ថ្ងៃទី៩ ខែឧសភា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Miguel Díaz-Canel លេខាធិការទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តគុយបា និងជាប្រធានរដ្ឋគុយបានៅទីក្រុងម៉ូស្គូ។ លោក Xi Jinping បានលើកឡើងថា ឆ្នាំនេះគឺជាខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងគុយបា។ ប្រទេសចិនមានឆន្ទៈក្នុងការពង្រឹងចំណងមិត្តភាពដែកថែបជាមួយគុយបា កសាងសហគមន៍រួមវាសនាចិន-គុយបាឱ្យកាន់តែជិតស្និទ្ធ ដើម្បីធ្វើជាគំរូនៃសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសសង្គមនិយម...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីចិន លោក Xi Jinping បានអំពាវនាវឱ្យលុបបំបាត់បុព្វហេតុនៃជម្លោះអ៊ុយក្រែន ជាមធ្យោបាយមួយដើម្បីសម្រេចបានសន្តិភាពយូរអង្វែង។ លោកប្រធានាធិបតីចិនរូបនេះក៏បានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលកិច្ចប្រជុំក្រៅផ្លូវការមួយកាលពីថ្ងៃទី៨ខែឧសភាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putinផងដែរ នេះបើយោងតាមក្រសួងការបរទេសនៅទីក្រុងប៉េកាំង។ លោក Xi ស្ថិតក្នុងចំណោមមេដឹកនាំពិភពលោកជាង២០រូប ដែលចូលរួមក្នុងព្រឹត្តិការណ៍ឆ្នាំនេះនៅទីក្រុងមូស្គូ ដើម្បីរំលឹកខួបលើកទី៨០នៃជ័យជម្នះរបស់សូវៀតលើពួកណាស៊ីអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទីពីរ។ លោក Xi និង Putin បានជួបពិភាក្សាគ្នាក្នុងទម្រង់បិទជិត...
បរទេស៖ អនុប្រធានាធិបតីអាមេរិក លោក J.D. Vance បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ទីក្រុងវ៉ាស៊ីនតោន នឹងមិនជ្រៀតជ្រែកក្នុងជម្លោះរវាងទីក្រុង ញូដេលី និងទីក្រុង អ៊ីស្លាមបាដ ឡើយ ដោយលោកបានជំរុញឱ្យប្រទេសអាស៊ីខាងត្បូងទាំងពីរ កាត់បន្ថយភាពតានតឹង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Vance...
បរទេស៖ ទាហានឥណ្ឌា និងប៉ាគីស្ថាន បានបាញ់ផ្លោងដាក់គ្នាទៅវិញទៅមកយ៉ាងសន្ធឹកសន្ធាប់នៅទូទាំងព្រំដែនរបស់ប្រទេសទាំងពីរក្នុងតំបន់កាស្មៀរ នៅពេលយប់ ដោយបានសម្លាប់ជនស៊ីវិលយ៉ាងតិច ៥ នាក់ ចំពេលមានការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើងដោយយោធាដែលបានផ្ទុះឡើងបន្ទាប់ពីការវាយប្រហារលើភ្ញៀវទេសចរនៅក្នុងតំបន់ជម្លោះដែលគ្រប់គ្រងដោយឥណ្ឌា។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងប្រទេសប៉ាគីស្ថាន រាត្រីនៃការបាញ់តដៃគ្នាជាមួយកាំភ្លើងធំខុសពីធម្មតាបានធ្វើឱ្យជនស៊ីវិលយ៉ាងតិច៤នាក់ស្លាប់ និង១២នាក់ផ្សេងទៀតរងរបួសនៅតំបន់ក្បែរខ្សែបន្ទាត់នៃការគ្រប់គ្រងដែលបែងចែកតំបន់កាស្មៀរ , នេះបើតាមមន្ត្រីប៉ូលិសក្នុងតំបន់លោក Adeel Ahmad...
កំពង់ធំ: នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានដឹកនាំកងកម្លាំងចម្រុះ រួមជាមួយអាជ្ញាធរដែនដីទៅត្រួតពិនិត្យស្ថានភាពព្រៃឈេីធម្មជាតិដែលបានដុះលូតលាស់ឡើងវិញ ក្រោយពីជនល្មើសលួចកាប់រយៈពេលមួយឆ្នាំកន្លងមក ដែលកងកម្លំាងចម្រុះការពារបានមិនឲ្យមានការដាំដុះ និងបាត់បង់ ក្នុងតំបន់សហគមន៍អូរបញ្ញា ស្ថិតនៅក្នុងឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។ ឧត្តមសេនីយ៍ទោ សោម...
ភ្នំពេញ៖ប្រកាសជាផ្លូវការនៅអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៧ នៅប្រទេសព្រុយណេដារូស្សាឡាម លោក នេត្រ ភត្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើជាប្រធានប្តូរវេទទទួលរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៨ នៅទីក្រុងភ្នំពេញ ២០២៧។ បន្ថែមពីលើនេះ កម្ពុជាក៏នឹងទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី (Asia Media Summit) លើកទី២០ នៅខេត្តសៀមរាប នៅខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះផងដែរ។ ការប្រកាសនេះធ្វើឡើងនៅចំពោះមុខរដ្ឋមន្ត្រី និងគណៈប្រតិភូមកពីបណ្តាប្រទេសអាស៊ាន...
ភ្នំពេញ៖ នៅក្នុងក្របខណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៧ (AMRI 17) នៅប្រទេសព្រុយណេ ដារ៉ូសាឡាម ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអីហ្សាឌីន វ៉ាឌូឡាហ៍ ទ្រង់រាជានុញ្ញាតផ្តល់កិត្តិយសជូនគណៈប្រតិភូនៃរដ្ឋមន្ត្រីព័ត៌មានអាស៊ានបានចូលគាល់ និងជួបសវនាការនៅព្រះបរមរាជវាំងនារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥។ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ក្នុងចំណោមគណៈប្រតិភូដែលបានចូលគាល់ បានទូលថ្វាយ...
ភ្នំពេញ៖ កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹងចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នាមិត្តភាពកម្ពុជា-ចិន «នាគមាស-២០២៥» ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមប្រធានបទ៖ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌។ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងតាមរយៈបណ្តាញសង្គមនៅថ្ងៃនេះថាសមយុទ្ធនេះធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ ការពង្រឹងទស្សនៈសន្តិសុខដែលមានលក្ខណៈរួមគ្នា និងការលើកកម្ពស់សមត្ថភាពប្រយុទ្ធជាក់ស្តែងរវាងកងទ័ពប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម រួមចំណែកដល់ការពង្រឹងទំនាក់ទំនង...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានលើកឡើងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងនីតិវិធីបង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ និងជំរុញការអនុវត្តច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ប្រកបដោយតម្លាភាព សម្រាប់ការនាំចេញទំនិញមួយចំនួន ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាឱកាសអនុញ្ញាតឱ្យគណៈប្រតិភូនៃគណៈកម្មការត្រួតពិនិត្យសេដ្ឋកិច្ច និងសន្តិសុខ...
បរទេស៖ ក្រុមមន្ត្រីបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសប៉ាគីស្ថានបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកឥណ្ឌាជាច្រើនគ្រឿងនៅពេលយប់ ខណៈដែលយន្តហោះគ្មានមនុស្សបើកមួយគ្រឿង បានវាយប្រហារគោលដៅយោធាមួយនៅជិតទីក្រុង Lahore ភាគខាងកើត បណ្តាលឱ្យមានការខូចខាត និងបណ្តាលឱ្យទាហានរងរបួស។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ការបាញ់ទម្លាក់នេះបានកើតឡើងបន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់ឥណ្ឌាទៅលើទីតាំងប៉ាគីស្ថាន ដែលបានសម្លាប់ជនស៊ីវិល ៣១នាក់កាលពីមួយថ្ងៃមុននេះ ដែលអ្នកស្លាប់ រួមទាំងស្ត្រី និងកុមារផងដែរ។ ទន្ទឹមនឹងនេះ...