ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា សហការរៀបចំជាមួយក្រសួង អធិការកិច្ច រៀបចំវេទិកា អធិការកិច្ច ក្នុងបរិបទកំណែទម្រង់ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី ០៤ ខែមករា ឆ្នាំ២០២៤ នាទីស្តីការក្រសួង។
ភ្នំពេញ៖ លោកស្រី ផង់ ពុទ្ធី នាយកវិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនសៀមរាប បានមានប្រសាសន៍ថា កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មិនត្រឹមតែជួយកាត់បន្ថយភាពក្រីក្រ និងផ្តល់ជំនាញច្បាស់លាស់ដល់សិស្សនិស្សិតប៉ុណ្ណោះទេ ថែមទាំងជាយុទ្ធសាស្ត្រដ៏មុតស្រួចដើម្បីប្រែក្លាយកម្ពុជា ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងកម្រិតខ្ពស់នៅឆ្នាំ២០៥០។ លោកស្រី ផង់ ពុទ្ធី បានលើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល វគ្គបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជាកម្មវិធីមួយរួមចំណែកធ្វើឱ្យប្រសើរឡើងនូវកំណើនសេដ្ឋកិច្ចកម្ពុជា គិតគូរដល់ប្រជាពលរដ្ឋក្រីក្រ និងគ្រួសាររងហានិភ័យ...
ភ្នំពេញ៖ ក្នុងរយៈពេល១២ខែ ឆ្នាំ២០២៣ មានភ្ញៀវទេសចរបរទេសចំនួន ៧៩៨ ០៦៩នាក់ បានទិញបណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរ ដោយទទួលបានចំណូលចំនួន ៣៧ ១៩៨ ៩៨៨ដុល្លារ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ នាថ្ងៃ១ មករា ។ សេចក្តីប្រកាសបញ្ជាក់ទៀតថា សម្រាប់ចំណូលឧបត្ថម្ភមូលនិធិគន្ធបុប្ផាកម្ពុជា រយៈពេល១២ខែ ក្នុងឆ្នាំ២០២៣ មានសរុប...
ភ្នំពេញ៖ ថ្លែងក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានផ្ដល់អនុសាសន៍៦ចំណុច ដើម្បីធានាដល់ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងសំណង់សិល្បការ្យជនបទ មានគុណភាព សម្រាប់បម្រើដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ មានគុណភាព និងនិរន្ដរភាព។ អនុសាសន៍ទាំង៦នោះរួមមាន៖១/ រៀបចំសិក្ខាសាលាពិគ្រោះយោបល់ ប្រមូលធាតុចូល ដើម្បីសិក្សាពីបច្ចេកវិទ្យាថ្មីៗនៃការស្ថាបនាផ្លូវជនបទសម្រាប់ជំនួសឲ្យវត្ថុធាតុដើមក្នុងស្រុកដែលមិនអាចឆ្លើយតបគ្រប់គ្រាន់នាពេលអនាគត២/ រៀបចំផែនការបុរេសកម្មសម្រាប់ការលើកគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ដោយត្រូវយកចិត្តទុកដាក់លើភាពធន់នឹងការប្រែប្រួលអាកាសធាតុ៣/ សិក្សាស្ថានភាពភូមិសាស្រ្ដ...
ហ្គាហ្សា៖ ក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សា បានឲ្យដឹងថា ចំនួនអ្នកស្លាប់ប៉ាឡេស្ទីនដោយសារការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីបបានកើនឡើងដល់ ២១,៨២២ នាក់ហើយ ៥៦,៤៥១នាក់បានរងរបួស។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលផ្ញើទៅកាន់ស៊ីនហួ លោក Ashraf Al-Qedra អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា កងទ័ពអ៊ីស្រាអែល បានសម្លាប់មនុស្ស ១៥០នាក់ និងរបួស ២៨៦នាក់ផ្សេងទៀត ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ។ ទន្ទឹមនឹងនេះ...
ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រវត្តិសាស្ត្របានបង្ហាញឱ្យឃើញរួចហើយ ហើយនឹងបន្តបង្ហាញឱ្យឃើញយ៉ាងពេញលេញថា ការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ គឺជាវិធីត្រឹមត្រូវ សម្រាប់ប្រទេសចិន និងសហរដ្ឋអាមេរិក ដើម្បីទទួលបានការរស់នៅជាមួយគ្នាជាប្រទេសសំខាន់ពីរ។ លោក ស៊ី បានលើកឡើងថា នោះគួរតែជាទិសដៅនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាដែលធ្វើឡើងដោយប្រទេសចិន និងសហរដ្ឋអាមេរិកក្នុងយុគសម័យថ្មី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រធានាធិបតីចិន...
ភ្នំពេញ ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា បុរសម្នាក់ដែលមានផ្ទុកសារធាតុគ្រឿងញៀនក្នុងខ្លួនផងដែរនោះ ហើយបានយកទីធ្លាលើឆ្នេរសមុទ្រដើម្បីដាក់តុទារលុយ៣ម៉ឺនរៀល ក្នុង១តុពីភ្ញៀវទេសចរណ៍ដែលមកកម្សាន្តនាឱកាសឆ្លងឆ្នាំថ្មី២០២៣ចូល២០២៤ ត្រូវបានហៅមកអប់រំណែនាំ និងបញ្ជូនទៅមណ្ឌលបន្សាបគ្រឿងញៀនផងដែរ ។ ក្រោយពីទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ នារសៀលថ្ងៃ២ មករានេះ លោក គួច ចំរើន បានបង្ហាញសំណេរយ៉ាងខ្លីពីបុរសខាងលើអមដោយខ្លឹមសារថា “កុំឈ្លើយ ប្រាប់ហើយថា...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ការផ្តល់សេវាលិខិតឆ្លងដែនធម្មតាជូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ នឹងចាប់ផ្ដើមផ្ដល់សេវាលិខិតឆ្លងដែន រយៈពេល ៤ខែ ចាប់ពីថ្ងៃទីមករា ឆ្នាំ២០២៤ នេះតទៅ។ តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់ថា តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន...
ភ្នំពេញ ៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារទីស្តីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី ស្ថិតនៅលើដីឡូតិ៍លេខ៧១ វិថីសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ៕
ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃចន្ទនេះ បានអំពាវនាវឱ្យប្រទេសចិន និងសហរដ្ឋអាមេរិក អនុវត្តដោយស្មោះនូវការយល់ដឹង និងលទ្ធផលរួមសំខាន់ៗ ដែលប្រមុខរដ្ឋទាំងពីរសម្រេចបាន ហើយចាត់វិធានការជាក់ស្តែង ដើម្បីលើកកម្ពស់ស្ថិរភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃទំនាក់ទំនងរវាងប្រទេសចិន-អាមេរិក។ ប្រធានាធិបតីចិនបានថ្លែងសុន្ទរកថាក្នុងសារអបអរសាទរផ្ញើជូនប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ដើម្បីប្រារព្ធខួបលើកទី៤៥ នៃទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ។ ប្រធានាធិបតីចិន លោក ស៊ី...