ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញបទបញ្ជាឲ្យយកអ្នកកេីតជំងកូវីដ-១៩ ពីមណ្ឌលព្យាបាលជំងឺកូវីដ ព្រែកព្នៅ មកព្យាបាលក្នុងសណ្ឋាគារ Great duke (អតីតសណ្ឋាគារអាំងត័រកង់ទីណង់តាល់) វិញ ក្រោយពីអ្នកជំងឺកូវីដម្នាក់ ស្លាប់ដោយសាររេីមេថ្នាំញៀនធ្ងន់ធ្ងរ បណ្តាលឲ្យគាំងបេះដូង។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ថា...
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីពិនិត្យការហ្វឹកហ្វឺន បណ្តុះបណ្តាលកងកម្លាំង ត្រៀមចូលរួមអន្តរាគមន៍ ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ របស់អនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់ នៅតាមគោលដៅ និងតំបន់ចត្តាទ្បីស័ក នៅកងពលតូចលេខ៧០ នា ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១។ លោកឧត្តមសេនីយ៍...
ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ថា នាយកដ្ឋានសុខាភិបាលរបស់ហ្វីលីពីន (DOH)រាយការណ៍នៅថ្ងៃសៅរ៍នេះ មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៣.៤៣៩នាក់ ដែលបានបញ្ជាក់ឲ្យដឹងនៅក្នុងប្រទេសអាស៊ីអាគេ្នយ៏មួយនេះ បានកើនឡើងដល់៥៩១.១៣៨នាក់ ។ ចំនួនអ្នកស្លាប់ដោយសារជំងឺ បានកើនឡើងដល់១២.៤៦៥នាក់ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀតចំនួន៤២នាក់ ដែលបានស្លាប់ដោយសារវីរុសនេះ ។ នាយកដ្ឋានខាងលើបានបញ្ជាក់ដូច្នេះ ។ នាយកដ្ឋានបានឲ្យដឹងថា អ្នកជំងឺចំនួន១៦០នាក់បន្ថែមទៀតបានជាសះស្បើយពីជំងឺ ដែលបានកើនឡើងដល់៥៣៥.៣៥០នាក់ ។...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ថា ប្រទេសប្រេស៊ីល កាលពីថ្ងៃសុក្រ បានចុះក្នុងបញ្ជីដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩លើសពី១.៦០០នាក់ សម្រាប់រយៈពេល០៤ថ្ងៃនៅក្នុងតារាង ដែលបានរាយការណ៍អំពីអ្នកស្លាប់បន្ថែមទៀតចំនួន១.៨០០នាក់់ និងមានអ្នកឆ្លងជំងឺ៧៥.៤៩៥នាក់ នៅក្នុងរយៈពេល២៤ម៉ោង ។ ប្រេស៊ីល បានរាយការណ៍ថា សរុបមានអ្នកឆ្លងជំងឺ១០.៨៦៩.២២៧នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់ចំនួន២៦២.៧៧០នាក់ ។ យោងតាមទិន្នន័យផ្លូវការ ។ ប្រេស៊ីល...
ភ្នំពេញ៖ ក្រសួងទេសចរណ័បានប្រកាសឲ្យដឹងថាម្ចាស់ អាជីវកម្មទេសចរណ៍ដែលមិនសហការ ផ្តល់ព័ត៌មានពាក់ព័ន្ធជំងឺកូវីដនឹងត្រូវប្រឈមមុខច្បាប់ ដកហូត អាជ្ញាបណ្ណទេសចរណ៍ និងបិទអាជីវកម្ម។ ដើម្បីប្រសិទ្ធភាពការងារទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ ក្រសួងទេសចរណ៍ បានណែនាំដល់ម្ចាស់ និងអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្ម សេវាកម្មស្នាក់នៅទេសចរណ៍ ឱ្យបានជ្រាបអំពីការអនុវត្តវិធានការបន្ថែម ចំពោះបុគ្គលជាភ្ញៀវទេសចរ និងទីតាំងអាជីវកម្មទេសចរណ៍ ដែលមិនសហការតាមការណែនាំនូវវិធានការមួយចំនួន ដូចខាងក្រោម៖ ១៖ ចំពោះភ្ញៀវទេសចរជាជនបរទេសត្រូវបណ្តេញចេញពីកម្ពុជា និងហាមចូលប្រទេសសាជាថ្មី ស្របតាមខ្លឹមសារមាត្រា...
បរទេស៖ ការិយាល័យសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិបាននិយាយថា ប៉ូលីសបានបាញ់ទៅលើក្រុមអ្នកតវ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបានសម្លាប់មនុស្សយ៉ាងតិច ១៨ នាក់ នៅថ្ងៃដែលមានការប្រឆាំងនឹងការធ្វើរដ្ឋប្រហារដ៏សាហាវបំផុត។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ការស្លាប់ត្រូវបានគេរាយការណ៍នៅតាមទីក្រុងមួយចំនួន រួមមានទីក្រុងយ៉ាំងហ្គោន ទីក្រុងដាវី និង ទីក្រុង Mandalay ខណៈដែលប៉ូលីសបានប្រើការបាញ់រះគ្រាប់ពិត និងឧស្ម័នបង្ហូរទឹកភ្នែក។...
ភ្នំពេញ ៖ គិតត្រឹមម៉ោង១៩នាយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុ បានចេញលិខិតជូនដំណឹងសម្រេចបិទទីតាំងចំនួន ៨ កន្លែងបន្ថែមទៀត ក្រោយរកឃើញមានការពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ ដូច្នេះចំនួនទីតាំងដែលត្រូវបិទមានចំនួនសរុប ២៨ ទីតាំង ៕
បរទេស៖ មុននេះរដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) បានអនុម័តការប្រើប្រាស់វ៉ាក់សាំងចំនួនពីរប្រឆាំងនឹងមេរោគ របស់ក្រុមហ៊ុន Pfizer BioNTech និង Moderna ។ នៅពេលនេះ FDA នៅថ្ងៃសៅរ៍បានចេញការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់សម្រាប់វ៉ាក់សាំងរបស់ក្រុមហ៊ុន Johnson & Johnson ដែលអនុម័តការប្រើប្រាស់បរិវេណថ្នាំនេះចំពោះមនុស្សដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧...
បរទេស៖ មេដឹកនាំយោធាមីយ៉ាន់ម៉ាបាននិយាយថា ពួកគេបានបណ្តេញឯកអគ្គរដ្ឋទូតរបស់ប្រទេសមីយ៉ាន់ម៉ា ប្រចាំនៅអង្គការសហប្រជាជាតិចេញ មួយថ្ងៃបន្ទាប់ពីលោកបានអំពាវនាវសុំឱ្យជួយដកកងទ័ពចេញពីអំណាច។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងសុន្ទរកថាដ៏រំជួលចិត្តមួយលោក Kyaw Moe Tun ឯកអគ្គរដ្ឋទូតរបស់ប្រទេសមីយ៉ាន់ម៉ា ប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយថា គ្មាននរណាម្នាក់គួរតែសហការណ៍ជាមួយយោធារហូតដល់មានការប្រគល់អំណាចទៅឱ្យរដ្ឋាភិបាល ដែលបានជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យនោះទេ។ កម្លាំងសន្តិសុខបានបង្កើនការបង្ក្រាបទៅលើក្រុមបាតុករប្រឆាំងរដ្ឋប្រហារកាលពីថ្ងៃសៅរ៍។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិយាយថាមនុស្សរាប់សិបនាក់ត្រូវបានចាប់ខ្លួនហើយស្ត្រីម្នាក់ត្រូវបានគេបាញ់ប្រហារនៅក្នុងទីក្រុង...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោកចូ បៃដិន បានជំរុញឱ្យព្រឹទ្ធសភាអនុម័តយ៉ាងលឿននូវចំនួនថវិកា ១,៩ ទ្រីលានដុល្លាអាមេរិក ជាកញ្ចប់ជំនួយសង្គ្រោះជំងឺកូវីដ -១៩ ដែលត្រូវបានអនុម័តដោយសភាកាលពីព្រឹកថ្ងៃសៅរ៍ ចំពេលមានការប្រឆាំងពីគណបក្សសាធារណៈជាឯកច្ឆន្ទ។ លោក ចូ បៃដិន បានឲ្យដឹងនៅសេតវិមានថា “ ឥឡូវនេះច្បាប់ស្ដីពីជំនួយសង្គ្តោះជមងឺកូវីដ-១៩ បានបញ្ជូនទៅកាន់ព្រឹទ្ធសភាអាមេរិក ដែលខ្ញុំសង្ឃឹមថា វានឹងទទួលបានចំណាត់ការរហ័ស យើងមិនមានពេលវេលាខ្ជះខ្ជាយនោះទេ” ។ លោកប្រធានាធិបតីបានលើកឡើងថា...