បរទេស៖ ប្រធានាធិបតីនៃប្រទេសកូរ៉េខាងត្បូង លោក មូន ជេអ៊ីន នៅថ្ងៃអាទិត្យនេះ តាមសេចក្តីរាយការណ៍ បានធ្វើការព្រមានថា វិធានការទប់ទល់ជម្ងឺកូវិដ១៩ អាចនឹងត្រូវបានបង្កើន ឲ្យដល់កម្រិតខ្ពស់បំផុត ក្រោយសន្ទុះកំណើនឆ្លងខ្ពស់ ក្នុងថ្ងៃទីពីរ ស្របពេលដែលប្រទេសធ្វើការប្រយុទ្ធនឹងរលកឆ្លងទី៣។ ដោយចូលរួមជាអធិបតីលើកិច្ចប្រជុំបន្ទាន់មួយ នៅទីស្នាក់ការកណ្ដាលប្រយុទ្ធប្រឆាំង ជម្ងឺនិងសុវត្ថិភាពកណ្ដាល សម្រាប់ជាលើកដំបូងចាប់តាំងពីខែកុម្ភៈមកនោះ លោក មូន ជេអ៊ីន បានជំរុញឲ្យមានការប្រុងប្រយ័ត្នខ្ពស់...
បរទេស៖ ប្រទេសប៊ូតាន និងប្រទេសអ៊ីស្រាអែល នាពេលថ្មីៗនេះ បានព្រមព្រៀងគ្នា បង្កើតចំណងមិត្តភាពការទូតផ្លូវការទាំងស្រុង ជាមួយគ្នាទៅវិញទៅមក នេះបើយោងតាម សេចក្តីរាយការណ៍មួយ ចេញផ្សយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០។ ប្រទេសអ៊ីស្រាអែល បានធ្វើការប្រកាសកិច្ចព្រមព្រៀងគ្នា ដែលឯកអគ្គរដ្ឋទូត ប្រចាំនៅប្រទេសឥណ្ឌា គឺលោក Ron Malka និងសមភាគីប៊ូតានរបស់លោក...
បរទេស៖ អ្នកទេសចរបានសម្រុកទៅស្រុក Sangkhla Buri នៅចុងសប្តាហ៍ថ្ងៃឈប់សម្រាករយៈពេលយូរ ដោយសណ្ឋាគារ និងរមណីយដ្ឋាន ត្រូវបានកក់ទុករហូតដល់ឆ្នាំថ្មី ចំពេលមានវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងចំពេលដែលថៃរកឃើញអ្នកឆ្លង វីរុសកូវីដ១៩ រាល់ថ្ងៃ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា បរិយាកាសនៅស្ពាន Uttamanusorn ដែលត្រូវបានគេស្គាល់ថា...
អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ថា កាលពីថ្ងៃសុក្រ ប្រទេសតូកគី បានច្រានចោលទៅលើការប្រកាសមួយ របស់សហភាព អឺរ៉ុប (EU)ដែលបានធ្វើកិច្ចប្រជុំកំពូល មានបណ្តាមេដឹកនាំសហភាពអឺរ៉ុប បានឯកភាពគ្នានឹងបន្ថែម ការដាក់ទណ្ឌកម្មប្រឆំាងនឹងរដ្ឋាភិបាល ក្រុងអង់ការ៉ា ទៅលើរឿងជម្លោះនៅភាគខាងកើត នៃសមុទ្រម៉េឌីទែរ៉ាណេ ។ ក្រសួងការបរទេសតួកគី បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងសូមច្រានចោលការប្រកាស និងដែលមិនស្របទៅនឹងច្បាប់...
បរទេស៖ ប្រទេសប៉ាគីស្ថាន តាមសេចក្តីរាយការណ៍ បានចោទប្រកាន់ប្រទេសឥណ្ឌា ពីបទផ្គត់ផ្គង់ដល់យុទ្ធនាការក្លែងបន្លំ ព័ត៌មានជាយូរមកហើយ ប្រឆាំងនឹងខ្លួន និងបាននិយាយថា ខ្លួននឹងលើកឡើងនូវបញ្ហានោះ ក្នុងវេទិកាពិភពលោក។ ក្នុងដំណើរធ្វើការអះអាងដែលថា ប្រទេសឥណ្ឌាប៉ុនប៉ងប្រើប្រាស់ អង្គភាពអន្តរជាតិនានា តាមរយៈគេហទំព័រព័ត៌មានមិនពិត និងអង្គការនានានោះ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសប៉ាគីស្ថាន បានសម្អាងដល់របាយការណ៍មួយ ដែលធ្វើឡើងដោយអង្គការក្រៅរដ្ឋាភិបាលអឺរ៉ុប EU Disinfo Lab។ នៅក្នុងសន្នសីទកាសែតមួយ...
ភ្នំពេញ ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងសមាជិកក្រុមគ្រួសារ ព្រមទាំងសមាជិក សមាជិការដ្ឋសភាដែលបានពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា បានធ្វើតេស្តលើកទី៣ កាលពីថ្ងៃទី១២ធ្នូ ជាលទ្ធផល គឺ«អវិជ្ជមានទាំងអស់»។ សម្តេចហេង សំរិន បន្តថា ទោះបីស្ថានការណ៍ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ហាក់ត្រូវបានគ្រប់គ្រងទាំងស្រុងហើយក្តី ប៉ុន្តែជនរួមជាតិកុំប្រហែស ជាមួយនឹងជំងឺកូវីដ១៩ឲ្យសោះ ព្រោះជំងឺនេះ...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិង ក្រុមគ្រួសារ ត្រូវបានក្រសួងសុខាភិបាលផ្ដល់ការបញ្ជាក់ថា ទទួលបានលទ្ធផល អវិជ្ជមានជំងឺកូវីដ-១៩ទាំងអស់ សម្រាប់ការធ្វើតេស្តលើកទី៣ ដែលជាលើកចុងក្រោយ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក កាលពីរាត្រី ថ្ងៃទី១២ ធ្នូ សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា “ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់ថាខ្ញុំ ភរិយា...
បរទេស៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានពិភាក្សាគ្នា ស្តីពីការរំលោភបំពានសិទ្ធិមនុស្ស នៅក្នុងប្រទេសកូរ៉េខាងជើង ក្រោយបញ្ហានោះ ត្រូវបានលើសឡើង ដោយសមាជិកចំនួន៧ ដែលចោទទីក្រុងព្យុងយ៉ាង ពីបទប្រើប្រាស់ការរាតត្បាតមេរោគកូរ៉ូណា ដើម្បីគាបសង្កត់បន្ថែមទៀត លើសិទ្ធិមនុស្សរបស់ប្រជាជនខ្លួនឯង។ ប្រទេសអាល្លឺម៉ង់ អង់គ្លេស បារាំង ប៊ែលហ្ស៊ិក អេស្តូនី សហរដ្ឋអាមេរិក និងសាធារណរដ្ឋដូមីនីក បានលើកឡើងនូវបញ្ហានោះ ក្នុងកិច្ចប្រជុំសម្ងាត់មួយ ក្រោយមន្ត្រីការទូតបាននិយាយថា...
បរទេស៖ យោងតាមការអះអាង របស់រដ្ឋបាលរបស់លោក Donald Trump នៅថ្ងៃនេះបានបញ្ជាក់សាជាថ្មីថា អាមេរិកបានបន្ថែមការបញ្ជាទិញវ៉ាក់សាំង បន្ថែមទៀតហើយ និងបន្តការចែកចាយរបស់ខ្លន រហូតទៅដល់ខែមិថុនា ឆ្នាំ២០២១ ហើយមកដល់ពេលនេះទឹកប្រាក់ ដែលបានចំណាយមានទៅដល់ ៣,២ពាន់លានដុល្លារមកហើយ។ តាមការបញ្ជាក់របស់ទីភ្នាក់ងារ គ្រប់គ្រងជំងឺរាតត្បាតនិងចំណីអាហារអាមេរិក FDA ក៏បានបញ្ជាក់ដែរថាអាមេរិកទើបតែ បានជោគជ័យក្នុងការបញ្ជាទិញ វ៉ាក់សាំងកូវីដ១៩ ប្រមាណជា១០០លានដូសបន្ថែមទៀត ពីក្រុមហ៊ុន...
បរទេស៖ ការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដកកងទ័ពអាមេរិកចេញពីប្រទេសសូម៉ាលី តាមសេចក្តីរាយការណ៍ បានធ្វើឲ្យប្រជាពលរដ្ឋសូម៉ាលីមួយចំនួនមានអារម្មណ៍មិនសប្បាយចិត្ត និងបានអំពាវនាវឲ្យប្រធានាធិបតីអាមេរិកថ្មីធ្វើការផ្លាស់ប្តូរចំពោះការសម្រេចចិត្តនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ សមាជិកព្រឹទ្ធសភារបស់ប្រទេសសូម៉ាលី លោក Ayub Ismail Yusuf បាននិយាយប្រាប់សារព័ត៌មានយ៉ាងដូច្នេះថា “ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ដកកងទ័ពចេញពីប្រទេសសូម៉ាលី នៅក្នុងដំណាក់កាលដ៏សំខាន់ ក្នុងការប្រយុទ្ធយ៉ាងជោគជ័យ លើពួកអាល់សាបាប និងបណ្ដាញភេវកម្មពិភពលោករបស់ពួកគេនោះ គឺជារឿងគួរឲ្យសោកស្តាយខ្លាំងណាស់”។ ...