ភ្នំពេញ៖ រដ្ឋាភិបាលបារាំង សន្យានឹងបន្ថែមកិច្ចសហប្រតិបត្តិការ ដើម្បីរៀបចំវគ្គសិក្សា ដល់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ឱ្យក្លាយជាវិទ្យាស្ថានបណ្តុះបណ្តាលគំរូក្នុងតំបន់ និងអាស៊ាន។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ឯក COLCOMBET Régis នាយកនៃនាយកដ្ឋានសហប្រតិបត្តិការ សន្តិសុខ និងការពារជាតិ ក្រសួងកិច្ចការអឺរ៉ុប និងការបរទេស នៃសាធារណរដ្ឋបារាំង ក្នុងជំនួបជាមួយនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាថ្ងៃទី១៣ ខែធ្នូ...
ភ្នំពេញ៖ នាវេលាម៉ោង១យប់រំលងអាធ្រាត ឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ កងអនុសេនាធំអាវុធហត្ថលេខ២៧៨ ចំនួន៧៣នាក់ ក្នុងនោះមាននារី ៣៤នាក់ បានចេញទៅបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ (UN) នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។ នេះជាកងទី១២ហើយដែលធ្វើយុទ្ធដំណើរប្តូរវេន ទៅកាន់សាធារណរដ្ឋស៊ូដង់ខាងត្បូង បន្ទាប់ពីកងទី១១ បានមកដល់មាតុភូមិវិញ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។ ថ្លែងក្នុងឱកាសអញ្ជើញជូនដំណើរកងទ័ពមួកខៀវនាឱកាសនោះ នាយឧត្តមសេនីយ៍...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ដ្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា ក្នុងស្មារតី ដែលសិទ្ធិមនុស្សមានលក្ខណៈជាសកល និងមិនអាចកាត់ផ្តាច់បាន កម្ពុជានៅតែប្ដេជ្ញាចិត្ត ក្នុងការធ្វើការងារឲ្យកាន់តែជិតស្និទ្ធជាមួយយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN)។ ថ្លែងក្នុងបទអន្ដរាគមន៍ នាឱកាសអញ្ជើញចូលរួមខួប លើកទី៧៥ នៃសេចក្តីប្រកាសជាសកលស្តីពី សិទ្ធិមនុស្ស និងបង្ហាញពីការប្តេជ្ញាចិត្ត (Pledge) របស់កម្ពុជា ស្ដីពី...
ភ្នំពេញ ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានចាត់តាំងឧត្តមសេនីយ៍ត្រី ហ៊ុល វណ្ឌី មេបញ្ជាការរង និងជានាយសេនាធិការដ្ឋានកងពលតូចដឹកជញ្ជូនលេខ៩៩ ដឹកនាំនាយទាហានចូលរួមគោរពវិញ្ញាណក្ខន្ធ សីលចរណវិសុទ្ធិ មហាឧបាសិកា ពុទ្ធសាសនានូបត្ថម្ភ មុន សៀម ដែលត្រូវជាម្តាយបង្កើតរបស់ នាយឧត្តមសេនីយ៍...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា ការប្រារព្ធទិវាជនមានពិការភាពនៅកម្ពុជា ដើម្បីរំលឹកអំពីមហាវិនាសកម្មកើតឡើងដោយសារសង្គ្រាម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់ទុកនូវផលវិបាកជាច្រើន។ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១ នាថ្ងៃ៤ ធ្នូ សម្តេចធិបតីបានរំឮកថា ទិវាជនមានពិការភាព ត្រូវបានប្រារព្ធឡើង ដើម្បីរំលឹកអំពីការតស៊ូទាមទារនូវសិទ្ធិចូលរួមក្នុងសង្គមរបស់ជនមានពិការភាពប្រមាណជាង១ប៊ីលាននាក់នៅក្នុងពិភពលោក ដែលបាត់បង់កាយសម្បទា,...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានឲ្យដឹងថា រាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តការផ្តល់កម្មវិធីជំនួយសង្គម សម្រាប់ជនងាយរងគ្រោះ ពិសេសជនមានពិការភាពដែលរដ្ឋចំណាយថវិកាជាង១ ២០០លានដុល្លារ សម្រាប់ជនងាយរងគ្រោះប្រមាណ១,៥លានគ្រួសារ។ នាឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរ ទិវាជនមានពិការភាព លើកទី២៥ និងអន្តរជាតិលើកទី៤១ នៅព្រឹកថ្ងៃ៤ ធ្នូ សម្ដេចធិបតីថ្លែងថា រាជរដ្ឋាភិបាល បានខិតខំកែលម្អជីវភាពរស់នៅធានាដល់ការកាត់បន្ថយភាពក្រីករបស់ជនមានពិការភាព តាមរយៈការលើកកម្ពស់អាជីពមុខរបរសមរម្យ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានណែនាំគ្រប់ក្រសួង ស្ថាប័ន អង្គការដៃគូពាក់ព័ន្ធ និងវិស័យឯកជន ត្រូវចាប់ផ្តើមកែសម្រួល ឬរៀបចំផាសុកវត្ថុ (ការសម្របសម្រួល) សម្រាប់ជនមានពិការភាពនៅទីកន្លែងសាធារណៈ និងឯកជននានា ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ជនពិការភាព។ ផាសុកវត្ថុ គឺជាបច្ចេកវិទ្យាណាមួយដែលអាចប្រើបានដោយជនមានពិការភាពដោយគ្មាន ឬមានការសម្របសម្រួលតិចតួចបំផុត។ នាឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរ ទិវាជនមានពិការភាព លើកទី២៥...
សេអ៊ូល៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ថា ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ ហៅកាត់ថា (KCNA) បានរាយការណ៍មកថា ក្រសួងការពារជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ហៅថា (កូរ៉េខាងជើង) បានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា “ការវាយប្រហារណាមួយប្រឆាំងនឹងទ្រព្យសម្បត្តិអវកាសរបស់ប្រទេសខ្លួននឹងត្រូវចាត់ទុកថា ជាការប្រកាសសង្គ្រាម” ។ បើតាមសេចក្តីថ្លែងការណ៍បានដាក់ថា ការព្រមាននេះបានធ្វើឡើងក្រោយពីមន្ត្រីម្នាក់មកពីបញ្ជាការអវកាសសហរដ្ឋអាមេរិកនាពេលថ្មីៗនេះបានថ្លែងថា សហរដ្ឋអាមេរិក អាចកាត់បន្ថយសមត្ថភាពប្រតិបត្តិការអវកាសខាងក្រៅរបស់ប្រទេសសត្រូវដោយប្រើប្រាស់វិធីសាស្រ្តចម្រុះ “អាចបញ្ច្រាស់បាន...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងជាសារផ្តាំផ្ញើទៅដល់ក្រុមគ្រូពេទ្យថា ដើម្បីក្លាយជាគ្រូពេទ្យដ៏ល្អ សម្រាប់ពលរដ្ឋទូទៅ ក៏ដូចជាសម្រាប់អ្នកជំងឺ គ្រូពេទ្យត្រូវចេះលះបង់ និងត្រូវផ្តើមចេញពីខ្លួនឯងល្អជាមុនសិន ។ ក្នុងឱកាសអញ្ជើញជាអធិបតី បិទសន្និសីទវេជ្ជសាស្រ្តប្រចាំឆ្នាំរបស់សមាគមន៍គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)លើកទី១ ក្រោមប្រធានបទ ការអនុវត្តវេជ្ជសាស្ត្រឲ្យបានល្អប្រសើរ នាថ្ងៃ៣ ធ្នូ លោកសាស្រ្តាចារ្យ ឈាង រ៉ា បានលើកយកចំណុចដើម្បីក្លាយជាគ្រូពេទ្យល្អ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រារព្ធពិធីអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងជនមានពិការភាពអន្តរជាតិលើកទី៤១ ដែលរៀបចំឡើង នៅសាលមហោស្រពកោះពេជ្រ។ ទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១ ឆ្នាំ២០២៣នេះ ត្រូវរៀបចំឡើងក្រោមប្រធានបទ «ដំណោះស្រាយប្រកបដោយ នវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌»៕