គេសង្កេតឃើញថា នៅក្នុងពិភពជំនួញបច្ចុប្បន្នមានទំនោរខ្ចីលុយយកមករកស៊ីបីប្រភេទ។ ដំណាក់កាលចាប់ផ្តើម អ្នករកស៊ីអាចខ្ចីលុយម្តាយឪពុក បងប្អូននិងមិត្តភក្តិ ដើម្បីជាដើមទុនរកស៊ី។ ទី២ ក្រៅពីខ្ចីលុយពីបងប្អូនមិត្តភក្តិ និងគ្រួសារ អ្នកជំនួញអាចខ្ចីពីធនាគារនិងទី៣ គឺខ្ចីលុយពីអ្នករកស៊ីចងការប្រាក់ឯកជនដែលមានការប្រាក់ខ្ពស់។ ការខ្ចីលុយពីគ្រួសារនិងបងប្អូន ភាគច្រើនមិនសូវមានបញ្ហាធំដុំកើតឡើងទេ។ ប៉ុន្តែការខ្ចីឯកជនដែលមានការប្រាក់ខ្ពស់ក្លាយជាបញ្ហា និងជាបន្ទុកនៃសង្គមអ្នករកស៊ីនាពេលបច្ចុប្បន្ន។ ករណីខ្ចីលុយជាមួយនឹងការប្រាក់ខ្ពស់នេះ ភាគច្រើនតែងតែកើតឡើងពេលចរន្តបង្វិលចុះឡើងមានការកកស្ទះ(បង្វិលលុយមិនទាន់)។ អ្នកជំនាញសង្កេតឃើញថា បានកើតឡើងនៅក្នុងពិភពនៃអ្នកធ្វើជំនួញជួញដូរនានាមិនថាតូចឬធំនោះទេ។ គេសង្កេតឃើញថា អ្វីដែលកំពុងកើតមានជាច្រើនករណីនៅកម្ពុជានោះ គឺខ្ចីលុយពីឯកជនដែលមានការប្រាក់ខ្ពស់ដោយដាក់លក្ខខណ្ឌបញ្ចាំសែកអត់លុយឬសែកស្អុយ។...
បច្ចុប្បន្នភាពគេសង្កេតឃើញថា កម្ពុជាកំពុងក្លាយប្រទេសមួយដែលមានកំណើតសេដ្ឋកិច្ចល្អគួរឱ្យកត់សម្គាល់។ សម្គាល់តាមរយៈសម្ទុះនៃការនាំចេញកសិផល សម្ភារៈវាយនភណ្ឌ និងការបោះទុនវិនិយោគជាច្រើនកំពុងលេចវត្តមានឡើងនៅកម្ពុជា។ ជាក់ស្តែងព្រឹកថ្ងៃទី១៥ ខែកក្កដា នេះ អគ្គនាយកក្រុមហ៊ុន BYD បានមកកម្ពុជាហើយចូលជួបសម្តែងការគួរសមជាមួយនឹងសម្តេចធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព។ សន្ទុះនៃការងើបឡើងលើការវិនិយោគដូចជាឧស្សាហកម្មរថយន្ត រោងចក្រកាត់ដេរ និងការបោះទុនវិនិយោគលើប្រព័ន្ធដឹកជញ្ជូនផ្លូវទឹក សុទ្ធតែជាកក្តាវាស់វែងសំខាន់មួយនៃសេដ្ឋកិច្ចពានិជ្ជកម្មនៅកម្ពុជា។ សំណួរសួរថាតើពលរដ្ឋខ្មែរ នឹងទទួលបានប្រយោជន៍អ្វីខ្លះតាមរយៈគម្រោងវិនិយោគធំៗទាំងនេះ? គេអាចប្រៀបធៀបការវិនិយោគប្រៀបបាននឹងទឹកភ្លៀង។ បើភ្លៀងតិចសើមដីតិច...