប្រែងរក្សាកិច្ចព្រមព្រៀងសន្តិភាពបណ្ដោះអាសន្ន ដែលអាចបញ្ចប់សង្គ្រាមដ៏វែងបំផុតរបស់អាមេរិក និងអនុញ្ញាតឲ្យលោកប្រធានាធិបតី ចូ បៃដិន បន្តឆ្ពោះទៅរកគោលដៅនៃគោលនយោបាយបរទេសមួយ។ សេចក្តីសម្រេចស្តីពីជោគវាសនាកងទ័ពអាមេរិក២.៥០០នាក់ ដែលកំពុងស្ថិតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន គឺជារឿងបន្ទាន់ខ្លាំងឡើង ស្របពេលដែលរដ្ឋបាលអាមេរិកដើរចូលទៅកាន់តែជិតកាលផុតកំណត់ ដែលរដ្ឋបាលលោក ត្រាំ បានព្រមព្រៀងក្នុងខែកុម្ភៈ ឆ្នាំ២០២០ថា នឹងដកកងទ័ពអាមេរិកក្នុងខែឧសភា ក្រោយកិច្ចចរចាគ្នាជាមួយពួកតាលីបង់។ ...